• ព័ត៌មានថ្មី

    Sunday, October 25, 2015

    កែវ រំចង់ ចាញ់​ Iquezang ​នៅ​ Thai Fight ដោយ​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត​

    ជើង ​ខ្លាំង​កម្ពុជា​ កែវ រំចង់​ បាន​ចាញ់​​​ជើង​ខ្លាំង​ថៃ​ Iquezang ​ដោយ​ពិន្ទុ​នៅ​ក្នុង​កម្មវិធី Thai Fight​ មុន​នេះ​បន្តិច​នៅ​​ប្រទេស​វៀតណាម​ ប៉ុន្តែ​​ការ​ចាញ់​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ម្នាក់​​នេះ​មិន​ អស់​ចិត្ត​ឡើយ ពី​ព្រោះ​រូប​គេ​​បាន​ចូល​វាយ​ទាំង​៣​ទឹក​ពេញ។



    ការ​ប្រកួត​ទាំង​៣​ទឹក​​របស់​អ្នក​ទាំង​ពីរ​មិន​បាន​ធ្វើ​ឲ្យ​កីឡាករ​ណា​ ម្នាក់​បាក់​ស្រុត​ចុះ​​កម្លាំង​​ឡើយ និង​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​ កែវ រំចង់​បាន​ព្យាយាម​ចូល​វ៉ៃ​ដោយ​អង់អាច​ក្លាហាន។ នៅ​ទឹក​ទី​១ កែវ រំចង់​បាន​ទាត់​ជើង​ក្រោម​យ៉ាង​ប្រហែល​ជា​បី​ទៅ​បួន​ជើង ខណៈ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ព្យាយាម​ទាត់​លើ។ នៅ​ទឹក​ទី​ពីរ អ្នក​ទាំង​ពីរ​ប្តូរ​​កណ្តាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កែវ រំចង់​នៅ​តែ​បន្ត​វាយ​សម្រុក ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ថៃ​ម្នាក់​នេះ​វ៉ៃ​ចំមាត់​បណ្តាល​​ឲ្យ​រូប​គេ​ ធ្លាក់​ប្រដាប​ការពារ​ធ្មេញ​ចេញ​ពី​មាត់​។ នៅ​ទឹក​ទី៣ ​កែវ រំចង់​នៅ​​បន្ត​ព្យាយាម​សម្រុក​ចូល​វាយ តែ​វាយ​គេ​មិន​សូវត្រូវ​គោលដៅ​​ដោយ​សារ​កីឡាករ​ថៃ​ម្នាក់​នេះ​ព្យាយាម​គេច​ ថយ​ក្រោយ។ ទន្ទឹម​នឹង​ការ​​ថយ​ក្រោយ​  Iquezang បាន​រង់​ចាំ​ទាត់​​ដែល​ជា​រឿយៗ​កីឡាករ​ថៃ​ម្នាក់​នេះ​ទាត់​ចេញ​មុន ហើយ​កែវ រំចង់​បាន​ទាត់​សង​ក្រោយ។

    ទោះ​យ៉ាង​ណា​ ការ​ប្រកួត​របស់​ពួកគេ​​មើល​ទៅ​មិន​មាន​លើស​​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​ដែល​​ ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ម្នាក់​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្តែ​​ចៅ​ក្រម​បាន​ប្រកាស​ឲ្យ​រំចង់​ចាញ់​ពិន្ទុ៕​

    • Blogger Comments
    • Facebook Comments
    Item Reviewed: កែវ រំចង់ ចាញ់​ Iquezang ​នៅ​ Thai Fight ដោយ​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត​ Rating: 5 Reviewed By: Unknown
    Scroll to Top