• ព័ត៌មានថ្មី

    Monday, October 26, 2015

    Mourinho ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បើ Chelsea ចាញ់ Liverpool សប្ដាហ៍​នេះ

    លោក Jose Mourinho អាច​នឹង​ត្រូវ​​ប្រឈម​មុខ​​នឹង​​ការ​បណ្ដេញ​ចេញ​ពី​តំណែងអ្នក​ចាត់ការ ​បើ​សិន​ជា Chelsea ចាញ់​ក្រុម Liverpool នៅ Premier League ចុង​សប្ដាហ៍​នេះ។


    កៅអី​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ កំពុង​តែ​កើន​កម្ដៅខ្លាំង ​ក្រោយ​ដឹកនាំ Chelsea ចាញ់ West Ham កាល​ពី​ចុង​សប្ដាហ៍ ដែល​វា​ជា​ការ​បន្ត​ចាញ់​លើក​ទី​៥ នៅ Premier League ធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ ឈរ​លេខ១៥ ក្នុង​តារាង និង​មាន​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ​លើ​តំបន់​ដែល​ត្រូវ​គេកាត់​ចេញ។

    ក្រៅ​ពី​បរាជ័យ​ជាមួយ West Ham កាល​ពី​ថ្ងៃ​សៅរ៍​ លោក Mourinho ក៏​ត្រូវ​បណ្ដេញ​ចេញពី​កន្លែង​បញ្ជា​កូន​ក្រុមផង​ដែរ បន្ទាប់​ពី​​​​ប៉ះ​ពាល់​ពាក្យ​សម្ដី​ជា​មួយ​ក្រុមអាជ្ញា​កណ្ដាល ដែល​វាគឺ​ជា​បន្ទុកថ្មី​បន្ថែម​ទៀតលើ​រូប​​លោក។

    សំណេរ​របស់​សារ​ព័ត៌មាន Mirror របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា បើ​សិន​ Chelsea ​ចាញ់​ Liverpool ​នោះ​ Mourinho អាច​នឹង​ត្រូវ​ខ្ទាត​ចេញ​ពី​កៅអី​ជា​អ្នក​ចាត់​ការ​បច្ចុប្បន្ន។ គេ​នៅ​ចាំ​មើល​ថា​តើបើ​ក្រុម Chelsea ចាញ់​មែន តើ​គ្រូ​បង្វឹក​វ័យ៥២​ខាង​លើ អាច​នឹង​ចាក​ចេញ​ពី Chelsea ជា​លើក​ទី​២​មែនឬ​យ៉ាង​ណា?

    ចុះ​ចំណែក​ប្រិយមិត្ត​វិញ គិត​ថា​ Chelsea គួរ​បណ្ដេញ​លោក Mourinho ចេញ​ពី​តំណែង​ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បើ Chelsea ចាញ់ Liverpool សប្ដាហ៍​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top