• ព័ត៌មានថ្មី

    Friday, October 16, 2015

    រឿង​ភាគ​កូរ៉េ​ល្បី​ៗ​​ពី​ជីវិត​សិស្ស​វិទ្យាល័យ ដែល​មើល​ហើយ​បំភ្លេច​មិន​បាន

    វិទ្យាល័យ ​គឺ​ជា​ពេល​វេលា​មួយ​នៅ​ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប​​ ដែល​គ្មាន​អ្នកណា​អាច​បំភ្លេច​បាន។ ដូច្នេះ​ហើយ​នៅ​ពេល​ខ្លះ ពេលមើល​រឿង​ភាគ​កូរ៉េ អ្នក​នឹង​អាច​ឃើញ​រូប​ភាព​របស់​ខ្លួន​នៅ​ក្នុង​នោះ​ក៏​ថា​បាន។ មាន​រឿង​ភាគ​មួយ​ចំនួន​ត្រូវ​បាន​ផលិត​ឡើង​តាម​លំនាំ​សៀវភៅ​រឿង​របស់​ជប៉ុន​ តាម​បែប​យុវវ័យ​ដូច​ជា “Boys Over Flowers” ជាដើម។ ហើយ​ក៏​មាន​រឿង​មួយ​ចំនួន​ទៀត​ដែល​មាន​ខ្លឹមសារ​ជ្រៅជ្រះ​ជាង ដូច “Answer Me 1997” និង “School 2013”។

    ដូច្នេះ​ហើយ​ តាម​ចំណង់​ចំណូល​ចិត្ត​រៀង​ៗ​​ខ្លួន​ ប្រិយមិត្ត​អាច​រើស​រឿង​ដែល​ខ្លួន​ចូល​ចិត្ត​ដូច​ខាង​ក្រោម៖

    ១. Boys Over Flowers
    សម្ដែង​ដោយ Gu Hye Sun និង Lee Min Ho (Heirs)



    នៅ​ក្នុង​វិទ្យាល័យ Shiw Hwa ដ៏​ខ្ពង់ខ្ពស់ មាន​​សិស្ស​ប្រុស​បួន​នាក់​ដែល​មាន​ឈ្មោះ​ក្រុម​ថា Flower Four។ ពួក​គេ​ជា​កូន​អ្នក​មាន​លំដាប់​កំពូល​នៅ​កូរ៉េ ហើយ​ក៏​ជា​ក្មេង​ចិត្ត​អាក្រក់​និង ឈ្លើយ​ផង​ដែរ។ បន្ទាប់​ពី Kim Jandi ក្មេង​ស្រី​កូន​អ្នក​ក្រ​បាន​ចូល​រៀន​សាលា​នេះ​ដោយ​ អាហារូបករណ៍​ សាលា​បាន​ជ្រួល​ច្របល់​ឡើង។ ដោយ​សារ​តែ​ភាព​ល្ងីល្ងើ​របស់​ខ្លួន Jandi បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី ក្រុម F4 ជា​ពិសេស​គឺ​មេក្រុម Goo Jun Pyo។

    ២. Heirs
    សម្ដែង​ដោយ Lee Min Ho (Heirs) និង Park Shin Hye

    Heir

    “Heirs” គឺ​ជា​​រឿង​ស្នង​តំណែង​ដ៏​ជោគជ័យ​របស់ “Boys Over Flowers”។ “Heirs” និយាយ​ពី​ជីវិត​របស់​ក្មេង​វិទ្យាល័យ ត្រូវ​បន្ត​វេន​ជំនួញ របស់​គ្រួសារ​របស់​ពួក​គេ​ក្រោយ​ពេល​រៀន​ចប់។ សិស្សានុសិស្ស​ទាំង​នេះ​អាច​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​ខ្លួន​គ្រប់​បែប​ យ៉ាង​លើក​លែង​តែ​រឿង​ស្នេហា ដែល​ត្រូវ​តែ​ធ្វើ​តាម​បញ្ជា​ឪពុក​ម្ដាយ​ជា​ដាច់​ខាត។

