• ព័ត៌មានថ្មី

    Thursday, October 22, 2015

    Facebook ​បង្កើត​វិបសាយ​ថ្មី​​មួយ​​​ដែល​ជួយ​​ណែនាំ​ពី​ជំនាញ​សរសេរ​កូដ​​

    បណ្ដាញ ​សង្គម Facebook ​​បាន​បង្ហាញ​ពី​​​វិបសាយ​ថ្មី​​មួយ​​ដែល​ណែនាំ​​ក៏​ដូច​ជា​​បង្ហាញ​ទាក់ទង​ នឹង​ជំនាញ​សរសេរ​កូដ​ទៅ​ដល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​និង​ចូល​ចិត្ត​ ជំនាញ​មួយ​នេះ។




    វិបសាយ​ដែល​​បាន​បង្ហាញ​​នោះ​មាន​ឈ្មោះ​ថា​ TechPrep។ វាបាន​​ប្រមូល​ផ្ដុំ​នូវ​ប្រភព​​ជា​ច្រើន​​ដូច​ជា​ កូដ​សម្រាប់​បង្កើត​ហ្គេម​ សៀវភៅ​សិក្សា​ ​និង​ព័ត៌មាន​​អាហារូបករណ៍​មួយ​ចំនួន​​ផ្សេង​ទៀត​ផង​ដែរ។ ក្រៅ​ពី​ប្រភព​ទាំង​នេះ​វា​ក៏​មាន​ជា​ការ​ណែនាំ​ដល់​អ្នក​ដែល​អ្នក​ជំនាញ​ កូដ​អំពី​ការងារ​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​នា​ពេល​អនាគត​រួម​ទាំង​ផល​ ប្រយោជន៍​ដែល​ទទួល​បាន​ផង​ដែរ។​​

    Facebook បាន​សរសេរ​នៅ​លើ​​វិបសាយ​ TechPrep ដូច​នេះ​ថា​ “​នៅ​ឆ្នាំ​២០២០​នឹង​មាន​ការងារ​ពាក់​ព័ន្ធ​ជំនាញ​សរសេរ​កូដ​១​លាន​ការងារ​​ ដែល​គ្មាន​អ្នក​ដាក់​ពាក្យ​ធ្វើ។ ដូច​នេះ​អ្នក​នៅ​ចាំ​ដល់​ពេល​ណា​ទៀត? បើ​ការងារ​ទាំង​នោះ​គឺ​ជា​ការងារ​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​និង​ទទួល​ បាន​ផល​ប្រយោជន៍​ច្រើន​ទៀត​នោះ”។

    លទ្ធផល​នៃ​ការ​សិក្សា​​របស់​ក្រុមហ៊ុន​ Facebook រួម​និង​ក្រុមហ៊ុន​ McKinsey បាន​បង្ហាញ​ថា ​ចំនួន​អាណាព្យាបាល​​ចន្លោះ​ពី​៧៧​ទៅ​៨៣​ភាគរយ​មិន​បាន​យល់​ដឹង​ពី​មូលដ្ឋាន ​គ្រឹះ​នៃ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នោះ​ទេ។ ការ​ដែល​អាណាព្យាបាល​មិន​បាន​យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​​ដូច​នេះ​​អាច​ជា​ ការ​រារាំង​មួយ​មិន​ឲ្យ​កូនៗ​របស់​ពួក​គេ​ចាប់​យក​ជំនាញ​វិទ្យាសាស្ត្រ​ កុំព្យូទ័រ​មួយ​នេះ ហេតុ​នេះ​ទើប​ Facebook ​សម្រេចបង្កើត​នូវ​វិបសាយ​នេះ​ឡើង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ​បង្កើត​វិបសាយ​ថ្មី​​មួយ​​​ដែល​ជួយ​​ណែនាំ​ពី​ជំនាញ​សរសេរ​កូដ​​ Rating: 5 Reviewed By: Unknown
    Scroll to Top