នៅ សល់រយៈពេលតែប្រមាណ ១៦ខែតែប៉ុណ្ណោះ នឹងដល់ថ្ងៃចាក់បញ្ចាំងភាពយន្តរឿង “Fast & Furious 8” ហើយ តែផលិតកម្មផលិតរឿងនេះនៅតែមិនទាន់រកបាន អ្នកដឹកនាំរឿងនៅឡើយទេ។ អ្នកដឹកនាំរឿង Justin Lee បានបដិសេធយ៉ាងដាច់អហង្ការក្នុងការថតរឿងនេះ ដោយបានបង្វែរទិសដៅទៅដឹកនាំរឿង “Star Trek Beyond” វិញ ខណៈអ្នកដឹកនាំសម្ដែង James Wan ដែលជាដឹករឿង “Furious 7”នោះ បានត្រលប់ទៅដឹកនាំរឿងបែបរន្ធត់ “Conjuring” វិញម្ដង។
Diesel បានប្រាប់ថា លោករំពឹងថាសាច់រឿងទាំងស្រុងរបស់រឿងនេះនឹងបញ្ចប់ក្នុងពីរ សប្ដាហ៍ខាងមុខ តែលោកមិនទាន់បានចាប់ផ្ដើមសរសេរនោះទេ។ តាមការពិត Vin ហាក់បីជាកំពុងរង់ចាំលើ Rob Cohen ដែលជាអ្នកដឹកនាំ “Fast & Furious” វគ្គដំបូង និង “XxX”។
“Paul Walker តែងតែចង់ឲ្យ Rob Cohen ដឹកនាំរឿងនេះម្ដងទៀត។ ខ្ញុំជឿជាក់ថា គាត់មានសមត្ថភាព និងអាចដឹករឿងនេះបាន ប្រែឲ្យវាក្លាយទៅជាអ្វីដូចនៅគ្រាដើម។ ហើយចំពោះតួអង្គ Brian O’Connor ខ្ញុំគិតថាក៏នឹងគ្មានបញ្ហាដែរ ព្រោះលោក និង David Aver ជាអ្នកបង្កើតតួអង្គនេះឡើង” Vin Diesel និយាយពីចិត្តរបស់ខ្លួន៕