• ព័ត៌មានថ្មី

    Tuesday, October 27, 2015

    Facebook កែប្រែ​ Notification Tab ថ្មី​កាន់​តែ​ពិសេស​ជាង​មុន

    កន្លង ​មក​ Notification Tab របស់​កម្មវិធី​ Facebook គឺ​​មាន​ភាព​សាមញ្ញ​ ដោយ​បង្ហាញ​ពី​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ប្រើ​ប្រាស់​ ដូច​ជា​ការ​ Comment, Like និង​រំឭក​ពី​ថ្ងៃ​​​កំណើត​ជា​ដើម។



    ជា​មួយ​នឹង​ការ​ Update ថ្មី​ដែល​ក្រុមហ៊ុន​ Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ Notification លើ​កម្មវិធី​ Facebook នឹង​​មាន​បង្ហាញ​ពី​រឿង​រាវ​ដែល​អ្នក​អាច​នឹង​ចាប់​អារម្មណ៍​មួយ​ចំនួន​មាន​ ដូច​ជា​ ការ​ព្យាករណ៍​អាកាសធាតុ​ និង​ ព័ត៌មាន​ដែល​កំពុង​ក្ដៅ​គគុក​ក្នុង​តំបន់​របស់​អ្នក។ អ្នក​គ្រប់​គ្រង​ផ្នែក​ផលិតផល​​លោក​ Keith Peiris បាន​លើក​ឡើង​​ពី​​មូលហេតុ​នៃ​ការ​ Update ថ្មី​នេះថា​ ​គឺ​ដោយ​សារ​​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ចង់​ឲ្យ​ Facebook បន្ថែម​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​ទៀត​នៅ​លើ​ទីតាំង​ Notification Tab នេះ​តែ​មួយ។

    fb-notifications-tab-places

    លម្អិត​​បន្ថែម​អំពី​ដំណើរ​ការ​នៃ​ Notification Tab នេះ​គឺ​​វា​អាច​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ដែល​រួម​មាន​ លទ្ធផល​នៃ​ការ​ប្រកួត​​កីឡា​ ​បង្ហាញ​ពី​កាលវិភាគ​កម្មវិធី​ទូរទស្សន៍​ដោយ​ផ្អែក​លើ​ Page ដែល​អ្នក​បាន​ Like។​ មួយ​វិញ​ទៀត​ប្រសិន​បើ​អ្នក​ឲ្យ​ Facebook ដឹង​ពី​ទីតាំង​របស់​អ្នក​ នោះ​ Tab នឹង​អាច​​បង្ហាញ​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ក្នុង​តំបន់​អ្នក​ រួម​ជា​មួយ​ព័ត៌មាន​ក្នុង​ស្រុក​ទាន់​ហេតុការណ៍​ ​ពេល​វេលា​បញ្ចាំង​ខ្សែភាពយន្ត​ និង​ កន្លែង​ញ៉ាំ​អាហារ​ផង​ដែរ។

    fb-notifications-tab-movies

    គួរ​បញ្ជាក់​ថា​ ការ​ Update ថ្មី​នេះ​ចាប់​​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​មក​ម្ល៉េះ​ ប៉ុន្តែ​ការ​ដំណើរ​ការ​លើក​ដំបូង​គឺ​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​ Facebook លើ​ទូរសព្ទ​ Android និង​ iOS នៅ​ក្នុង​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ​ ឯ​តំបន់​ដទៃ​ទៀត​នឹង​ដំណើរ​ការ​នា​ពេល​ក្រោយ​​ជា​បន្ត​បន្ទាប់៕
    ​​​​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook កែប្រែ​ Notification Tab ថ្មី​កាន់​តែ​ពិសេស​ជាង​មុន Rating: 5 Reviewed By: Unknown
    Scroll to Top