• ព័ត៌មានថ្មី

    Wednesday, October 7, 2015

    ចូល​មើល​ផ្ទះ​​​ប្រណិត​របស់ Angelina Jolie ដែល​ដាក់​លក់​ក្នុង​តម្លៃ​២លាន​ដុល្លារ

    រូប ​ថត​បង្ហាញ​ពី​ទិដ្ឋភាព​ពី​ផ្ទះ​​​ដែល​តារា​សម្ដែង​អាមេរិក Angelina Jolie របស់​នៅ​កាល​ពី​ក្មេង​ត្រូវ​បាន​បង្ហាញ​ ក្រោយ​ការ​​ប្រកាស​ដាក់​លក់​​ផ្ទះ​នេះ​ក្នុង​តម្លៃ​២លាន​ដុល្លារ ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ។



    តារា​ស្រី​ដែល​បច្ចុប្បន្ន​រៀបការ​ជាមួយ​តារា​សម្ដែង Brad Pitt បាន​រស់​នៅ​ផ្ទះ​នៅ​ទីក្រុង New York នេះ ជាមួយ​ម្ដាយ Marcheline Bertrand និង​បង​ប្រុស James Haven ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​ ១៩៨០។

    តារា​សម្ដែង​និង​ជា​ផលិតករ Bertrand បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ​នេះ បន្ទាប់​ពី​បែកបាក់​គ្នា​ពី​ឪពុក​របស់ Angelina គឺ​តារា​សម្ដែង Jon Voight។

    បើ​តាម​ប្រភព​សារព័ត៌មាន Mirror បង​ប្អូន​តារា​សម្ដែង​​ទាំង​ពីរ​រូប​​បាន​​​រស់​​នៅ​ទីនោះ​អំឡុង​ពេល​ពួក​គេ​រៀន​នៅ​ថ្នាក់​បឋម​។​
    ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង Los Angeles វិញ​ក្រោយ Jolie ចូល​រៀន​ថ្នាក់​វិទ្យាល័យ និង​ចូល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត “Hackers” ៕

    Angelina-Jolies-childhood-home-is-up-for-sale-in-New-York-for-$2million-USD

    Angelina-Jolies-childhood-home-is-up-for-sale-in-New-York-for-$2million-USD១

    Angelina-Jolies-childhood-home-is-up-for-sale-in-New-York-for-$2million-USD២

    Angelina-Jolies-childhood-home-is-up-for-sale-in-New-York-for-$2million-USD៣

    Angelina-Jolies-childhood-home-is-up-for-sale-in-New-York-for-$2million-USD៤

    Angelina-Jolies-childhood-home-is-up-for-sale-in-New-York-for-$2million-USD៥
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចូល​មើល​ផ្ទះ​​​ប្រណិត​របស់ Angelina Jolie ដែល​ដាក់​លក់​ក្នុង​តម្លៃ​២លាន​ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top