• ព័ត៌មានថ្មី

    Thursday, October 8, 2015

    ល្បី​ថា Surface Book លឿន​ជាង​ MacBook Pro ពីរ​ដង​ ប្រៀបធៀប​​គ្នា​មើល​មាន​អ្វី​ខុស​គ្នា?

    ក្រុមហ៊ុន Microsoft ​ទើប​តែ​បាន​បញ្ចេញ​នូវ​កំពូល​ Laptop របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​អង្គារ​ ទី​​៦​នេះ​ ដោយ​ខ្លួន​បាន​អះអាង​ថា​​ Surface Book ​ដែល​​ទើប​តែ​​ប្រកាស​នេះ​គឺ​ជា​កុំព្យូទ័រ​ដែល​មាន​ល្បឿន​លឿន​បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខ្លួន​ក៏​បាន​ឲ្យ​ដឹង​​ផង​ដែរ​ថា​ កុំព្យូទ័រនេះ​​គឺ​មាន​ល្បឿន​លឿន​ជាង​កុំព្យូទ័រ​ MacBook Pro ​ដល់​ទៅ​ពីរ​ដង​ឯ​ណោះ។


    ទាក់​ទង​ទៅ​នឹង​ការ​អះអាង​ដូច​នេះ​ តើ​ Surface Book ​ពិត​ជា​ខ្លាំង​ជាង​កុំព្យូទ័រ​របស់​ Apple មែន​​ដែរ​ឬ​ទេ? តោះ​ទៅ​មើល​ការ​ប្រៀប​ធៀប​ទាំង​អស់​គ្នា​ថា​​ មាន​អ្វី​ខុស​គ្នា​ខ្លះ?


    ​កម្រិត​បង្ហាញ

    ជា​មួយ​នឹង​វត្តមាន​​ Laptop ​​​​ជា​លើក​ដំបូង​របស់​ខ្លួន Microsoft ​បាន​ផ្ដោត​សំខាន់​ទៅ​កម្រិត​បង្ហាញ​​ឲ្យ​កាន់​តែ​ច្បាស់។ Surface Book បំពាក់​ដោយ​អេក្រង់​​ទំហំ ១៣,៥ អ៊ីញ​ ភ្ជាប់​ដោយ​កម្រិត​ Resolution 3,000 x 2,000 Pixel ​​ស្មើរ​នឹង​ដង់ស៊ីតេ​ 267ppi​។ ចំណែក​ MacBook Pro អេក្រង់​ Retina របស់​ Apple សម្រាប់​ទំហំ​ ១៣ អ៊ីញ​ មាន​កម្រិត​ Resolution ត្រឹម​តែ​​ 2,560 x 1,600 Pixel ស្មើ​នឹង​ដង់ស៊ីតេ​​ 232ppi តែ​ប៉ុណ្ណោះ។

    ​Surface Book ​​ស្រាល​ជាង​ ប៉ុន្តែ​ក្រាស់​ជាង​ និង​​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន

    Surface-Book-Impressions-6
     Surface Book

    MacBook Pro ​អេក្រង់ Retina display ​គឺ​មាន​កម្រាស់​ត្រឹម​តែ ១៨ម.ម តែ​ប៉ុណ្ណោះ​។ ដោយ​ឡែក​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​​ Surface Book ​កុំព្យូទ័រ​ MacBook Pro គឺ​ស្ដើង​ជាង​ដោយ​ Surfaceb Book គឺ​មាន​កម្រាស់​ដល់​ទៅ ២៣ ម.ម។ បើ​ទោះ​បី​ជា​ Surface Book ក្រាស់​ជាង​មែន  ​ប៉ុន្តែ​វា​អាច​ផ្ដាច់​អេក្រង់​ចេញ​ពី​ Keyboard នឹង​អាច​ប្រើ​ជា​ Tablet បាន។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​នោះ​ ​​ថ្វី​ត្បិត​តែ​មាន​កម្រាស់​ ក្រាស់​ជាង​មែន ​ប៉ុន្តែ​វា​មាន​ទម្ងន់​ស្រាល​ជាង​ដោយ​ Surface Book មាន​ទម្ងន់​ត្រឹម​តែ​ ១,៥១ គីឡូក្រាម ចំណែក​ឯ​​ MacBook Pro មាន​ទម្ងន់​ដល់​ទៅ ១,៥៨ គីឡូក្រាម។

    ​ល្បឿន​

    surface-book-hero
     Surface Book​

    ​ទាំង​​ Surface Book និង​ MacBook Pro អេក្រង់​ Retina បំពាក់​ដោយ​ CPU ប្រភេទ​ Intel Core i5 និង​​ i7 ​ជំនាន់​ទី ៦ ​, ទំហំ RAM ​ 16GB ​និង​មាន​ម៉េមូរី​រហូត​ដល់​ 1TB ​ដូច​គ្នា​។ ប៉ុន្តែ​​ក្រាហ្វិក​ខុស​គ្នា។

