• ព័ត៌មានថ្មី

    Thursday, October 22, 2015

    បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ

    ​ ​ក្នុង​ការ​ប្រកួត​ UEFA Champions League ដែល​ PSG ស្មើ​ ០-០ ទល់​នឹង​ Real Madrid យប់​​មិញ​នេះ មាន​បុរស​ម្នាក់​បាន​រត់​ចូល​ទីលាន ​ដើម្បី​ទៅ​ឱប​ Cristiano Ronaldo ​អំឡុង​ពេល​កំពុង​ប្រកួត នៅ​ចុង​ម៉ោង ហើយ​បុរស​​រូប​នោះ​ ​ក៏​​បាន​សម្រេច​ដូច​បំណង មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ​វិញ។



    1

    ​បុរស​ម្នាក់ មាន​វ័យ​ប្រហែល​​ខ្ទង់​២០​ឆ្នាំ បាន​រត់​ចូល​លើ​ទីលាន​ នៃ​កីឡដ្ឋាន​ Parc de Princes ​សំដៅ​ទៅ​រក​​ Ronaldo ដែល​កំពុង​​លេង​​នៅ​នាទី​៩០​ ហើយ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ក៏​បាន​អនុញ្ញាត​​ឲ្យ​​​អ្នកគាំទ្រ​របស់​ខ្លួន​ឱប​ មុន​នឹង​រូប​គេ ត្រូវ​បាន​សន្តិសុខ ដែល​យាម​ល្បាត​ក្នុង​កីឡដ្ឋាន​នោះ ចាប់​ចេញ​ពី​ទីលាន​វិញ។ ហេតុការណ៍​នេះ ក៏បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​ភ្ញាក់​ផ្អើល និង​ទះ​ដៃ​អបអរសាទរ​​យ៉ាង​ច្រើន​ឲ្យ​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ Rating: 5 Reviewed By: Unknown
    Scroll to Top