• ព័ត៌មានថ្មី

    Wednesday, October 7, 2015

    ក្រុមហ៊ុន Huawei នាំចូល G7 Plus មក​កាន់​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ទាប​ខ្លាំង​​ជាង​ទីផ្សារ​បរទេស​

    Huawei G7 Plus របស់​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ ៣ ពិភពលោក​នឹង​ចេញ​លក់​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ ២០១៥ ក្នុង​តម្លៃ​ដ៏​ទាក់ទាញ​មួយ។


    បើ​តាម​ប្រភព​ព័ត៌មាន​ដែល​អាច​យក​ជា​ការ​បាន​ពី​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា តម្លៃ​របស់ Huawei G7 PLUS គឺ​ទាប​ជាង​ការ​ដាក់​លក់​នៅ​អឺរ៉ុប​ប្រមាណ ១០០ដុល្លារ ឯណោះ ដោយ​នៅ​អឺរ៉ុប​ចេញ​លក់​ក្នុង​តម្លៃ ៤៤៩ដុល្លារ ចំណែក​នៅ​ទីផ្សារ​កម្ពុជា​វិញ មាន​តម្លៃ​ពិសេស​ប្រហែល ៣៤០-៣៤៩ដុល្លារ ជាមួយ​ការ​ថែម​ជូន​ស្រោម​ហ្ស៊ីន និង​ស៊ីម​ស្មាត​លេខ​ល្អ ដែល​មាន​ទឹក​ប្រាក់​ក្រៅ​ប្រព័ន្ធ ៥ដុល្លារ (ម្ដង) និង​ក្នុង​ប្រព័ន្ធ ១០ដុល្លារ ជាមួយ​និង 4GB អ៊ីនធឺណិត Data ជា​រៀងរាល់​ខែ​រយៈ​ពេល មួយ​ឆ្នាំ​ពេញ។

    Huawei G7 Plus ហៅ​ម្យ៉ាង​ទៀត​បាន​ថា Huawei G8 អាស្រ័យ​ទៅ​តាម​តំបន់ និង​ប្រទេស​ផ្សេង​គ្នា ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការ​រចនា ស្រោប​ដោយ​លោហៈ​ភ្លឺ​រលោង និង​មាន​ផ្ទៃ​មុខ​ស្ដើង​ស្អាត គួរ​ឱ្យ​ទាក់ទាញ​បំផុត។ អេក្រង់​របស់ Huawei G7 មាន​ទំហំ ៥,៥អ៊ីញ Resolution 1920x1080px ប្រភេទ FHD ជាពិសេស​គឺ​មាន​ផ្ទៃ​កោង 2.5D ដែល​ជួយ​ការពារ​ឆ្កូត និង​ប្រេះស្រាំ។

    ក្រៅ​ពី​អេក្រង់​រឹងមាំ រាងកោង​ដ៏​ស្រស់​ស្អាត Huawei G7 PLUS ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត​ផង​ដែរ។ បច្ចេកវិទ្យា​សម្គាល់​ក្រយ៉ៅ​ជំនាន់​ថ្មី​ត្រូវ​បាន​បំពាក់​នៅ​ផ្នែក​ខាង​ ក្រោយ​ខាង​ក្រោម​កាមេរ៉ា ដូចគ្នា​ទៅ​នឹង​ម៉ូដែល Mate 7 គ្រាន់​មាន​កន្លែង​ស្គេន​ធំ ឆ្លាត សុវត្ថិភាព និង​ល្បឿន​លឿន​ជាង​មុន​ដោយ​ប្រើ​រយៈ​ពេល​ត្រឹម​តែ ០,៥ វិនាទី​ប៉ុណ្ណោះ (មួយ​ពព្រិច​ភ្នែក)។ លើស​ពី​នេះ បច្ចេកវិទ្យា​សម្គាល់​ក្រយៅ​ដៃ​នេះ​អាច​កំណត់​មុខងារ​ផ្សេង​ទៀត​ដូចជា មុខងារ​ថត​រូប ហើយ​ប្រសិន​បើ​អ្នក​ប៉ះ Sensor យូរ​បន្តិច អ្នក​អាច​លើក​ទូរសព្ទ ឬ​បិទ​ម៉ោង​រោទ៍​បាន​ទៀត​ផង។

    Huawei G7 Plus 11

    Huawei-G7-Plus-9
    អង្គ​ប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1។

    កាមេរ៉ា​ក្រោយ​របស់ Huawei G7 PLUS មាន​ទំហំ 13 MP និង​កាមេរ៉ា 5MP ដែល​មាន​អង្គ​ចងចាំ ROM: 32.0GB និង RAM: 3.0GB។ Huawei G7 PLUS មាន​ទំហំ​តួ​ខ្លួន 152mm x 76.5mm x 7.5mm និង​ទម្ងន់​សរុប ១៦៧ក្រាម រួម​ទាំង​ថ្ម​ដែល​មាន​ថាមពល 3000 mAh។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រុមហ៊ុន Huawei នាំចូល G7 Plus មក​កាន់​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ទាប​ខ្លាំង​​ជាង​ទីផ្សារ​បរទេស​ Rating: 5 Reviewed By: Unknown
    Scroll to Top