• ព័ត៌មានថ្មី

    Friday, October 9, 2015

    សំអាង​ការ​ល្បី​ទាំង៥​នៅ​ភ្នំពេញ

    សំអាង ​ការ​កំពុង​រីក​ច្រើន​ដូច​ផ្សិត​ស្ទើរ​រាប់​មិន​អស់​ ជា​ពិសេស​ភ្នំពេញ​តែ​ម្ដង។ ខ្លះមាន​​ស្ដង់ដារ​ទាប ល្មម ខ្ពស់​ទៅ​តាមតម្លៃ ​​សេវាកម្ម សម្ភារៈ និង​គ្រឿង​ផ្សេងៗ​របស់​សំអាង​ការ​នីមួយៗ។ បើ​​​សំអាង​ការ​មាន​ច្រើន​ដេរដាស​បែប​នេះ​ ​អ្នក​ដែល​ជិត​ដល់​ថ្ងៃ​ពិសេស​របស់​ខ្លួនប្រាកដ​ជា​មាន​ការ​លំបាក​មិន​ខាន​ ក្នុង​ការ​ជ្រើសរើស​សំអាង​ណា​ដែលស្អាត សេវាកម្ម​ល្អ តម្លៃ​សមរម្យ ព្រោះ​អាពាហ៍ពិពាហ៍​ជា​ថ្ងៃ​សំខាន់​បំផុត​ក្នុង​ជីវិត។

    អ៊ីចឹង Sabay សូម​បង្ហាញ​ពី​សំអាង​ការ​ល្បី​ទាំង៥ នៅ​ភ្នំពេញ ទុក​គ្រាន់​ជា​គំនិត​សម្រាប់​​អ្នក​ដែល​ជិត​មាន​ដំណឹង​ល្អ​ពិចារណា៖

    ១. សំអាង​ការ ប៉ារ៉ាឌី


    សំអាង​ការ ប៉ារ៉ាឌី បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៤។ អ្នកនាង ឌី ម៉ាឡែន ​ម្ចាស់​សំអាង​ការ ប៉ារ៉ាឌី ផ្ទាល់​ប្រាប់​ថា ទោះ​បី​ជា​សំអាង​ការ​របស់​អ្នកនាង​ទើប​តែ​បង្កើត​បាន​ជាង​មួយ​ឆ្នាំ​ក៏​ ពិតមែន ​ប៉ុន្តែម្ចាស់​សំអាង​ការ​រូប​នេះ​បាន​សិក្សា​ស្រាវជ្រាវ​ពី​មុខ​របរ​មួយ​ នេះ​អស់​ជាង៥​ឆ្នាំ​មុន​រួច​មក។ អ្នក​នាង​បន្ត​ទៀត​ថា ​គ្រឿង​អលង្ការ​សម័យ និង​រ៉ូប​កូន​ក្រមុំ​សុទ្ធ​តែ​នាំ​ចូល​ពី​ប្រទេស​ថៃ ​សាំងហ្គាពួរ ទាំងអស់​។ ​ឯ​គ្រឿង​អលង្ការ​បុរាណ ត្រូវ​បាន​ច្នៃ​ម៉ូដ​ដោយ​ជាង​ចំណាន​នៅ​ក្នុង​ស្រុក​។ ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទុក​ចិត្ត​ខ្លាំង​ត្រង់​ថា​ សម្លៀកបំពាក់​កូន​ក្រមុំ​ម៉ូដ​ថ្មី​រហូត និង​កាត់​ដោយ​ហាង​កាត់​ដេរ​ប៉ារ៉ាឌី​ផ្ទាល់​តែ​ម្ដង។ តម្លៃ​ជា​កញ្ចប់​មាន​ចាប់​ពី ២៥០០$ ដល់ ៦០០០$ ។ សំអាង​ការ ប៉ារ៉ាឌី ផ្លូវ​លេខ ១៧៨ ផ្ទះ​លេខ ១៤៣ សង្កាត់​បឹង​កេងកង៣ ទូរសព្ទ​លេខ ០១២ ៧៦១ ៦៩៩ និង ០១២ ៣៦៩ ១៩១។

