• ព័ត៌មានថ្មី

    Sunday, October 25, 2015

    ត្រឡប់​ពី​របួស​ភ្លាម Robben ​ ស៊ុត​ឲ្យ​ Bayern ឈ្នះ​លើក​ទី​១០០០

    ត្រឡប់ ​ពី​របួស​​រយៈពេល​វែង Arjen Robben ​​ ចូល​លេង​ប្រកួត​ដំបូង​ និង​ស៊ុត​បញ្ចូល​​ទី​​១​គ្រាប់​ ជួយ​ឲ្យ​ Bayern ​ឈ្នះ​លើក​​ទី​១០០០ នៅ​ Bundesliga ​ក្រោយ​បំបាក់​ Cologne ៤-០ នៅ​ Allianz Arena ​កាល​ពី​យប់​មិញ។



    ក្រុម​របស់​លោក​ Pep Guardiola ​បាន​នាំ​មុខ​១០​ពិន្ទុ​ដាច់ ពី​ក្រុម​លេខ​២ Borussia Dortmund ​និង​​សង្ឃឹម​​លើក​ពាន​លីក​កំពូល​អាល្លឺម៉ង់​មួយ​នេះ​សម្រាប់​រយៈពេល​​៤​ ឆ្នាំ​ជាប់ៗ​គ្នា។

    ៤​គ្រាប់​របស់​ Bayern យប់​មិញ​នេះ រក​បាន​ដោយ​តារា​ឆ្នើម​ Robben នាទី​៣៥, Arturo Vidal នាទី​៤០, Robert Lewandowski នាទី​៦២ និង​ Thomas Muller ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ នាទី​៧៧។

    Robben ​បាន​អវត្តមាន ៧​សប្ដាហ៍​មក​ហើយ ​ដោយសារ​របួស​ភ្លៅ​ តាំង​ពី​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ហុល្លង់ ទល់​នឹង​​អ៊ីស្លង់ កាល​ខែ​មុន។

    ដើម្បី​ជា​ការ​អបអរ​សាទរ ជ័យ​ជម្នះ​លើក​ទី​១០០០​​ នៅ​ Bundesliga ​នេះ ក្រុម​ម្ចាស់​ជើង​ឯក​ Bayern ក៏​បាន​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នកគាំទ្រ ដោយ​ឲ្យ​​អ្នកគាំទ្រ​របស់​ខ្លួន​ទាំង​អស់​ ញ៉ាំ​ស្រា​បៀរ​ហ្វ្រីហ្វ្រី​​​​ផង​ដែរ៕

    2

    3

    4

    ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
     
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រឡប់​ពី​របួស​ភ្លាម Robben ​ ស៊ុត​ឲ្យ​ Bayern ឈ្នះ​លើក​ទី​១០០០ Rating: 5 Reviewed By: Unknown
    Scroll to Top