• ព័ត៌មានថ្មី

    Monday, October 26, 2015

    Apple ប្រាប់​អ្នក​ប្រើ iPhone ថា​កុំ​ឲ្យ jailbreak ប្រយ័ត្ន​ស្ដាយ​ក្រោយ

    បច្ចុប្បន្ន ការ jailbreak លើ iPhone គឺ​ស្រប​ច្បាប់​នៅ​អាមេរិក ប៉ុន្តែ​ Apple នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ណែនាំ​អ្នក​ប្រើប្រាស់ iPhone មិន​ឲ្យ​ jailbreak ព្រោះ​អាច​នឹង​គ្មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​ធានា​ជួសជុល​ផ្នែក software ពី Apple។

    នៅ​ក្នុង​ software license agreement របស់ Apple បាន​បញ្ជាក់​ប្រាប់​ថា ការ​កែប្រែ​លើ software លើ iPhone ណា​មួយ (សំដៅ​លើ jailbreak) គឺ​រំលោភ​លើ​កិច្ចព្រមព្រៀង software license។ ដូច្នេះ Apple ណែនាំ​អតិថិជន​របស់​ខ្លួន​គួរ​កុំ jailbreak។

    បើ​សិន​ iPhone របស់​អ្នក​មាន​បញ្ហា​ពេល​កំពុង​ jailbreak ហើយ​មិន​អាច​ប្រើប្រាស់​បាន Apple នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​សេវាកម្ម​ធានា​ជួសជុល​ផ្នែក software ​នោះ​ឡើយ។ iPhone នឹង​ក្លាយ​ជា​ដុំ​ថ្ម​មួយ​ដុំ​គ្មាន​ប្រយោជន៍។


    ថ្មីៗ​នេះ កម្ពុជា​ក៏​មាន​ក្រុមហ៊ុន​ពីរ​នាំ​ចូល​ iPhone ​ស្រប​ច្បាប់​ពី Apple ដោយ​ផ្ដល់​តម្លៃ​ស្តង់ដារ​​សម្រាប់​អតិថិជន​ខ្លួន ជាមួយ​សេវាកម្ម​ធានា​ (warranty) លើ​ផ្នែក software ដ៏​កក់​ក្ដៅ​ផង​ដែរ
    • Blogger Comments
    • Facebook Comments
    Item Reviewed: Apple ប្រាប់​អ្នក​ប្រើ iPhone ថា​កុំ​ឲ្យ jailbreak ប្រយ័ត្ន​ស្ដាយ​ក្រោយ Rating: 5 Reviewed By: Unknown
    Scroll to Top