• ព័ត៌មានថ្មី

    Thursday, October 8, 2015

    Ronaldo ថា​ក្ដី​មេត្តា​របស់​ Sir Alex ធ្វើ​ឲ្យ​ខ្លួន​ចាត់​ទុក​ដូច​ឪពុក

    Cristiano Ronaldo តារា​ឆ្នើម​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ​ខ្លួន​ចាត់​ទុក​ Sir Alex Ferguson ដូច​ជា​ឪពុក​ម្នាក់នៅ​ក្នុង​វិស័យ​បាល់ទាត់ ដោយសារ​តែ​បុរស​​សញ្ជាតិ​ស្កុតឡែន​រូប​នេះ មាន​ចិត្ត​មេត្តា​ប្រោសប្រណី​ល្អ​​ណាស់ កាល​នៅ​​ក្រុម​ Manchester United។


    ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ គឺជា​កីឡាករ​ ដែល​លោក​ Sir Alex ​ទិញ​ចូល​ល្អ​បំផុត​នៅ​ Old Trafford បន្ទាប់​​ពី​ផ្ទេរ​ពី​ Sporting Lisbon ​កាល​ឆ្នាំ​២០០៣។ Ronaldo មាន​ទំនាក់​ទំនង​ល្អ​ណាស់​ជាមួយ​អតីត​អ្នកចាត់ការ​ក្រុម​ Man Utd រហូត​ដល់​ពេល​ត្រូវ​ចាក​ចេញ​ពី​ក្លិប​​បិសាច​ក្រហម នៅ​ឆ្នាំ​២០០៩។ កីឡាករ​រូប​នេះ បាន​​​​និយាយ​ថា សេចក្ដីមេត្តា​​របស់​ Sir Alex ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​ភ្ញាក់ផ្អើល និង​​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ។

    ​កីឡាករ​វ័យ​​៣០​ឆ្នាំ បាន​បង្ហើប​ប្រាប់​ដល់​ BBC ថា៖ “គាត់ (Sir Alex) ​បាន​អញ្ជើញ​គ្រប់​គ្នា ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់, ផឹក​តែ…ដូច​ជា​ញ៉ាំ​តែ​អង់គ្លេស! វា​ដូច​ជា​គ្រួសារ​តែ​មួយ ជាមួយ​គាត់។ ពេល​ឪពុក​ខ្ញុំ​ឈឺ​នៅ​ទីក្រុង​ឡុងដុង ហើយ​កំពុង​សម្រាក​នៅ​ពេទ្យ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ភ្លឹក…ខ្ញុំ​បាន​ និយាយ​ជាមួយ​ Sir Alex ​ថា លោក ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ”។

    “ពេល​នោះ យើង​កំពុង​មមាញឹក​ប្រកួត​លីក និង​ UEFA Champions League ទៀត ប៉ុន្តែ​ខ្ញុំ​និយាយ​ថា, លោក ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ។ ខ្ញុំ​ចង់​ទៅ​មើល​ឪពុក​របស់​ខ្ញុំ។ បន្ទាប់​មក​ គាត់​បាន​ឆ្លើយ​តប​ខ្ញុំ​ថា…Cristiano, អ្នក​ចង់​ទៅ​១​ថ្ងៃ…​២​ថ្ងៃ ឬ​១​សប្ដាហ៍​ អ្នក​អាច​ទៅ​បាន…ខ្ញុំ​នឹង​នឹក​​អ្នក​នៅ​ទី​នេះ ព្រោះ​អ្នក​ដឹង​ហើយ​ថា អ្នក​សំខាន់​សម្រាប់​ក្រុម​ប៉ុណ្ណា…ប៉ុន្តែ​ឪពុក​របស់​អ្នក​ គឺ​ត្រូវ​តែ​សំខាន់​ជាង។ ពេល​គាត់​ប្រាប់​ខ្ញុំ​ដូច​នោះ…ខ្ញុំ​គិត​ថា បុរស​ម្នាក់​​នេះ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ និង​គួរ​ឲ្យ​គោរព​មែន​ទែន។ គាត់​ដូច​ជា​ឪពុក​ម្នាក់ ក្នុង​​វិស័យ​បាល់ទាត់​សម្រាប់​ខ្ញុំ”។ CR7 បន្ថែម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ថា​ក្ដី​មេត្តា​របស់​ Sir Alex ធ្វើ​ឲ្យ​ខ្លួន​ចាត់​ទុក​ដូច​ឪពុក Rating: 5 Reviewed By: Unknown
    Scroll to Top