• ព័ត៌មានថ្មី

    Saturday, October 3, 2015

    Sir Alex ​ដឹក​នាំ Beckham ​ប្រកួត​ជាមួយ Ancelotti ​ដឹក​នាំ Zidane ​ដើម្បី​យក​ប្រាក់​ជួយ​ក្មេង​ៗ

    បើ ​យោង​តាម David Beckham ​បាន​ឱ្យ​ដឹង​ថា ​លោក Sir Alex Fugerson ​នឹង​ចូល​មក​ដឹក​នាំ​ក្រុម​បាល់​ទាត់​​ម្ដង​ទៀត ដោយ​ធ្វើ​ជា​អ្នក​ណែនាំ​របស់​ក្រុម​អតីត​ជើង​ខ្លាំង​នៅ​អង់គ្លេស​ប្រកួត​ មិត្តភាព​ជាមួយ​ក្រុម​អតីត​ជើង​ខ្លាំង​លើ​លោក​ដែល​មាន​ Zinedine Zidane ​ជា​ប្រធាន​ក្រុម ក្រោម​​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ដើម្បី​រៃអង្គាស​ប្រាក់​ជូន​ដល់​អង្គការ UNICEF ។


    ការ​ប្រកួត​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​នេះ​ដែរ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Old Trafford ​របស់​ក្រុម Manchester United ​ហើយ​ពេល​វេលា​វិញ​គឺ​នៅ​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ ដោយ​មាន​លោក Pierluigi Collina ​ធ្វើ​ជា​អាជ្ញាកណ្ដាល។ ចំពោះ​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទាំង​អស់ ​និង​​បាន​ពី​អ្នក​ឧបត្ថម្ភ​ផ្សេង​ទៀត​នឹង​ត្រូវ​យក​ទៅ​ឱ្យ​អង្គការ UNICEF ​ទាំង​អស់​ក្នុង​ន័យ​ជួយ​គាំពារ​ដល់​កុមារ​ដែល​រងគ្រោះ​លើ​លោក​នេះ។ តម្លៃ​សំបុត្រ​នៃ​ការ​ចូល​ទស្សនា​ប្រកួត​ដ៏​អស្ចារ្យ​នេះ​ដែរ គឺ​ ២០​ផោន(៣០​ដុល្លារ​)​សម្រាប់​មនុស្ស​ពេញ​វ័យ និង​១០​ផោន (​ប្រហែល ១៥​ដុល្លារ) ​សម្រាប់​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ។

    Beckham ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ថា៖ “អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ​ខ្ញុំ​ចូល​និវត្តន៍​៣​ឆ្នាំ​មក​ហើយ ដោយ​មិន​ដែល​គិត​ថា​បាន​ពាក់​ស្បែក​ជើង​ចូល​ប្រកួត​វិញ​ទេ។ បាល់​ទាត់​គឺ​ជា​មុខងារ​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​ Zidane ​ចូល​លេង លោក Ferguson ​ដឹក​នាំ​ ក៏​ដូចជា Ancelotti  ឈរ​បញ្ជា។ ខ្ញុំ​គិត​ថា​ មនុស្ស​ទាំង​អស់​នឹង​សប្បាយ​ចិត្ត ​និង​មើល​ការ​ប្រកួត​នេះ។ ការ​ប្រកួត​នេះ នឹង​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួយ​ដល់​កុមារ​ទាំង​អស់”។

    A17293B8E1B24A5BB7557EF971328497.ashx

    គ្រាន់​តែ​អតីត​កីឡាករ​ឆ្នើម​របស់​អង់គ្លេស​ប្រកាស​ពី​ការ​ប្រកួត​កាល​ពី ​ម្សិលមិញ​នេះ មាន​អ្នក​គាំទ្រ​ជា​ច្រើន​សាទរ​ចំពោះ​ទង្វើ​មួយ​នេះ ហើយ​ក៏​ពេញ​ចិត្ត​ខ្លាំង​ណាស់​ដែរ​នៅ​ពេល​ដែល​ដឹង​ថា ​អ្នក​ចាត់​ការ​ល្អ​ជាង​គេ​លើ​លោក Sir Alex ​នឹង​បាន​ឈរ​បញ្ជា​កូន​ក្រុម​ជា​ថ្មី​ម្ដង​ទៀត​នៅ Old Trafford ៕

    ចុះ​ប្រិយមិត្ត​វិញ សប្បាយ​ចិត្ត​ដែរ​អត់​ពេល​ដែល​បាន​ឃើញ​លោក Sir Alex ​ទៅ​ដឹក​នាំ David Beckham ​ជា​ថ្មី​ម្ដង​ទៀត​នោះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Sir Alex ​ដឹក​នាំ Beckham ​ប្រកួត​ជាមួយ Ancelotti ​ដឹក​នាំ Zidane ​ដើម្បី​យក​ប្រាក់​ជួយ​ក្មេង​ៗ Rating: 5 Reviewed By: Unknown
    Scroll to Top