    ៣. God of Study
    សម្ដែង​ដោយ Kim Soo Ro និង Bae Doo Na

    God of Study

    ត្រូវ​បាន​ផលិត​ឡើង​ដោយ​យក​លំនាំ​តាម សៀវភៅ​រឿង​ជប៉ុន​​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ “God of Study” និយាយ​ពី​ការ​សិក្សា​របស់​សិស្ស​មួយ​ក្រុម​និង​ជីវិត​ស្នេហា​ពេល​កំពុង​រៀន​ របស់​ពួក​គេ។ សិស្ស​មួយ​ក្រុម ចំនួន ៦ នាក់​​ត្រូវ​ចេញ​ទៅ​រៀន​ថ្នាក់​ពិសេស​មួយ​ដោយ​ពួក​គេ​រៀន​មិន​ពូកែ​ដូច​ សិស្ស​ដទៃ​ទៀត។

    ៤. Answer Me 1997
    សម្ដែង​ដោយ Jung Eun Ji និង Seo In Guk

    Answer Me 1997

    រឿង​ភាគ​កូរ៉េ​មួយ​នេះ​ គឺ​ជា​ការ​​ត្រលប់​ទៅ​ទសវត្ស​ឆ្នាំ ៩០ របស់​សិស្ស​សាលា​វិទ្យាល័យ​មួយ​ក្រុម។ វា​ជា​ពេល​វេលា​មួយ​ដែល​វិស័យ​ចម្រៀង Kpop ទើប​តែ​ដុះ​ពន្លក​។ រឿង​នេះ​​និយាយ​ពី​ក្រុម​ក្មេង​ដែល​មិន​ទាន់​មាន​របស់​ប្រើប្រាស់​ជឿនលឿន​​ ដោយ​នៅ​តែ​លេង​ហ្គេម Super Nintendo និង​ពាក់​អាវ​យឺត​តារា​ដែល​គេ​ស្រលាញ់។

    ៥. School 2013
    សម្ដែង​ដោយ Lee Jong Suk និង Kim Woo Bin

    School 2013

    ស៊េរី​​​រឿង​ភាគ “School” ត្រូវ​បាន​ផលិត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ ហើយ​ត្រូវ​បាន​ផលិត​ឡើង​ជា​ថ្មី​ក្រោយ​រយៈ​ពេល​ជាង​មួយ​ទសវត្ស។ រឿង​នេះ​ផ្ដោត​លើ​លោក​គ្រូ​អ្នក​គ្រូ​ពីរ​នាក់​ដែល ខិត​ខំ​ព្យាយាម​លើក​កម្ពស់​សិស្ស​ខូច​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​សិស្ស​ល្អ​ វិញ។

    ៦. School 2015
    សម្ដែង​ដោយ Kim So Hyun និង Nam Joo Hyuk

    School 2015

    Lee Eun Bi សិស្ស​សាលា​លំដាប់​កំពូល​នៅ​តំបន់ Kang Nam ស្រាប់​តែ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​។ តែ​នៅ​ពេល​ដែល​នាង​ដឹង​ខ្លួន​ឡើង​វិញ​ហើយ​ដឹង​ថា នាង​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​សាហាវ​ នាង​បាន​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​សង​សឹក​សិស្ស​ដែល​ធ្លាប់​អំពើ​ទាំង​ នោះ​ទៅ​លើ​នាង។

    ៧. Dream High
    សម្ដែង​ដោយ Kim Soo Hyun និង Ok Taec Yeon

    Dream High

    ត្រូវ​បាន​ផលិត​ឡើង​​ដោយ​កំពូល​តារា​សម្ដែង Bae Yong Joon និង​តារា​ចម្រៀង Park Jin Young នេះ​គឺ​ជា​រឿង​ភាគ​ដែល​និយាយ​ពី​សាលា​ចម្រៀង​មួយ​ដ៏​មាន​ប្រជាប្រិយ​ភាព​ បំផុត។ វា​ឆ្លុះ​បញ្ចាំង​ពី សេចក្ដី​តស៊ូ​ព្យាយាម​ដើម្បី​ក្លាយ​​ជា​តារា​ចម្រៀង​ល្បី​ម្នាក់។ កំឡុង​ពេល ហ្វឹក​ហាត់​ក៏​មាន​សិស្ស​មួយ​ចំនួន​ទ្រាំ​មិន​បាន​ក៏​បាន​បោះ​បង់​ក្ដី​ ស្រមៃ​នេះ​ចោល។

