• ព័ត៌មានថ្មី

    Wednesday, October 7, 2015

    Coutinho ត្រៀម ចាក​ចេញពី Liverpool ទៅកាន់ Barcelona?

    ខ្សែបម្រើ ​​ឆ្នើម​វ័យក្មេង Philippe Coutinho ទំនង​ជា​ចេញពី Liverpool ទៅកាន់ Barcelona ឬ Real Madrid បន្ទាប់​ពី​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ទាំងពីរ​កំពុង​ប្រជែង​គ្នា​តាម​ ប្រមាញ់​រូបគេ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​នៅក្នុង​ប្រទេស​អេស្ប៉ាញ។


    ព័ត៌មាន​ពី​ការ​ចាក​ចេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់ Coutinho កើតឡើង​ក្រោយពី Liverpool ទើបតែ​បណ្ដេញ​គ្រូ​បង្វឹក​លោកBrendan Rodgers ចេញពី​តំណែង​កាលពី​ពេល​ថ្មីៗ ដែល​ធ្វើឲ្យ Coutinho អាច​នឹង​ផ្ទេរ​ទៅ​អេស្ប៉ាញ​នៅ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​ខែ​មករា​ ខាងមុខនេះ។

    ក្លិប Barcelona ដែល​មាន​ភាគរយ​ខ្ពស់​ជាង Real Madrid ក្នុង​ការ​ដណ្តើម Coutinho កន្លងមក​តែង​តែ​សរសើរ​មិន​ដាច់​ពី​បច្ចេកទេស​លេង​យ៉ាង​ប៉ិនប្រសប់​របស់ Coutinho ហើយ​ក្លិប​រំពឹង​ថា នឹង​អាច​នាំ Coutinho មក​ទឹកដី Nou Camp ចូលរួម​ជាមួយ Neymar ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​គេ ដើម្បី​ធ្វើឲ្យ​ទម្រង់​លេង​របស់​ក្រុម​កាន់​តែ​ល្អ​ថែមទៀត។

    គួរ​បញ្ជាក់​ថា បើ​តាម​សារ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Barcelonaតម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ២៣ ឆ្នាំ​ខាងលើ​​អាច​នឹង​មាន​តម្លៃ​ខ្ទង់២២លានផោន៕​

    11
    • Blogger Comments
    • Facebook Comments
    Item Reviewed: Coutinho ត្រៀម ចាក​ចេញពី Liverpool ទៅកាន់ Barcelona? Rating: 5 Reviewed By: Unknown
    Scroll to Top