    ២. សំអាង​ការ វីន




    សំអាង​ការ វីន បង្កើត​ឡើង​​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៤។ យុទ្ធ​សាស្ត្រ​ចម្បង​បំផុត​របស់​សំអាង​ការ​ វីន គឺ​ចាត់​ទុក​ភ្ញៀវ​ជា​ចៅ​ហ្វាយ និង​ភាព​ស្មោះ​ត្រង់​និយាយ​ម៉ាត់​ណា​ម៉ាត់​ហ្នឹង។ មួយ​វិញ​ទៀត ​ម៉ូដ​ក៏​ជា​ចំណុច​ពិសេស​មួយ​ទៀត​របស់​សំអាង​ការ វីន ផង​ដែរ។ ម៉ូដ​សម្លៀកបំពាក់​កូន​ក្រមុំ​គឺ​ច្នៃ​ម៉ូដ​ដោយ​ម្ចាស់​សំអាង​ការ​ផ្ទាល់ ហើយ​ update ម៉ូដ​ថ្មី​ចូល​សំអាងការ​រៀង​រាល់​២​ខែ​ម្ដង។ ​សំអាង​ការ​ដំណើរ​ការល្អ​បាន​ដល់​សព្វថ្ងៃ​នេះ​ គឺ​ដោយ​សារ​សំអាង​ការ​មាន​អ្នក​ជំនាញ​ខាង​ស្លៀកសម្លៀកបំពាក់​កូន​ក្រមុំ​ យ៉ាង​ស្ទាត់​ជំនាញ និង​មេជាង​ប្រចាំ​ហាង​ផាត់​មុខ​ឲ្យ​កូន​មុំ​ផ្ទាល់​តែ​ម្ដង។ ទាំង​នេះ​ជា​ការ​អះអាង​របស់​​អ្នក​នាង វី ជា​ម្ចាស់​សំអាង​ការ វីន ។ តម្លៃ​ជា​កញ្ចប់​មាន​ចាប់​ពី ១៥០០$ ដល់ ៣០០០$ ។ សំអាង​ការ វីន តាម​បណ្ដោយ​ផ្លូវ ២៣០ បឹង​សាឡាង ទំនាក់ទំនង​លេខ ០១២ ២០៩ ៦៦៦/ ០១០ ៥០៩ ៦៦៦។

    ៣. សំអាង​ការ ណុប បញារិទ្ធិ




    សំអាង​ការ ណុប បញារិទ្ធិ បង្កើត​ឡើង​នៅខែសីហា ឆ្នាំ​២០០៥ មក​ម្ល៉េះ​។ បើ​និយាយ​ពី​បទពិសោធន៍​របស់​សំអាង​ការអាច​ថា​​ឆ្អិន​តែ​ម្ដង។ អ្នក​ស្រី សំ​កុល សុធារី ​​ម្ចាស់​សំអាង​ការ​ បាន​ប្រាប់ Sabay ​ថា បើ​និយាយ​ពី​យុទ្ធ​សាស្ត្រ​គឺ​មាន​ច្រើន​តាម​បទ​ពិសោធន៍​កន្លង​មក​គឺ​ការ​ គ្រប់គ្រង​បុគ្គលិក​សំខាន់​បំផុត បុគ្គលិក​ត្រូវ​តែ​ជំនាញ​ខាង​ផ្នួង និង​ភាគ​ច្រើន​សុទ្ធ​តែ​ចេញ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​គឺ​ធ្វើ​យ៉ាង​ណា​ផ្គាប់​ចិត្ត​ភ្ញៀវ​។ ​រឿង​សំខាន់​មួយ​ទៀត គឺ​ទាំង​សម្លៀកបំពាក់​កូន​ក្រមុំ កូន​កំលោះ និង​ការ​តុបតែង​មុខ​ធ្វើ​សក់​គឺ​ត្រូវ​តែ​ស្អាត​ទាន់​សម័យ តាម​អ្វី​ដែល​ភ្ញៀវ​ចង់​បាន។ រាល់​ចេញ​រោង​ម្ដងៗ​គឺ​ក្នុង​មួយ​ថ្ងៃ​ចេញ​បាន​ត្រឹម​តែ​ពីរ​រោង​យ៉ាង​ច្រើន ថែម​ទាំង​បុគ្គលិក​មើល​ការ​ខុស​ត្រូវ​មាន​ចាប់​ពី ៨នាក់​ទៅ​១០នាក់។ តម្លៃ​ជា​កញ្ចប់​មាន​ចាប់​ពី ២០០០$ រហូត​ដល់ ៧០០០$ ។ សំអាង​ការ ណុប បញារិទ្ធិ មាន​ទី​តាំង​ខាង​ត្បូង​ស្ដុប​ផ្សារ​ដេប៉ូ​ចម្ងាយ១០០ ម៉ែត្រ ទំនាក់ទំនង​លេខ 089 919179/០១២ ២៣៦៦៦៨។ ​

