• ព័ត៌មានថ្មី

    Wednesday, October 7, 2015

    Mourinho ​អាច​ត្រូវ​ FA ពិន័យ រឿង​រិះគន់​អាជ្ញាកណ្ដាល

    Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea ត្រូវ​បានសហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ​ចោទ​ប្រកាន់​ថា ​បាន​ប្រព្រឹត្តិ​​ខុស​​វិជ្ជាជីវៈ​របស់​ខ្លួន​ ​ដោយ​រិះគន់​មន្ត្រី​អាជ្ញាកណ្ដាល ពេល​​​តោ​ខៀវ​ ប្រកួត​ចាញ់ Southampton ​៣-១ នៅ​ Stamford Bridge កាល​ពី​ថ្ងៃ​សៅរ៍។ ​​​​បើ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់រូប​នេះ​ ​ពុំ​មាន​អ្វី​បក​ស្រាយ​សម​ហេតុផល​ទេ នោះ​​នឹង​ត្រូវ​ជាប់​ពិន័យ​របស់​ FA។


    Mourinho ​យល់​ថា​​អាជ្ញាកណ្ដាល Robert Madley ​បាន​បដិសេធ មិន​ព្រម​ឲ្យ​បាល់​ពិន័យ​១១​ម៉ែត្រ​​ទៅ​​ Chelsea កាល​ថ្ងៃ​សៅរ៍ ​និង​បន្ថែម​ថាអាជ្ញាកណ្ដាល​​ហាក់​ដូច​ជា​​មាន​ភាព​ភ័យ​ខ្លាច ក្នុង​ការ​សម្រេច​ចិត្ត​មួយ​នេះ។

    យ៉ាងណា អតីត​អ្នកចាត់ការ​ Real Madrid នឹង​មាន​ពេល​រហូត​ដល់​ម៉ោង​៦:០០​ល្ងាច (នៅ​អង់គ្លេស) ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​​ចូល​បក​ស្រាយ​បំភ្លឺ​ករណី​នេះ ហើយ​បើ​​​សម្ដី​នោះ​ជា​ការ​ពិត​មែន​ នោះ​ Mourinho​ នឹង​ត្រូវ​ជាប់​​ពិន័យ​របស់​សហព័ន្ធ។

    ​អ្នកចាត់ការ​រហស្សនាម “Special One” បាន​និយាយ​ធ្ងន់ៗ ក្រោយ​ប្រកួត​ចាញ់​ Southampton ថា៖ “តោ​ខៀវ តែង​ទទួល​ការ​ដាក់​ទោស​ពី​មន្ត្រី​អាជ្ញាកណ្ដាល ព្រោះ​ពួកគេ​ចាំ​តែ​ចាប់​កំហុស។ ​តែ​បើ​ FA ​​ចង់​ដាក់​ទោស​ខ្ញុំ ពួកគេ​អាច”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​អាច​ត្រូវ​ FA ពិន័យ រឿង​រិះគន់​អាជ្ញាកណ្ដាល Rating: 5 Reviewed By: Unknown
    Scroll to Top