ក្រុមហ៊ុន Sony បានប្រកាស Smartphone ស៊េរីថ្មី Xperia C4 ស៊ីមមួយ និងស៊ីមពីរសម្រាប់ប្រិយមិត្តដែលនិយមការថតរូប Selfie ព្រោះកាមេរ៉ាមុខរបស់វាមានទំហំដល់ទៅ 5MP។
Xperia C4 និង Xperia C4 ស៊ីមពីរមានលក្ខណៈសម្បត្តិដូចគ្នា៖
-អេក្រង់៖ ៥,៥អ៊ីញ និង Resolution 1920×1080 pixels
-Memory ទំហំ 16GB (អាចដាក់ microSD Card បានទំហំ 128GB), RAM 2GB
-កាមេរ៉ា៖ ក្រោយ 13MP និងមុខ 5MP (អាចថតរូប Selfie បានច្បាស់)។ កាមេរ៉ាមុខមាន Angle ធំទំហំ ២៥ម.ម ដែលមិនធ្វើឱ្យរូបភាព Selfie ដាច់កំណាត់ៗ។
-Chip៖ Mediatek MT6752 64-bit
-CPU៖ Octa-core Cortex-A53 មានល្បឿន 1.7 GHz
-ប្រព័ន្ធប្រតិបត្តិការ៖ Android Lollipop (Version 5.0)
-ថាមពលថ្ម៖ 2,600mAh
-តម្លៃ៖ ប្រហែល ៣៨០ដុល្លារ (ដាក់លក់លើទីផ្សារនៅខែ មិថុនា ២០១៥)៕