    ៤. សំអាង​ការ សុខ​ណា ៣៥

    លោក សុខណា ​ម្ចាស់​សំអាង​ការ​ បាន​និយាយ​ថា មុន​នឹង​លោក​បើក​សំអាង​ការ​ លោក​ជា​ជាង​ Makeup ​ជំនាញ​មួយ​រូប ​ហើយ​ក៏​ចេញ​ដើរ​តាម​សំអាង​ការ​ដទៃ​ទៀត​អស់​រយៈ​ពេល​ជិត១០ឆ្នាំ ​ទើប​សម្រេច​បើក​សំអាង​ការ​ដោយ​ខ្លួន​ឯង​នៅ​ខែឧសភា ឆ្នាំ​២០១០ មាន​ឈ្មោះ​ថា សំអាង​ការ សុខ​ណា ៣៥ ។ លោក​ប្រាប់​ទៀត​ថា ​ចំណុច​ពិសេស​របស់​សំអាង​ការ​គឺ​ការ​ផាត់​មុខ និង​ធ្វើ​ម៉ូដ​សក់​ធ្វើ​ដោយ​ខ្លួន​លោកផ្ទាល់ ហើយ​ធានា​ថា​កូន​ក្រមុំ​ទាំង​ការ ​Makeup ទាំង​សម្លៀកបំពាក់​ចាប់​តាំង​ពី​ចុង​សក់​រហូត​ដល់​ចុង​ជើង​គឺ​កូន​ក្រមុំ​ ស្អាត​ទាំងអស់​ អាច​និយាយ​បាន​ថា​ស្អាត​ជា​លក្ខណៈ Highclass ។ មួយ​វិញ​ទៀត​គឺ​ភាព​ស្មោះ​ត្រង់​ជា​មួយ​ភ្ញៀវ​ជា​រឿង​ចម្បង​បំផុត គឺ​ត្រូវ​តែ​តម្រូវ​តាម​ចិត្ត​ភ្ញៀវគ្រប់​ជាន់​ថ្នាក់​ទាំងអស់ ។ សំអាង​ការ សុខណា៣៥ ផ្ទះ ៥៤៣Eo វិថី១២៨ កម្ពុជា​ក្រោម ទំនាក់ទំនង​លេខ ០១២ ៩៣៣៥៣៥/០១៦ ៩២២២២៩។

    ៥. សំអាង​ការ បុប្ផា​សួគ៌



    សំអាង​ការ ​បុប្ផា​សួគ៌ បង្កើត​តាំង​នៅ​ចុង​ឆ្នាំឆ្នាំ​២០១១។ ការ​បើក​សំអាង​ការ​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ទេ​ គឺ​មាន​ផល​លំបាក​ខ្លាំង​ណាស់ ​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន​ហើយ​ហត់​ទាំង​កម្លាំង​កាយ ហត់​ទាំង​កម្លាំង​ចិត្ត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក កៀន សុខ​ងន់​ហេង ​ម្ចាស់​សំអាង​ការ​ផ្ទាល់។ លោក​ប្រាប់​ថា ការ​ជោគជ័យ​មុខ​របរ​មួយ​នេះ​គឺ​ដោយ​សារ​ការ​គាំទ្រ​ពី​ភ្ញៀវ​យ៉ាង​ច្រើន​ ទាំង​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​កូន​ក្រមុំ កូន​កំលោះ​ដែល​ច្នៃ​ដោយ​ផ្ទាល់ និង​ចេញ​ម៉ូដ​ថ្មី​រហូត​ស៊ីវិល័យ​តាម​សម័យ​កាល​ជា​និច្ច។ តម្លៃ​មាន​បី​កញ្ចប់​គឺ​១២០០$, ១៥០០$, ១៨០០$ និង​ជម្រើស​មួយ​ទៀត​គឺ​ភ្ញៀវ​អាច​ចេញ​ម៉ូដ​ដោយ​ខ្លួន​ឯង​បាន ។ សំអាង​ការ បុប្ផា​សួគ៌ មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ទំនាក់ទំនង​លេខ ០១២ /០៧០ ៤០២៨០០ ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សំអាង​ការ​ល្បី​ទាំង៥​នៅ​ភ្នំពេញ Rating: 5 Reviewed By: Unknown
    Scroll to Top