• ព័ត៌មានថ្មី

    Saturday, October 31, 2015

    Zidane ​ថា​ Real ​​មិន​លក់​ Ronaldo និង​ Bale ទេ

    Zinedine Zidane គ្រូ​បង្វឹក​ក្រុម​ Real Madrid B ឬ Real Madrid Castilla ​បាន​លើក​ឡើង​ថា ក្លិប​ Real Madrid នឹង​មិន​លក់​ Super Star ២​រូប​ Cristiano Ronaldo និង​ Gareth Bale ​ឡើយ។


    Ronaldo ​ដែល​ស៊ុត​ឲ្យ​ Real ១២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​១២​ប្រកួត​រដូវ​កាល​នេះ ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​អាច​ចាក​ចេញ​ពី​​ក្លិប​ស្ដេច​ស ​ប៉ុន្តែ​ Zidane ​បាន​និយាយ​ថា តារា​ឆ្នើម​រូប​នេះ មិន​មែន​សម្រាប់​លក់​ទេ។

    វីរបុរស​ Real (Zidane) បាន​ប្រាប់​ដល់​ Shortlist ថា៖ “ទេ! គាត់​ (Ronaldo) មិន​មែន​សម្រាប់​លក់​ទេ។ កីឡាករ​ឆ្នើមៗ គឺជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​ដឹង ចង់​អាន ដូច្នេះ​ទើប​ពួកគេ​ (អ្នក​សារព័ត៌មាន) តែង​តែ​សរសេរ។ ប៉ុន្តែ​មូលហេតុ​អ្វី បាន​ Real ចង់​លក់​កីឡាករ​ល្អ​បំផុត​លើ​លោក? Cristiano Ronaldo ​គឺជា​កីឡាករ​ល្អ​បំផុត​លើ​លោក រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​គាត់​ក៏​ដឹង​ខ្លួន​ឯង​ដែរ”។

    ​រីឯ​ Bale ដែល Real​ ​ទិញ​ពី​ Tottenham ​តម្លៃ​បំបែក​កំណត់ត្រា​​៨៦​លាន​ផោន ​កាល​ឆ្នាំ​២០១៣ ក៏​ធ្លាប់​ពាក់ព័ន្ធ​ថា នឹង​​អាច​ចាក​ចេញ​ពី​កីឡដ្ឋាន Bernabeu ​​ផង​ដែរ ទាំង​​សារព័ត៌មាន​អង់គ្លេស និង​អេស្ប៉ាញ​សុទ្ធ​តែ​ធ្លាប់​លើក​ឡើង។

    ពេល​សួរ​ពី​អនាគត​របស់​ Bale បុរស​​សញ្ជាតិ​បារាំង​វ័យ​៤៣​ឆ្នាំ បាន​បន្ថែម​ថា៖ “តាម​ពិត​ក្លិប​ តែង​តែ​ចង់​ឲ្យ​ Bale ​នៅ​បន្ត។ គាត់​ជា​កីឡាករ​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក។​ Bale រួមទាំង​ភ្នាក់​ងារ​របស់​គាត់ និង​ពួក​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា អនាគត​របស់​គាត់ គឺ​នៅ​ជាមួយ​ Real Madrid បន្ត។ យើង​ទិញ​បាន​កីឡាករ​ល្អៗ​បំផុត​លើ​លោក ដូច្នេះ​យើង​មិន​លក់​ពួកគេ​ទេ”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Zidane ​ថា​ Real ​​មិន​លក់​ Ronaldo និង​ Bale ទេ Rating: 5 Reviewed By: Unknown
    Scroll to Top