• ព័ត៌មានថ្មី

    Thursday, October 8, 2015

    Walcott ចង់​បាន​តំណែង​ខ្សែ​ប្រយុទ្ធ​ពី Rooney ក្នុង​ក្រុម​ជម្រើស​ជាតិ

    កីឡាករ Theo Walcott កំពុង​ទទូច​ចង់បាន​តួនាទី​លេង​ជា​ខ្សែប្រយុទ្ធ​សម្រាប់​ក្រុម​​ជម្រើស​ជាតិ​ អង់គ្លេស បើ​សិន​ជា​របួស​កែង​ជើង​របស់ Rooney មិន​ជា​សះស្បើយ​ ទាន់​ពេល​អង់គ្លេស ប៉ះ អេស្តូនី នៅ Wembley ថ្ងៃ​សុក្រ​ស្អែក​ ទេនោះ​។

    Walcott (ឆ្វេង) និង Rooney

    ការ​ទាមទារ​បែប​នេះ​បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លិប Arsenal ខាងលើ ត្រូវ​លោក Roy Hodgson អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ដាក់​​ឲ្យ​លេង​ភាគ​ច្រើន​ជា​ខ្សែ​បម្រើ​ស្លាប​ស្ដាំ។ Walcott បាន​និយាយ​ថា៖ ”ខ្ញុំ​ដឹង​ថា​មនុស្ស​ជាច្រើន ចង់​ឃើញ​ការ​លេង​របស់ខ្ញុំនៅ​តំបន់​ប្រយុទ្ធ ហើយ​ការ​លេង​ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្រុម​ជម្រើស​ជាតិ តែង​តែ​ស្ថិត​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ជា​និច្ច”។​

    Walcott បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា Rooney ដែល​ជិត​ឈាន​ចូល​ដល់​វ័យ ៣០ឆ្នាំ​ទៅ​ហើយ គួរ​តែ​ទម្លាក់​មក​លេង​ជា​ខ្សែ​បម្រើ​វិញ ដូច​តួនាទី​ដែល​រូបគេ​កំពុង​​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ស្រាប់។

    walcott1

    បញ្ជាក់​ផង​ដែរ​ថា ក្រុមជម្រើសជាតិ​អង់គ្លេស​បាន​កក់​កៅអី​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ ពាន​រង្វាន់​ទ្វីប​អឺរ៉ុប Euro 2016 ​នៅ​បារាំង​រួច​ជាស្រេច​ហើយ​ ក្រោយ​យក​ឈ្នះ សាន់ម៉ារីណូ ៦-០ កាល​ពី​ខែ​កញ្ញា។ ​យ៉ាងណា​ក៏ដោយ លោក Hodgson ​កំពុង​សម្លឹង​រក​ជ័យ​ជម្នះ​លើ​ក្រុម​ជម្រើស​អេស្តូនី និង​លីទុយអានី​បន្ត​ទៀត​ដើម្បី​ទទួល​បាន​កំណត់ត្រា​ឈ្នះ១០០​ភាគរយ​នៅ​វគ្គ​ ជម្រុះ៕

    12
    តារាង​ជម្រុះ Euro 2016 ពូល E (រូបភាព BBC)
    • Blogger Comments
    • Facebook Comments
    Item Reviewed: Walcott ចង់​បាន​តំណែង​ខ្សែ​ប្រយុទ្ធ​ពី Rooney ក្នុង​ក្រុម​ជម្រើស​ជាតិ Rating: 5 Reviewed By: Unknown
    Scroll to Top