• ព័ត៌មានថ្មី

    Monday, October 26, 2015

    Suarez ​ធ្វើ​បាន Hat-trick ​ជួយ Barca ​ឈ្នះ Eibar ​៣-១ ​អបអរ​ខួប​មួយ​ឆ្នាំ

    ខ្សែ ​ប្រយុទ្ធ Luis Suarez ​បាន​ចូល​លេង​ជា​ផ្លូវការ​ឱ្យ​ក្រុម Barcelona ​១​ឆ្នាំ​ពេញ​ហើយ គិត​ត្រឹម​ការ​ប្រកួត​យប់​មិញ​នេះ ដោយ​ជា​ការ​អបអរ ​រូប​គេ​ផ្ទាល់​បាន​រក​គ្រាប់​បាល់​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ Eibar ​យក​៣​ពិន្ទុ​ជួយ​អ្នក​មាន​បុណ្យ​ឡើង​ឈរ​លេខ​២​ក្នុង​តារាង​បណ្ដោះអាសន្ន។



    ក្រុម Eibar ​មាន​ឱកាស​នាំ​មុខ ម្ចាស់​ផ្ទះ Barcelona ​មុន​ទៅ​ហើយ​នៅ​នាទី​ទី​១០ ដោយ​កីឡាករ Borja Bastón ​ប៉ុន្តែ ​Suárez ​រក​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​២១។ អតីត​ខ្សែ​ប្រយុទ្ធ Liverpool ​រូប​នេះ​ដដែល រក​បាន​២​គ្រាប់​ទៀត​នៅ​នាទី​៤៨ ​និង ៨៥ ​ដើម្បី​ជួយ​អ្នក​មាន​បុណ្យ​យក​បាន​៣​ពិន្ទុ។ ក្នុង​ប្រកួត​នេះ​ដែរ កីឡាករ Barca ​ម្នាក់​គឺ Javier Mascherano ​ទទួល​បាន​កាត​ក្រហម បន្ទាប់​ពី​បង្ក​កំហុស។

    ជ័យជម្នះ​យប់​មិញ​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Real Madrid ​ដែរ (២១ ពិន្ទុ) ប៉ុន្តែ​ចាញ់​គ្រាប់​ស៊ុត​ទើប​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ឈរ​នៅ​ចំណាត់​ថ្នាក់​ លេខ​២​ក្នុង​តារាង​លីក​កំពូល​អេស្ប៉ាញ La Liga ៕

    2DC5A66800000578-3288904-image-a-6_1445796719057

    2DC5E14800000578-3288904-image-a-27_1445798347771

    2DC58DA500000578-3288904-image-a-7_1445796722788

    1

    2

    2DC649C700000578-3288904-image-a-3_1445802764270


    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez ​ធ្វើ​បាន Hat-trick ​ជួយ Barca ​ឈ្នះ Eibar ​៣-១ ​អបអរ​ខួប​មួយ​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top