• ព័ត៌មានថ្មី

    Monday, October 26, 2015

    Pacquiao ​ឡើង​សង្វៀន​​មួយ​ប្រកួត​ទៀត​ នឹង​ចូល​និវត្តន៍​ហើយ

    Manny Pacquiao ​នឹង​ឡើង​សង្វៀន​ប្រកួត​នៅ​ថ្ងៃ​ទី​៩ ​ខែ​មេសា​ឆ្នាំ​២០១៦​ខាង​មុខ ហើយ​បន្ទាប់​ពី​ការ​ប្រកួត​មួយ​នោះ​ទៅ រូប​គេ​នឹង​ប្រកាស​ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់​ជា​ផ្លូវការ​។ នេះ​បើ​តាម លោក Bob Arum ​ដែល​ជា Promoter ​ផ្ទាល់​បាន​និយាយ។


    មិន​ទាន់​ដឹង​ពី​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​ជាមួយ Pacquiao ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​សង្ឃឹម​ខ្ពស់​ជាង​គេ​គឺ Terence Crawford ​ដែល​ទើប​តែ​ឈ្នះ ​Dierry Jean ​បន្ត​កំណត់​ត្រា ២៩-០ ​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ចំណែក​ឯ​ជើង​ខ្លាំង Amir Khan ​វិញ​ក៏​ស្ថិតិ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ជ្រើសរើស​ផង​ដែរ។

    លោក Bob Arum ​បាន​និយាយ​ប្រាប់ ESPN ​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “ខ្ញុំ​កំពុង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​គាត់​បាន​ប្រាប់​ខ្ញុំ​កាល​ពី​ សប្ដាហ៍​មុន ពេល​ញ៉ាំ​អាហារ​នៅ New York ។ ​យើង​និយាយ​គ្នា​យ៉ាង​ម៉ត់ចត់ ដោយ​គាត់​ប្រាប់​ខ្ញុំ​ថា Bob ​ខ្ញុំ​សង្ឃឹម​ថា​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ខ្ញុំ​នឹង​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ហ្វីលីពីន។ ដូច្នេះ​ខ្ញុំ​មិន​អាច​ឡើង​ប្រដាល់​បាន​ទៀត​ទេ។ គាត់​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា ការ​ប្រកួត​នៅ​ខែ​មេសា​ខាង​មុខ​នេះ ជា​ប្រកួត​ចុងក្រោយ​របស់​គាត់​ហើយ”។

    ប្រដាល់​វ័យ​៣៦​ឆ្នាំ​ខាង​លើ ធ្លាប់​ជាប់​ឆ្នោត​ជា​សហសភា​២​ដង​មក​ហើយ​នៅ​ខេត្ត Sarangani ​ដែល​ជា​ស្រុក​កំណើត​របស់​គេ ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ទៀតសោត ​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​អាស៊ី​រូប​នេះ​នឹង​ឈរ​ឈ្មោះ​ជា​ តំណាងរាស្ត្រ​ទៀត​ផង៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacquiao ​ឡើង​សង្វៀន​​មួយ​ប្រកួត​ទៀត​ នឹង​ចូល​និវត្តន៍​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top