• ព័ត៌មានថ្មី

    Wednesday, October 7, 2015

    Messi រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​រឿង​គេច​ពន្ធ តែ​​​ឪពុក​មិន​ទាន់​រួច​ខ្លួន

    ក្រុម ​ព្រះរាជអាជ្ញា​របស់​អេស្ប៉ាញ បាន​សម្រេច​​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​គេច​មិន​បង់ពន្ធ របស់​កីឡាករLionel Messi ហើយ​ ប៉ុន្តែ​នៅ​​​ស៊ើបអង្កេត​​លើ​ករណី​​ឪពុក Messi​ បន្តទៀត។


    រឿង​ក្ដី​ដ៏​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​នេះ បាន​ឈាន​ដល់​ទី​បញ្ចប់​ ដោយ​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona រូបនេះ​ បាន​រួច​ផុត​ពី​ការ​ប្រឈម​មុខ​នឹង​ការ​ជាប់​ទោស​ ឬ​ការ​ពិន័យ​នានា។

    យ៉ាង​ណា​ក្ដី លោក Jorge Messi ដែល​ជា​ឪពុក​របស់ Messi នៅ​មិន​ទាន់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ឡើយទេ។ បើ​សិន​ជា​គេ​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ ​​​លោក​នឹង​ត្រូវ​ប្រឈម​​ការ​​ជាប់​​ពន្ធនាគារ ១៨ខែ និង​ពិន័យ​ជា​ប្រាក់ ជាង២លាន​២សែនដុល្លារ​អាមេរិក។

    រំលឹក​ផង​ដែរ​ថា Messi និង​ឪពុក បាន​​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បន្លំ​មិន​បង់ពន្ធ​ឲ្យ​អាជ្ញាធរ​អេស្ប៉ាញ ដែល​មាន​​តម្លៃ​​ទឹកប្រាក់​ប្រមាណ ៥លានដុល្លារ​អាមេរិក។ ​ក្រុម​ព្រះរាជអាជ្ញា​ចោទប្រកាន់ លោក Jorge​​ ថា​បាន​គេច​មិន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​កូនប្រុស កាល​ពី​ចន្លោះ​២០០៧ និង២០០៩៕

    messi
    ឪពុក​របស់​ Messi (ពាក់​វ៉ែនតាខ្មៅ)
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​រឿង​គេច​ពន្ធ តែ​​​ឪពុក​មិន​ទាន់​រួច​ខ្លួន Rating: 5 Reviewed By: Unknown
    Scroll to Top