    ​MacBook Pro អេក្រង់ Retina ១៣ អ៊ីញ​​ភ្ជាប់​ដោយ​ក្រាហ្វិក ​​Iris Graphics 6100 របស់ Intel។ ចំណែក​ឯ​ Surface Book​ គឺ​បំពាក់​ដោយ​ Intel HD Graphic 520 និង​មាន​​ GPU ផ្សេង​​មួយ​ទៀត​​នៅ​លើ​ផ្នែក​ Keyboard ​គឺ​ប្រភេទ​​ Nvidia GeForce ​ជា​មួយ​នឹង​ RAM​ ប្រភេទ​ GDDR5 ។ តាម​រយៈ​លក្ខណៈ​សម្បត្តិ​នេះ​អាច​​បង្ហាញ​ថា​ Surface Book ទំនង​ជា​មាន​ល្បឿន​លឿន​ជាង។


    Surface Book ​មាន​ថាមពល​ថ្ម​យូរ​ជាង

    ​យោង​តាម​លក្ខណៈ​សម្បត្តិ​​ដែល​បញ្ជាក់​ដោយ​​​ Microsoft កម្រិត​ថាមពល​ថ្ម​របស់​ Surface Book គឺ​អាច​ប្រើ​បាន​ដល់​ទៅ ១២​ម៉ោង។ ដោយ​ឡែក​ MacBook Pro អេក្រង់ Retina ​អាច​ប្រើ​បាន​តែ ១០ ម៉ោង​ប៉ុណ្ណោះ។


    រន្ធ​ភ្ជាប់

    កុំព្យូទ័រ​ Laptop ទាំង​ពីរ​ម៉ូដែល​នេះ​គឺ​មាន​​ជម្រើស​នៃ​​​ភ្ជាប់​​យ៉ាង​សម្បូរ​បែប​​។ ​Surface Book ​មាន​រន្ធ​​ USB 3.0 ​ចំនួន​បី​, ​រន្ធ Mini Display ​មួយ​ និង​រន្ធ​ដោត​​​ microSD​ ចំនួន​មួយ​ផង​ដែរ។ ចំណែក​ឯ​ MacBook គឺ​មាន​រន្ធ​ USB 3.0 ​ចំនួន​ពីរ​ ប៉ុន្តែ​មាន​រន្ធ​​ SDXC ។ បន្ថែម​ទៀត​នោះ​ ​MacBook Pro ​មាន​រន្ធ​​ HDMI និង​ រន្ធ Thunderbolt 2។ ចំពោះ​កាមេរ៉ា​​ Surface Book ​គឺ​មាន​ទំហំ​ 5MP ខណៈ​​ MacBook Pro មាន​កាមេរ៉ា​ប្រភេទ​ 720p FaceTime HD។


    ភាព​ខុស​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​

    surface-book-hero
     Surface Book​

    ទាក់​ទង​ប្រព័ន្ធ​ប្រតិបត្តិការ​គឺ​ខុស​គ្នា​ដាច់​ស្រឡះ​ ដោយ​​ Surface Book ​របស់​ក្រុមហ៊ុន​ Microsoft គឺ​ដំណើរការ​ដោយ​​ Windows 10 ។ កុំព្យូទ័រ​ MacBook Pro ​អេក្រង់​​ Retina ​របស់​ Apple វិញ​​ដំណើរការ​លើ​ដោយ​ Mac OS X El Capitan។

    តម្លៃ

    DSC_9356-1024
     MacBook Pro អេក្រង់ Retina

    ចំពោះ​តម្លៃ​វិញ​គឺ​ MacBook Pro អេក្រង់​ Retina គឺ​ទាប​ជាង​ Laptop របស់​ Microsort ដោយ​តម្លៃ​ត្រឹម​តែ​​ ១ ៣០០ ដុល្លារ​ ខណៈ​ដែល​ Surface Book ​ពី ១៥០០ ដុល្លារ។ ដោយ​តម្លៃ​នេះ​គឺ​ផ្ដោត​ទៅ​លើ​​​​ម៉ូដែល​ដែល​មាន​ទំហំ​ម៉េមូរី​ 128GB ​, CPU Intel i5 និង RAM 8GB ដូច​គ្នា។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បី​ថា Surface Book លឿន​ជាង​ MacBook Pro ពីរ​ដង​ ប្រៀបធៀប​​គ្នា​មើល​មាន​អ្វី​ខុស​គ្នា? Rating: 5 Reviewed By: Unknown
    Scroll to Top