• ព័ត៌មានថ្មី

    Thursday, October 22, 2015

    Eden Hazard ប្រាប់​មិត្ត​រួម​ក្រុម​ថាចង់​ចាក​ចេញ​ពី Chelsea

    ខ្សែ ​បម្រើ​ឆ្នើម Chelsea កីឡាករ Eden Hazard បាន​ប្រាប់​មិត្ត​រួម​ក្រុម​ខ្លួន​ថា​ចង់​ចាក​ចេញ​ពី Stamford Bridge នៅ​បញ្ចប់​រដូវ​កាល។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Express។

    ការ​អះ​អាង​របស់​កីឡាករ​វ័យ២៤ឆ្នាំ​ខាង​លើ ​ត្រូវ​បាន​ស្រង់​សម្តី​ដោយកាសែត​បារាំង L’Équipe ដែល​បាន​ចុះ​ផ្សាយ​ថា Hazard បាន​ប្រាប់​ពី​បំណង​ចង់​ចាក​ចេញ​របស់​ខ្លួន​ទៅ​មិត្ត​រួម​ក្រុម​ទាំង​នៅ Chelsea និង​ក្រុម​ជម្រើស​ជាតិ។


    Hazard ដែល​កំពុង​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​ជាមួយ​លោក Jose Mourinho បាន​ចុច LIKE ទំព័រ​ផ្លូវ​ការ​របស់​ក្លិប Real Madrid ហើយ​ក្នុង​នោះក៏​មានការ​លេច​ចេញ​ពាក្យ​ចចាម​អារាម​ថា Hazard មាន​ការ​ទាក់​ទង​ជាមួយ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ ដែល​អាច​ឲ្យ​រូបគេ​ប្រឈម​នឹង​ការ​ពិន័យ​ពី​សំណាក់ Chelsea។

    បើសិនជា Hazard ចាក​ចេញពី Stamford Bridge នៅ​រដូវក្តៅ​ខាងមុខ​មែន​នោះ ក្លិប​ធំ២ គឺ Real Madrid និង Paris Saint Germain អាច​ជា​បេក្ខភាព​ឈាន​មុខ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​រូបគេ។ មជ្ឈដ្ឋាន​ទូទៅ​គិត​ថា បើ​សិន​ជា Hazard ផ្ទេរ​ទៅ​អេស្ប៉ាញ នោះ​វា​អាច​ជា​ពេល​ដែល Ronaldo ត្រូវ​ចាក​ចេញ​ពី Real Madrid ក៏​ថា​បាន។

    រង់ចាំមើលទាំងអស់​គ្នា ថា​នឹង​មាន​អ្វី​កើត​ឡើង?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Eden Hazard ប្រាប់​មិត្ត​រួម​ក្រុម​ថាចង់​ចាក​ចេញ​ពី Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top