    ៨. Dream High 2
    សម្ដែង​ដោយ Kang So Ra និង Jung Jin Woon

    Dream High 2.jpg

    បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ធំ​ពី​វគ្គ ១ “Dream High 2” ត្រូវ​បាន​ផលិត​ឡើង​ដោយ​បាន​ផ្លាស់​ប្ដូរ​តារា​សម្ដែង​ថ្មី​សឹង​តែ​ទាំង​ ស្រុង​ តែ​នៅ​តែ​ផ្ដោត​លើ​ចម្រៀង​ដដែល។ នៅ​ក្នុង​វគ្គ ២ នេះ សាលា​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​ក្រុមហ៊ុន​កម្សាន្ត​​ធំ​​មួយ​ចង់​ទិញ ​សាលា​នេះ។

    ៩. To The Beautiful You
    សម្ដែង​ដោយ Choi Min Ho និង Choi Seol Ri (Sulli)

    To The Beautiful You

    នេះ​ជា​រឿង​ភាគ​បែប​យុវវ័យ​ដែល​​ចូល​រួម​សម្ដែង​ដោយ​តារា​ចម្រៀង​ជាច្រើន ​ដូច​ជា Sulli (F(x)) Minho (Shinee) និង Exo ជាដើម។ Gu Jae Hee គឺ​ជា​មនុស្ស​ស្រី​ដែល​ត្រូវ​តែង​ខ្លួន​ជា​ប្រុស​ដើម្បី​ចូល​រៀន​សាលា​ សម្រាប់​ឲ្យ​តែ​មនុស្ស​ប្រុស។ Jae Hee ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់ និង​ត្រូវ​គេ​បក​អាក្រាត​ថា​ជា​មនុស្ស​ស្រី​បន្លំ​ខ្លួន​ធ្វើ​ប្រុស។

    ១០. High Schoo-Love On
    សម្ដែង​ដោយ Kim Sae Ron និង Nam Woo Hyun

    High Schoo-Love On
    ទោះ​បី​ជា​ពេល​ខ្លះ​មាន​ការ​លំបាក​តិចតួច​ក្នុង​ជីវិត​សិស្ស​វិទ្យាល័យ តែ Woo Hyun មិន​បាន​ខ្វល់​ឡើយ​ដោយ​សារ​កូន​សិស្ស​រូប​នេះ​មាន​ទេវតា​មួយ​រូប​តាម​ជួយ​ ថែរក្សា​គ្រប់​ពេល​វេលា។ Lee Seul Bi ទេវតា​មួយ​អង្គ​សម្រេច​ចិត្ត​ចុះ​ពី​ឋានសួគ៌​មក​ជួយ Woo Hyun។ នាង​បាន​រៀន​នូវ​អ្វី​ដែល​​អ្នក​នៅ​លើ​ឋានសួគ៌​មិន​ដែល​ស្គាល់។ ហើយ​អ្នក​ទាំង​ពីរ​បាន​ស្រលាញ់​គ្នា​ក្រោយ​ពេល​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ច្រើន​លើក​ច្រើន​សារ។

    ១១. Goong
    សម្ដែង​ដោយ Yoon Eun Hye និង Joo Ji Hoon

    Goong

    ស្ថិត​ក្នុង​ពិភព​ស្រមើស្រមៃ​ដែល​គេ​ឧបមា​ថា​ប្រទេស​កូរ៉េ​សម័យ​ទំនើប​នៅ ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​របប​រាជនិយម តួ​ឯក​ព្រះ​រាជបុត្រ Lee Shin ត្រូវ​បាន​រៀបចំ​ឲ្យ​រៀប​ការ​ជាមួយ​នារី​សាមញ្ញ​ម្នាក់​ឈ្មោះ Shin Chae Kyung ដើម្បី​ឆាប់​បាន​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះ​មហាក្សត្រ​ដែល​ទើប​តែ​ សោយទិវង្គត។ បើ​ទោះ​ជា​ចាប់​ផ្ដើម​ដោយ​ការ​ឈ្លោះ​ប្រកែក​គ្នា​ឥត​ឈប់ឈរ ប៉ុន្តែ​ភាព​រួសរាយ ឡិកឡក់ របស់​ Chae Kyung បាន​យក​ឈ្នះ​បេះដូង​ព្រះរាជបុត្រ​​ដែល​មាន​ចរិត​ស្ងប់ស្ងាត់​​មួយ​អង្គ​នេះ​ រហូត​បាត់បង់​នាង​មិន​បាន ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​ភាគ​កូរ៉េ​ល្បី​ៗ​​ពី​ជីវិត​សិស្ស​វិទ្យាល័យ ដែល​មើល​ហើយ​បំភ្លេច​មិន​បាន Rating: 5 Reviewed By: Unknown
    Scroll to Top