• ព័ត៌មានថ្មី

    Monday, October 26, 2015

    Aston Villa បណ្ដេញ​អ្នក​ចាត់​ការ​ Sherwood ចេញ​ពី​តំណែង

    Aston Villa បាន​សម្រេច​បណ្ដេញ​អ្នក​ចាត់​ការ​ Tim Sherwood ចេញ​ពី​តំណែង​ហើយ ​បន្ទាប់​ពីដឹក​នាំ​ក្រុមងើប​ចេញ​មិន​រួច​ពី​បាត​តារាង Premier League។

    ទាក់​ទង​នឹង​ការ​បណ្ដេញ​នេះ ក្លិប​បាន​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​មួយ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក Sherwood ដែល​ខិត​ខំ​ប្រឹង​ប្រែង​ដឹកនាំ​ក្រុម​នា​ពេល​កន្លង​មក។ ក្រៅ​ពី​ការ​បណ្ដេញ​អ្នក​ចាត់​ការ​​​ Villa ក៏​បាន​បញ្ឈប់​គ្រូ​បង្ហាត់​កីឡាករ​ប៉ុន្មាន​រូប​ទៀត​ផង​ដែរ។


    លោក Kevin MacDonald ជា​ជំនួយ​ការ​ នឹង​ត្រូវ​បន្ត​ដឹកនាំ​ក្រុម ជា​បណ្ដោះ​អាសន្ន រហូត​ដល់​ពេល​ដែល​ក្លិប​រក​បាន​អ្នក​ថ្មី​មក​ដឹក​នាំ​ជា​ផ្លូវ​ការ។

    ការ​សម្រេច​បណ្ដេញ​លោក Sherwood កើត​ឡើង​២៤​ម៉ោង ក្រោយ Aston Villa ចាញ់ Swansea ២-១ នៅ​ទឹក​ដី​ខ្លួន​ឯង ហើយ​វា​គឺ​ជា​បរាជ័យ ៦​ប្រកួត​ជាប់​គ្នា​ដែល​ធ្វើ​ឲ្យ Villa មាន​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​លេង​បាន ១០ប្រកួត និង​ឈរ​នៅ​លេខ​រៀង​ទី ១៩ ក្នុង​តារាង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Aston Villa បណ្ដេញ​អ្នក​ចាត់​ការ​ Sherwood ចេញ​ពី​តំណែង Rating: 5 Reviewed By: Unknown
    Scroll to Top