• ព័ត៌មានថ្មី

    Friday, October 9, 2015

    ១០​កន្លែង ​នៃប្រទេស​ថៃ​​ដែល​អ្នក​ទេសចរមិន​ដែល​រំលង

    Sabay ធ្លាប់​បាន​ណែ​នាំ​តំបន់​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ ជា​ច្រើន​មក​ហើយ ដែល​មាន​ដូច​ជា​ ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី និង​ សិង្ហបុរី​ ជា​ដើម។ ថ្ងៃ​នេះ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ស្គាល់​តំបន់​កម្សាន្ត​សំខាន់ៗ​នៃ ​ប្រទេស​ថៃ​វិញ​ម្ដង​។​  យោង​តាម​មគ្គុទ្ទេសក៍​​ របស់​ក្រុម​ហ៊ុន​ Suwan Inter Tour បាន​ឱ្យ​ដឹង​ថា ១០ កន្លែង​​ខាង​ក្រោម ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​ សម្រាប់​ភ្ញៀវ​ទេសចរ​​ដែល​ មក​លេង​ប្រទេស​ថៃ។
    ១. ព្រះ​បរម​រាជវាំង

    ស្ថិត​ក្នុង​ទី​ក្រុង​បាងកក ជា​ព្រះរាជដំណាក់​របស់​ព្រះ​មហាក្សត្រ​ថៃ ព្រម​ទាំង​មាន​វត្ថុ​ស័ក្ដិសិទ្ធិ​ជា​ច្រើន​ផង​ដែរ។


    Royal-palace
    ២. ឆ្នេរ​ប៉ាតាយ៉ា

    ស្ថិត​ក្នុង​ខេត្ត​ឈុនបូរីឆ្នេរ​ដ៏​ល្បី​ដែល​ភ្ញៀវ​ទេសចរណ៍​រង់​ចាំ​មើល ថ្ងៃ​លិច។



    ៣. ភ្នំមាស (​Golden Mountain) ឬ ភ្នំ​សាកេត​

    ភ្នំ​នេះ​ស្ថិត​ក្នុង​ទី​ក្រុង​បាងកក។ កាលណា​​និយាយ​ពី​ប្រទេស​ថៃ​ គេ​តែង​នឹក​ឃើញ​ដល់​ភ្នំ​មាស​នេះ ព្រោះ​​កន្លែង​នេះ​ ជា​និមិត្តរូប​តំណាង​ប្រទេស​ថៃ។


    golden-moutain-1


    Golden-Mountain

    ៤. វត្ត​សុថាត់

    ស្ថិត​ក្នុង​ទី​ក្រុង​បាងកក​ដែរ វត្ត​សុថាត់​ជា​វត្ត​ដែល​ប្រជាជន​ថៃ​និយម​បន់ស្រន់​សុំ​ពរ និង​ ជឿ​ថា​ស័ក្ដិសិទ្ធិ​។​


    wat-sothat


    ៥. China Town

    ស្ថិត​ក្នុង​ទី​ក្រុង​បាងកក​ដដែល​ ជា​ផ្សារ​​សម្បូរ​ទៅ​ដោយ​ ហាង​លក់​ទំនិញ និង​អាហារ​ចិន​ ជា​ពិសេស​ប្រជាជន​ចិន​ដែល​ទៅ​លេង​ប្រទេស​ថៃ​កម្រ​​រំលង​ទីនោះ​ណាស់។


    china-town



    ៦.​ផ្សារ​រាត្រី​ Asia tique

    ស្ថិត​ក្នុង​ទី​ក្រុង​បាងកក​ ភ្ញៀវ​ទេសចរណ៍​អាច​ជិះ​រថយន្ត​​ ឬ​មួយ​ក៏​​ជិះ​ទូក​ដោយ​ឥត​គិត​ថ្លៃ​តាម​ដង​ទន្លេ​ចៅ​ផ្រះយ៉ា​ឆ្ពោះ​ទៅ​ទី​ នោះ។ នៅ​ទីនោះ​មាន​តូប​លក់​ឥវ៉ាន់​និង​ភោជនីយដ្ឋាន​អឺរ៉ុប​ជា​ច្រើន បើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង​៥​ល្ងាច​ ដល់​១២ យប់។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​និយម​ជិះ​កន្ត្រក​វិល​ Mekhong ដែល​អាច​មើល​ឃើញ​​ ទេសភាព​​ទីក្រុង​បាងកក​ទាំង​មូល​នៅ​ពេល​យប់​ផង​ដែរ។


    Asia-Tique
    ៧. រមណីយដ្ឋាន​ ណុងនោច​ (Nong Noch)

    ស្ថិត​នៅ​ ក្នុង​ខេត្ត​ឈុនបូរី ជា​រមណីយដ្ឋាន​កែ​ច្នៃ​ មាន​សួន​សត្វ​ និង​ ការ​សម្ដែង​សិល្បៈ​​របស់​ ដំរី​ និង​ ល្ខោន​បុរាណ។


    Nong-Noch-1



    Nong-Noch-2


    ៨. ព្រះ​មាស

    ស្ថិត​ក្នុង​ខេត្ត​ឈុនបូរី​ដដែល​ មាស​ត្រូវ​បាន​គេ​ស្ល​យក​ទៅ​ចាក់​លើ​ថ្មភ្នំ​ ចេញ​ជា​រូប​ព្រះពុទ្ធ និង​យាម​កាម​ ដោយ​ទាហាន​ថៃ។


    Golden-buddha
    ៩. សួន​សាយ៉ាម ( Siam Park)

    ជា​សួន​កម្សាន្ត​កែច្នៃ​ស្ថិត​ក្នុង​ទីក្រុងបាងកក  ​ មាន​ដូច​ជា​ឧបករណ៍​ជិះ​កម្សាន្ត​ ផ្ទះ​ខ្មោច សួន​ដាយណូស័រ​សិប្បនិម្មិត សារមន្ទី​ឆ្អឹង​ដាយណូរស័រ សួន​សត្វ​សិប្បនិម្មិត​ និង សួន​ទឹក​។


    Siam-park


    ១០. ពិភព​បាត​សមុទ្រ

    ស្ថិត​នៅ​ក្នុង​ខេត្ត​ឈុនបូរី​ជា​អាង​ចិញ្ចឹម​ត្រី​​ធំ​ៗ​ជា​ច្រើន អាច​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ ចូល​ទស្សនា​ពី​ខាង​ក្រោម​បាន។


    Underwater
    • Blogger Comments
    • Facebook Comments
    Item Reviewed: ១០​កន្លែង ​នៃប្រទេស​ថៃ​​ដែល​អ្នក​ទេសចរមិន​ដែល​រំលង Rating: 5 Reviewed By: Unknown
    Scroll to Top