• ព័ត៌មានថ្មី

    Friday, October 9, 2015

    Alphabet ទិញ​ Domain ថ្មី​​​មាន​ឈ្មោះ​ abc​de​fg​hijk​lmn​opq​rstuv​wxy​z.com

    ក្រុមហ៊ុន ​ Alphabet បាន​ទិញ​យក​ឈ្មោះ​​ Domain ថ្មី​​​មួយ​ទៀត​​ហើយ​ ​នេះ​ក៏​ព្រោះ​តែ​ចង់​បាន​ឈ្មោះ​វិបសាយ​ដែល​ស៊ី​នឹង​ឈ្មោះ​​របស់​ក្រុមហ៊ុន​ ​ផ្ទាល់​តែ​ម្ដង។




    កាល​ពី​ខែ​សីហា​កន្លង​ទៅ​ក្រុមហ៊ុន​ Alphabet បាន​បង្ហាញ​ពី​ឈ្មោះ​ Domain របស់​ខ្លួន​គឺ​ ABC.xyz ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ទិញ​យក​ Domain មួយ​ទៀត​ដែល​មាន​ឈ្មោះ​គ្រប់​ព្យញ្ជនៈ​នៃ​​ភាសា​អង់គ្លេស​តែ​ម្ដង។ ពិត​ណាស់​គឺ​ Alphabet បាន​ក្លាយ​ជា​ម្ចាស់​នៃ​ Domain ឈ្មោះ​ abcdefghijklmnopqrstuvwxyz.com។

    ​​​Domain ដែល​មាន​ព្យញ្ជនៈ​ទាំង​២៦​តួ​នេះ​គឺ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៩​មក​ម្ល៉េះ​ និង​ត្រូវ​បាន​​កាប់​កាន់​ជា​​កម្មសិទ្ធិ​ឯកជន​ ប៉ុន្តែ​ឥលូវ​នេះ​ត្រូវ​បាន​ទិញ​យក​ដោយ​ក្រុមហ៊ុន​ Alphabet ហើយ។ អ្នក​តំណាង​ក្រុមហ៊ុន​ Alphabet បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​មាន​អារម្មណ៍​ថា​ ដូច​ជា​ខ្វះ​អក្សរ​មួយ​ចំនួន​ចំពោះ​ឈ្មោះ​​វិបសាយ​ ABC.xyz របស់​គេ​​ ហេតុ​ដូច​នេះ​ទើប​សម្រេច​ចិត្ត​ទិញ​ឈ្មោះ​ Domain ថ្មី​នេះ។

    គួរ​រំលឹក​ថា​​ ឈ្មោះ​វិបសាយ​ដែល​ក្រុមហ៊ុន​ Alphabet បាន​ទិញ​នេះ​មិន​​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ​ តែ​អាច​នឹង​ដំណើរ​ការ​ក្នុង​ពេល​ខាង​មុខ៕​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Alphabet ទិញ​ Domain ថ្មី​​​មាន​ឈ្មោះ​ abc​de​fg​hijk​lmn​opq​rstuv​wxy​z.com Rating: 5 Reviewed By: Unknown
    Scroll to Top