• ព័ត៌មានថ្មី

    Thursday, October 8, 2015

    Messi ​ប្រាប់​ Aguero ​ឲ្យ​ពាក់​​លេខ​១០​ជំនួស​ នៅ​ជម្រើស​ជាតិ

    Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​​បាន​រង​របួស​​រយៈពេល​យូរ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​ត្រូវ​ខក​ខាន​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup តែ​យ៉ាង​ណា ប្រធាន​ក្រុម​ជម្រើស​ជាតិ​រូប​នេះ បាន​ផ្ទេរ​លេខ​អាវ​​ល្បី (លេខ​១០) របស់​ខ្លួន​ ទៅ​ឲ្យ​មិត្ត​សម្លាញ់​ Sergio Aguero ​របស់​ក្រុម​ Manchester City ពាក់​ជំនួស​វិញ​សិន។


    Aguero ​​ដែល​ស៊ុត​​ Newcastle ​៥​គ្រាប់​ម្នាក់​ឯង​កាល​​ចុង​សប្ដាហ៍​មុន បាន​ប្រាប់​ដល់​វិបសាយ​ក្លិប​ Man City ថា៖ “ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ម្ចាស់​លេខ​នេះ ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា វា​ជា​កាតព្វកិច្ច។ នរណា​ម្នាក់​ត្រូវ​តែ​ពាក់​វា ព្រោះ​លេខ​មាន​ចាប់​ពី​លេខ​១​ដល់​២៣”។

    “ខ្ញុំ​ធ្លាប់​ពាក់​វា​ (លេខ១០)​ លើក​ដំបូង កាល​ប៉ះ​បូស្នី ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​អាមេរិក ហើយ​ Leo បាន​និយាយ​ថា ពេល​គាត់​មិន​នៅ…ខ្ញុំ​ត្រូវ​តែ​ប្រើ​វា។ បន្ទាប់​មក គាត់​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ថា តើ​អ្នក​នឹង​ពាក់​វា? អ្នក​មិន​ទាន់​ពិនិត្យ​វា​ទេ? ឥឡូវ​គ្រប់​ពេល ដែល​គាត់​អវត្តមាន ​ខ្ញុំ​អាច​ពាក់​វា។ ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​ពាក់​លេខ​ល្បី​នេះ ប៉ុន្តែ​យ៉ាង​ណា​​វា​នៅ​តែ​កម្មសិទ្ធិ​របស់​គាត់”។ Aguero ​បន្ថែម។

    2

    អាហ្សង់ទីន នឹង​ត្រូវ​ស្វាគមន៍​ក្រុម​អេក្វាឌ័រ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup តំបន់​​អាមេរិក​ខាង​ត្បូង ​នៅ​ថ្ងៃ​​សុក្រ​​ស្អែក​នេះ មុន​នឹង​​ទៅ​ប៉ះ​ប៉ារ៉ាហ្គាយ​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​តុលា​សប្ដាហ៍​ក្រោយ​ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​ប្រាប់​ Aguero ​ឲ្យ​ពាក់​​លេខ​១០​ជំនួស​ នៅ​ជម្រើស​ជាតិ Rating: 5 Reviewed By: Unknown
    Scroll to Top