• ព័ត៌មានថ្មី

    Saturday, October 17, 2015

    ការ​ស្រាវជ្រាវ៖ ខែ​​កំណើត​មាន​​ឥទ្ធិពល​លើ​កម្ពស់ ​និង​សុខភាព​

    ការ ​ស្រាវជ្រាវ​មួយ​​ធ្វើ​ឡើង​​​ដោយ​សាកលវិទ្យាល័យ​​ Cambridge ប្រទេស​អង់គ្លេស ​បាន​រក​ឃើញ​​ថា អំឡុង​ពេល​ខែ​ដែល​មនុស្ស​កើត​ គឺ​មាន​ឥទ្ធិពល​ដល់​​កម្ពស់​ និង​​សុខភាព​ពេល​ធំ​ពេញ​វ័យ។


    តាម​​ក្រុម​អ្នក​​​ស្រាវជ្រាវ​ខាង​លើ បាន​​​ឲ្យ​ដឹង​ថា​​ ​អ្នក​​ដែល​កើត​នៅ​ខែ​​​ក្នុង​រដូវ​​ក្ដៅ​​ (មិថុនា កក្កដា សីហា) ច្រើន​តែ​​​​មាន​កម្ពស់​​ខ្ពស់​ និង​សុខភាព​ល្អ។​​​ ចំណែក​អ្នក​កើត​ក្នុង​រដូវ​រងា​ដូច​ជា​ខែ​ធ្នូ មករា កុម្ភៈ គឺ​មាន​ទម្ងន់​ស្រាល​ និង​កម្ពស់​មិន​សូវ​ជា​ខ្ពស់​​ពេល​ពេញ​វ័យ​។
    ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ពី​កត្តា​ពិសេស​​បន្ទាប់​បន្សំ​ដែល​ ធ្វើ​ឲ្យ​​អ្នក​កើត​ខែ​ក្ដៅ​ខ្ពស់​ផង​ដែរ ពោល​គឺ​ដោយ​សារ​​​អំឡុង​ពេល​ម្ដាយ​របស់​ពួក​គេ​ពពោះ​អាច​ទទួល​ពន្លឺ​ថ្ងៃ​ គ្រប់គ្រាន់​ឬ​ការ​បន្ថែម​វីតាមីន​ D ជា​ដើម។

    អ្នក​ដឹក​នាំ​ក្រុម​ស្រាវជ្រាវ​លោក វេជ្ជបណ្ឌិត ​John Perry ​បាន​និយាយ​ថា៖ “ការ​មាន​​កូន​​​ដោយ​ព្រាវ​ៗ​ពុំ​មាន​ផែនការ​ច្បាស់​លាស់ ជា​លទ្ធផល​​ក៏​​ព្រាវ​ៗ​ដូច​គ្នា​នោះ​ដែរ។ វា​មិន​មែន​ដោយ​សារ​អាយុ សុខភាព​ ឬ​ឋានៈ​នៃ​ឪពុក​ម្ដាយ​ក្នុង​ការ​មាន​កូន​​នោះ​​ទេ ប៉ុន្តែ​ដោយ​សារ​​បរិស្ថាន​នៃ​ការ​រស់​នៅ​​គឺ​មាន​ឥទ្ធិពល​ដល់​កំណើត​ មនុស្ស” ។

    ជា​ចុង​ក្រោយ​ ក្នុង​ការ​សន្និដ្ឋាន​របស់​លោក​វេជ្ជបណ្ឌិត ​John Perry សម្រាប់​អ្នក​ចង់​បាន​កូន​កម្ពស់​ខ្ពស់ និង​សុខភាព​ល្អ​​ ដែល​កើត​ក្នុង​ខែ​រដូវ​ក្ដៅ​ តួ​យ៉ាង​ខែ​​មិថុនា ក៏​គួរ​​មាន​គម្រោង​យក​កូន​ពី​ខែ​កញ្ញា​ទៅ។

    យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវមួួយប៉ុណ្ណោះ។ សម្រាប់​ប្រិយមិត្ត​ជឿ​លើ​ការ​ស្រាវជ្រាវ​នេះ​ប៉ុណ្ណា​ដែរ?

    2
    • Blogger Comments
    • Facebook Comments
    Item Reviewed: ការ​ស្រាវជ្រាវ៖ ខែ​​កំណើត​មាន​​ឥទ្ធិពល​លើ​កម្ពស់ ​និង​សុខភាព​ Rating: 5 Reviewed By: Unknown
    Scroll to Top