• ព័ត៌មានថ្មី

    Saturday, October 31, 2015

    Di Maria និយាយ​ថា​ខ្លួន​មិន​ដែល​​ចង់​ចេញ​ពី Real Madrid ម្តង​ណា​​ទេ

    ខ្សែបម្រើ Angel Di Maria ដែល​ជាប់​ជា​កីឡាករ​ផ្ទេរ​មក Old Trafford ក្នុង​តម្លៃ​ថ្លៃ​បំផុត ត្រូវ​បាន Manchester United លក់​ទៅ​ឲ្យក្រុម PSG បន្ទាប់​ពី​ចំណាយ​ពេល​១រដូវកាល​មិន​ទទួល​ជោគជ័យ។


    ក្រោយ​ទទួល​លទ្ធផល​ខកចិត្តនៅ​អង់គ្លេស ខ្សែបម្រើ​ស្លាប​អន្តរជាតិ​របស់​អាហ្សង់ទីន បាន​សំដែង​ការ​សោក​ស្ដាយ​ថា​ខ្លួន​រីករាយ​ជាមួយ​នឹង​អ្នកគាំទ្រ​នៅ Real Madrid ហើយ​មិន​ដែល​គិត​ចង់​ចាក​ចេញ​ពី​ទឹកដី Bernabeu មក Manchester នោះ​ទេ។

    Di Maria បន្ទោស​លើ​ទំនាក់ទំនង​មិន​រលូន​ជាមួយ​ម្ចាស់​ក្លិប​លោក Florentino Perez គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​ខ្លួន​ត្រូវ​ដើរ​ចេញ​ពី​អេស្ប៉ាញ។

    កីឡាករវ័យ២៧ ឆ្នាំ​បាន​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់​បន្ត​ស្នាក់​នៅ Real Madrid តែ​ខ្ញុំ​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់​ក្លិប។ ការ​ចាប់​ផ្ដើម​ជីវិត​ថ្មីនៅ Manchester បាន​ល្អ​តែ​ពី​ដំបូង​ប៉ុណ្ណោះ រួច​ហើយ​​ក៏​មាន​បញ្ហា​ជាមួយ​មនុស្ស​មួយ​ចំនួន​ក្នុង​ក្លិប ដែល​ធ្វើ​ឲ្យ​គេដាក់​ខ្ញុំ​ជា​កីឡាករ​បម្រុង។ ទាំង​អស់​នេះ​ជំរុញ​ឲ្យ​ខ្ញុំ​ចាកចេញ​ពី​អង់គ្លេស​យ៉ាង​រហ័ស”។

    យ៉ាង​ណា​ក៏​ដោយ Di Maria បាន​និយាយ​ពី​ក្លិប​ថ្មី PSG របស់​ខ្លួន​ថា គេ​និង​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ចង់​ឈ្នះ ពាន Champions League។ ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ប្រកួត​ជើងទី២ នៅ Bernabeu ប៉ុន្តែ​ Di Maria បដិសេធមិន​សំដែង​ការ​រីករាយ​នោះ​ទេ បើ​សិន​ជា​គេស៊ុត​បញ្ចូល​ទី ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ក្លិប និង​អ្នក​គាំទ្រ Real Madrid ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria និយាយ​ថា​ខ្លួន​មិន​ដែល​​ចង់​ចេញ​ពី Real Madrid ម្តង​ណា​​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top