• ព័ត៌មានថ្មី

    Wednesday, October 28, 2015

    Barca ត្រៀម​ត​កុងត្រា​ថ្មី​ឲ្យ​ Messi រហូត​ដល់​​​ថ្ងៃ​បញ្ចប់​អាជីព

    ក្លិប ​ Barcelona ​កំពុង​ត្រៀម​ពង្រីក​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ Lionel Messi ​ដែល​កុងត្រា​ថ្មី​នេះ មាន​ន័យ​ថា​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​លេង​នៅ​កីឡដ្ឋាន​ Nou Camp ​រហូត​ដល់​ថ្ងៃ​បញ្ចប់​អាជីព​ចូល​និវត្តន៍​តែ​ម្ដង។ នេះ​បើ​តាម​​កាសែត​អេស្ប៉ាញ​ Sport។


    ​ម្ចាស់​ពាន​រង្វាន់​ FIFA Ballon d’Or ​៤​សម័យ​កាល​ គឺជា​កីឡាករ​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​រួច​ហើយ​នៅ​ក្លិប​ Barca បច្ចុប្បន្ន​នេះ ​ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា Barcelona ចង់​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ​បន្ត​កុងត្រា​ថ្មី​ទៀត រហូត​ដល់​បញ្ចប់​អាជីព​របស់​គេ​ទៀត។

    ​Messi នៅ​ជាប់​កុងត្រា​ជាមួយ​អ្នក​មាន​បុណ្យ​៣​ឆ្នាំ​ទៀត ​ដែល​កុងត្រា​ចាស់​​​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ នឹង​​​អស់​សុពលភាព​​នៅ​បញ្ចប់​រដូវ​កាល​២០១៧/១៨។ រីឯ​​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ​គឺ ២៥០​លាន​អឺរ៉ូ ខណៈ​ដែល​​កីឡាករ​រូប​នេះ​​ ទទួល​បាន​ប្រាក់​​ឈ្នួល​ប្រចាំ​ឆ្នាំ​២០​លាន​អឺរ៉ូ។

    ​បើ​តាម​ Sport បាន​ឲ្យ​ដឹង​ថា Super Star របស់​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ​ចង់​នៅ​ Nou Camp បន្ត​ទៀត ខណៈ​ដែល​ Barca ក៏​ជួយ​គាំទ្រ​រូប​គេ​ពេញ​ទំហឹង​​នូវ​រឿងរ៉ាវ​ ដែល​អាជ្ញាធរ​អេស្ប៉ាញ​ចោទ​ប្រកាន់​​រឿង​​លួច​បន្លំ​គេច​ពន្ធ។ ​

    Messi ​បាន​ចូល​លេង​ឲ្យ​ Barca ៦​ប្រកួត​ដំបូង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​​​រូប​គេ​បាន​អវត្តមាន​១​ខែ​ហើយ បន្ទាប់​ពី​របួស​ជង្គង់ ហើយ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ​​នឹង​ត្រូវ​អវត្តមាន​​ប្រហែល​១​ខែ​ទៀត មុន​ពេល​អាច​ចូល​លេង​​បាន​វិញ នៅ​ចុង​ខែ​វិច្ឆិកា ឬ​ដើម​ខែ​ធ្នូ​​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ត្រៀម​ត​កុងត្រា​ថ្មី​ឲ្យ​ Messi រហូត​ដល់​​​ថ្ងៃ​បញ្ចប់​អាជីព Rating: 5 Reviewed By: Unknown
    Scroll to Top