• ព័ត៌មានថ្មី

    Sunday, October 25, 2015

    Ronaldo ​ស៊ុត​គ្រាប់​ទី​១២ ជួយ​ Real ក្លាយ​ជា​ក្រុម​​តែ​១​គត់ មិន​ទាន់​ចាញ់​នៅ​ La Liga

    Cristiano Ronaldo ​បាន​ស៊ុត​គ្រាប់​ទី​១២​របស់​ខ្លួន នៅ​រដូវ​កាល​នេះ ជួយ​ឲ្យ​​ក្រុម​កំពូល​តារាង Real Madrid ក្លាយ​ជា​ក្រុម​​តែ​១​គត់ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​ La Liga រដូវ​កាល​នេះ បន្ទាប់​ពី​បំបាក់​​ក្រុម​លេខ​២ Celta Vigo ៣-១ ទៀត កាល​ពី​យប់​មិញ។


    ក្រុម​ភ្ញៀវ​ Real បាន​នាំ​មុខ​ម្ចាស់​ផ្ទះ​ Celta Vigo ​១-០ មុន​​តាំង​ពី​នាទី​ទី​៨ ដោយ​ការ​ស៊ុត​របស់​ Ronaldo ហើយ​នៅ​នាទី​២៣ ខ្សែ​ការពារ​ Danilo ​រក​បាន​គ្រាប់​ទី​២ មុន​ពេល​ Gustavo Cabral ​របស់​ ​Celta ត្រូវ​ពិន័យ​កាត​ក្រហម (លឿង​២​ដង) នាទី​៥៨។ យ៉ាងណា ខ្សែ​ប្រយុទ្ធ​ Nolito ​បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​ តាម​បាន​១​គ្រាប់​វិញ​នៅ​នាទី​៨៥ តែ​ Marcelo ​ស៊ុត​គ្រាប់​ទី​៣ នៅ​ម៉ោង​បន្ថែម​មាន​របួស បញ្ចប់​ក្តី​​សង្ឃឹម​របស់​​ Celta Vigo​ តែ​ម្ដង។

    ​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ Real មាន​២១​ពិន្ទុ ឈរ​កំពូល​តារាង ​តែ​ Barcelona អាច​នឹង​តាម​បាន​២១​ពិន្ទុ​ស្មើ បើ​ពួកគេ​អាច​យក​ឈ្នះ​លើ​ Eibar ​នៅ​យប់​នេះ ​ខុស​គ្នា​ត្រង់​ថា​ ​អ្នក​មាន​បុណ្យ នៅ​ចាញ់​គ្រាប់​ស៊ុត​ Real ច្រើន​ប៉ុណ្ណោះ៕

    4

    1

    2

    3

    ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ស៊ុត​គ្រាប់​ទី​១២ ជួយ​ Real ក្លាយ​ជា​ក្រុម​​តែ​១​គត់ មិន​ទាន់​ចាញ់​នៅ​ La Liga Rating: 5 Reviewed By: Unknown
    Scroll to Top