• ព័ត៌មានថ្មី

    Wednesday, October 7, 2015

    Lumia 950/950 XL ប្រកាស​ជា​ផ្លូវការ​​ហើយ​ អាច​​ប្រើ​ជា​ទូរសព្ទ​និង​ជា​​​កុំព្យូទ័រ​​បាន

    ​ ក្រុមហ៊ុន​ Microsoft បាន​ប្រកាស​កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​ពីរ​ម៉ូដែល​ នៅ​ក្នុង​ព្រឹត្តិការ​ដ៏​ធំ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​​៦ ខែ​តុលា​ម្សិលមិញ​ ​ក្នុង​ទីក្រុង​ New York ​សហរដ្ឋ​អាមេរិក។

    217

    ទូរសព្ទ​ស្មាតហ្វូន​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​នោះ​មាន​ដូច​ជា​ Lumia 950 និង 950XL។ ​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ Lumia 950 ​វិញ​គឺ​មាន​អេក្រង់ ៥,២​ ប្រភេទ​  QHD OLED ​​​, CPU ប្រភេទ​​ Qualcomm’s Snapdragon 808 ។ ចំណែក​ឯ​ Lumia 950 XL ​បំពាក់​ដោយ​អេក្រង់​ទំហំ ​​៥,៧ អ៊ីញ​​ ប្រភេទ​  QHD OLED ​និង​មាន​ CPU ប្រភេទ​ Snapdragon 810។

    phpas6l8i

    ស្មាតហ្វូន​ទាំង​ពីរ​គឺ​ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 20 MP ជា​មួយ​​មុខងារ​​​ ​ Triple-LED Naural flash, OIS ជំនាន់​ទី​ប្រាំ​, ​មាន​ប៊ូតុង​​កាមេរ៉ា​, ​អាច​ចាប់​យក​រូបភាព​ក្នុង​កម្រិត​ 4K និង​មាន​កាមេរ៉ា​មុខ​ទំហំ 5MP ដូច​គ្នា។

    ចំពោះ​ទំហំ​ RAM វិញ​គឺ​មាន​ទំហំ 3GB, ម៉េមូរី 32GB និង​​អាច​បន្ថែម​ទំហំ​ខាង​ក្រៅ​បាន​រហូត​ដល់​​ទៅ 2TB ។ ក្រៅ​ពី​នេះ​​ Microsoft បាន​បន្ថែម​​រន្ធ​ USB Type-C ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​សាក​ថាមពល​ថ្ម​ និង​ល្បឿន​ផ្ទេរ​ទិន្នន័យ​ឲ្យ​កាន់​តែ​លឿន​ និង​មាន​មុខងារ​សុវត្ថិភាព​ថ្មី​មួយ​​ឈ្មោះ​ថា​ Windows Hello ​​ដោយ​អាច​ Unlock ទូរសព្ទ​បាន​ដោយ​​ប្រើ​​​តែសំឡេង។

    កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ​ទូរសព្ទ​ស្មាតហ្វូន​​ Lumia ​ទាំង​ពីរ​ម៉ូដែល​នេះ​​អាច​ប្រើ​បាន​ជា​កុំព្យូទ័រ​ PC បាន​ថែម​ទៀត​ផង។ Lumia 950 និង 950XL គឺ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 ដូច​គ្នា។


    ចំពោះ​​ការ​ដាក់​លក់​វិញ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​ ដោយ​តម្លៃ​គឺ​​​​ ៥៤៩ ដុល្លារ​ ​សម្រាប់ ​ Lumia 950 ​ និង​​ ៦៤៩ ដុល្លារ​​សម្រាប់​​ Lumia 950 XL ជា​តម្លៃ​នៅ​សហរដ្ឋអាមេរិក៕



    phphya1u1
    • Blogger Comments
    • Facebook Comments
    Item Reviewed: Lumia 950/950 XL ប្រកាស​ជា​ផ្លូវការ​​ហើយ​ អាច​​ប្រើ​ជា​ទូរសព្ទ​និង​ជា​​​កុំព្យូទ័រ​​បាន Rating: 5 Reviewed By: Unknown
    Scroll to Top