• ព័ត៌មានថ្មី

    Monday, October 26, 2015

    Facebook ធ្វើ​ការ​កែប្រែ​ថ្មី​​ ​អាច​ឲ្យ​អ្នក​ដទៃ​ Search ឃើញ​ Post ចាស់ៗរបស់​អ្នក​បាន​

    បណ្ដាញ ​សង្គម​ Facebook បាន​ធ្វើ​ការ​កែប្រែ​ថ្មី​​មួយ​ទៀត​ដោយ​បាន​​បន្ថែម​នូវ​លទ្ធផល​ Search ចំនួន​២​ទ្រីលាន​​ Post ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ Post របស់​អ្នក​ផង​ដែរ។


    គោល​បំណង​នៃ​កំណែប្រែ​ថ្មី​នេះ​​របស់​ Facebook គឺ​​​មិន​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចាក​ចេញ​ពី​កម្មវិធី​របស់​ខ្លួន​ដើម្បី​ តាមដាន​ការ​ Update ថ្មី​របស់​កម្មវិធី​ណា​មួយ​នៅ​លើ​វិបសាយ​ ឬ​កម្មវិធី​ផ្សេង​ទៀត។ ចំពោះ​កំណែ​ប្រែ​ថ្មី​នេះ​ទៀត​សោត​​ក៏​ជា​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត​ ជា​មួយ​នឹង​ Twitter ដែល​បាន​បង្ហាញ​ពី​ប្រព័ន្ធ​​ស្រដៀង​គ្នា​នេះ​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​នេះ។

    កំណែ​ប្រែ​ថ្មី​នេះ​អាច​​​និយាយ​ថា ​​មាន​ផ្ដល់​ទាំង​គុណសម្បត្តិ​រួម​ទាំង​គុណ​វិបត្តិ​​ដល់​អ្នក​ប្រើ​ប្រាស់ ហើយ​គុណ​សម្បត្តិ​នោះ​គឺ​​ការ​ស្វែង​រក​ព័ត៌មាន​អ្វី​មួយ​មាន​ភាព​រហ័ស​ជាង​ មុន។ និយាយ​ពី​គុណវិបត្តិ​វិញ​គឺ​ Post ចាស់ៗ​របស់​អ្នក​ដែល​មាន​ជា​ព័ត៌មាន​​​ឬ​រូបភាព​មិន​សមរម្យ​​មួយ​ចំនួន​​​ អាច​នឹង​ត្រូវ​អ្នក​ដទៃ ​​មិន​មែន​ជា​មិត្ត​របស់​អ្នក​ Search រក​ឃើញ​បាន។ ត្រង់​ចំណុច​នេះ​អ្នក​តំណាង​ Facebook បាន​បញ្ជាក់​​ថា​ សម្រាប់​អ្នក​ដែល​មិន​ចង់​ឲ្យ​គេ​ Search ឃើញ​ Post ​ចាស់ៗ​របស់​ខ្លួន​​ អាច​ធ្វើ​ការ​កំណត់​​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំ​បាច់​ព្រួយបារម្ភ​នោះ​ ឡើយ។

    គួរ​បញ្ជាក់​ផង​​ថា​ ​បច្ចុប្បន្ន​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ Search នេះ​មាន​តែ​​ចំពោះ​អ្នក​ប្រើប្រាស់​ Facebook នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ចំណែក​ឯ​តំបន់​ផ្សេង​ទៀត​នឹង​មាន​នៅ​ពេល​ខាង​មុន៕​​​​​​​​​​​​​​​​​​​​​​​​​
    ​​​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ធ្វើ​ការ​កែប្រែ​ថ្មី​​ ​អាច​ឲ្យ​អ្នក​ដទៃ​ Search ឃើញ​ Post ចាស់ៗរបស់​អ្នក​បាន​ Rating: 5 Reviewed By: Unknown
    Scroll to Top