• ព័ត៌មានថ្មី

    Saturday, October 31, 2015

    បេក្ខភាព​៥​នាក់ ដែល​អាច​​ជំនួស​តំណែង​ Mourinho នៅ​ Chelsea

    Jose Mourinho អ្នកចាត់ការ​ក្រុម​ Chelsea​ កាន់​តែ​មាន​សម្ពាធ​ខ្លាំង​ឡើងៗ បន្ទាប់​ពី​ចាញ់​៥​ប្រកួត ក្នុង​ការ​ប្រកួត​១០​លើក​រដូវ​កាល​ថ្មី​នេះ។ មាន​សេចក្ដីរាយការណ៍​ថា អ្នកចាត់ការ​រហស្សនាម “Special One” រូប​នេះ នឹង​អាច​បាត់​បង់​តំណែង បើ​ភ្លាត់​ចាញ់​ Liverpool នៅ​​កីឡដ្ឋាន​ Stamford Bridge ​យប់​នេះ។



    ​ប៉ុន្តែ​បើ​តោ​ខៀវ បណ្ដេញ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ចេញ​មែន តើ​មាន​បេក្ខភាព​រូប​ណា​ខ្លះ អាច​ទៅ​ជំនួស​តំណែង​មួយ​នេះ? ខាង​ក្រោម​នេះ គឺ​ជា​បេក្ខភាព​ចំនួន​៥​នាក់ ដែល​​គេ​ជឿ​ថា នឹង​​អាច​​ទៅ​ដឹក​នាំ​ Chelsea បើ​ Mourinho ចាក​ចេញ៖

    ១. Carlo Ancelotti

    1

    ​​អតីត​អ្នកចាត់ការ​ក្រុម​ Real Madrid រូប​នេះ ធ្លាប់​ដឹក​នាំ​ Chelsea ម្ដង​ហើយ ​នៅ​ចន្លោះ​ឆ្នាំ​២០០៩-១១ និង​ធ្លាប់​ជួយ​ឲ្យ​​តោ​ខៀវ លើក​ពាន​៣​រដូវ​កាល​ដំបូង Premier League, FA Cup និង​ FA Community Shield។ បច្ចុប្បន្ន​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ​​៥៦​ឆ្នាំ​រូប​នេះ ពុំ​ទាន់​​ដឹក​នាំ​ក្រុម​ណា​ទេ។

    ២. Pep Guardiola

    2

    Pep ពុំ​ទាន់​យល់​ព្រម​ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​ Bayern Munich នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រុម​ Premier League មាន​ Arsenal និង​ Manchester City ក៏​កំពុង​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​គេ​ជឿ​ថា ម្ចាស់​ក្លិប​ Chelsea ក៏​ត្រៀម​ប្រជែង​យក​​បុរស​រូប​នេះ​ផង​ដែរ បន្ទាប់​ពី​​ Pep ធ្លាប់​មាន​ស្នាដៃ​ល្អ​ទាំង​នៅ​ដឹក​នាំ Barcelona និង​ Bayern។

    ៣. Diego Simeone

    3

    អ្នកចាត់ការ​ក្រុម​ Atletico Madrid ​រូប​នេះ ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ បើ​សិន​ជា​រូប​លោក​ចង់​ផ្លាស់​ប្ដូរ​បទពិសោធន៍​ថ្មី ព្រម​ទៅ​ដឹក​នាំ​នៅ​ Premier League។ Simeone ​ធ្លាប់​ឈ្នះ​ La Liga កាល​ឆ្នាំ​២០១៤ ​ដោយ​អាច​ប្រជែង​ជាមួយ​ក្រុម​​យក្ស Real Madrid និង​ Barcelona បាន ហើយ​នេះ​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នកចាត់ការ​សញ្ជាតិ​​អាហ្សង់ទីន វ័យ​៤៥​​ឆ្នាំ​រូប​នេះ។

    ៤. Antonio Conte

    4

    សេចក្ដីរាយការណ៍​ពី​ Gazzetta dello Sport​ សប្ដាហ៍​មុន បាន​ឲ្យ​ដឹង​ថា Chelsea កំពុង​ចាប់​អារម្មណ៍​អតីត​អ្នកចាត់ការ​ក្រុម​ Juventus និង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​បច្ចុប្បន្ន​រូប​នេះ​ខ្លាំង។ Conte ឡើង​ដឹក​នាំ​ Juventus កាល​ឆ្នាំ​២០១១ និង​ជួយ​ឲ្យ​សេះ​បង្កង់ ឈ្នះ​ពាន​លីក​កំពូល​ Serie A ៣​រដូវ​កាល​ជាប់ៗ​គ្នា មុន​លោក​លាលែង​ពី​តំណែង​ កាល​ឆ្នាំ​២០១៤។

    ​៥. Ronald Koeman

    5

    ​អ្នកចាត់ការ​ក្រុម​ Southampton រូប​នេះ ក៏​ជា​បេក្ខភាព​​មួយ​រូប​ ស្ថិត​ក្នុង​ជម្រើស​របស់​តោ​ខៀវ​ដែរ បន្ទាប់​ពី​បុរស​សញ្ជាតិ​ហុល្លង់​វ័យ​​៥២​ឆ្នាំ​រូប​នេះ ដឹក​នាំ​ក្រុម​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ Premier Leagie ទោះ​រដូវ​កាល​មុន​លក់​កីឡាករ​សំខាន់ៗ​អស់​ច្រើន​ក៏​ដោយ ក៏​រដូវ​កាល​នេះ​ Southampton នៅ​តែ​បង្ហាញ​ទម្រង់​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដដែល៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បេក្ខភាព​៥​នាក់ ដែល​អាច​​ជំនួស​តំណែង​ Mourinho នៅ​ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top