• ព័ត៌មានថ្មី

    Monday, October 26, 2015

    ប្រទេស​​​ចំនួន​១០​ដែល​ចំណាយ​ទឹក​ប្រាក់​មហាសាល​​​លើ​វិស័យ​យោធា

    ប្រទេស ​​ធំៗ​មួយ​ចំនួន​លើ​ពិភពលោក​បាន​ចំណាយ​​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់​ដើម្បី​ពង្រឹង​វិស័យ​យោធា​ក៏​ដូច​ជា​បង្កើន​សក្ដានុពល​របស់​ខ្លួន ​និង​ដើម្បី​ទប់​ទល់​ពី​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង​។

    ខាង​ក្រោម​គឺ​ជា​ប្រទេស​កំពូល​ទាំង​១០​ដែល​ចំណាយ​ទឹក​ប្រាក់​លើ​វិស័យ​យោធា​ច្រើន​ជាង​គេ៖

    ១. សហរដ្ឋអាមេរិក៖ ៦១៨,៧​ពាន់​លាន​ដុល្លារ​

    shutterstock_62248102
    បច្ចុប្បន្ន​នេះ​សហរដ្ឋអាមេរិក​មាន​ទាហាន​ចំនួន​២​សែន​អ្នក​ ដែល​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​ចំនួន​១៤៤ ហេតុ​នេះ​ទើប​ការ​ចំណាយ​​មាន​ចំនួន​ច្រើន​បែប​នេះ។

    ២. ប្រទេស​ចិន៖ ១៧១,៤​ពាន់​លាន​ដុល្លារ

    shutterstock_139503197
    នៅ​ក្នុង​ឆ្នាំ​២០១៣​ប្រទេស​ចិន​បាន​នាំ​ចេញ​និង​​នាំ​ចូល​នូវ​សព្វាវុធ​ ចម្បាំង​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជាប្រទេស​​​​នាំ​ចេញ​នាំ​ចូល​សព្វាវុធ​ដ៏​ ច្រើន​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក។ ប្រទេស​មហាអំណាច​​មួយ​នេះ​​ក៏​មាន​ទាហាន​​សរុប​ចំនួន​១,២៥​លាន​នាក់​ ដោយ​ទាហាន​ម្នាក់ៗ​សុទ្ធ​តែ​មាន​បំពាក់​នូវ​សព្វាវុធ​​ទំនើប។

    ៣. ប្រទេស​រុស្សី៖ ៨៤,៩​ពាន់​លាន​ដុល្លារ


    កាល​ពី​ឆ្នាំ​២០១៣​ ការ​នាំ​ចេញ​សព្វាវុធ​របស់​​ប្រទេស​រុស្សី​គឺ​មាន​តម្លៃ​ដល់​ទៅ​៨​ពាន់​លាន​ ដុល្លារ​ ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ​​បាន​ក្លាយ​ជា​អ្នក​​ផលិត​គ្រឿង​សព្វាវុធ​ដ៏​ធំ ​ជាង​គេ​មួយ​លើ​ពិភពលោក។ ប្រទេស​នេះ​មាន​គម្រោង​ថា​នឹង​កែ​ប្រែ​ បច្ចេកវិទ្យា​សព្វាវុធ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ទាន់​សម័យ​នៅ​​ឆ្នាំ​២០២០ ដោយ​នឹង​បណ្ដាក់​ទុន​ជា​ថវិកា​ចំនួន​៧០០​ពាន់​លាន​ដុល្លារ​ទៅ​លើ​គម្រោង​ នេះ។

    ៤. ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៖ ៦២,៨​ពាន់​លាន​ដុល្លារ

    shutterstock_293497385
    កាល​ពី​ឆ្នាំ​២០១១ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​ ទៅ​លើ​ការ​​ទិញ​យន្តហោះ​ចម្បាំង​ 84 F-15 ពី​សហរដ្ឋអាមេរិក​ ​ដើម្បី​ប្រើ​​ត​ទល់​នឹង​ការ​គំរាម​កំហែង​របស់​ប្រទេស​អ៊ីរ៉ង់។

    ៥. ប្រទេស​បារាំង៖ ៦២,៣​ពាន់​លាន​ដុល្លារ

    shutterstock_108612893
    ជា​មួយ​នឹង​ទាហាន​ប្រមាណ​ជា​ ២៥០ ០០០​នាក់​បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ក្លាយ​ជា​ប្រទេស​លំដាប់​ទី​១៤​ដែល​មាន ​ចំនួន​ទាហាន​ច្រើន​ជាង​គេ​លើ​ពិភពលោក។

    ៦. ប្រទេស​ជប៉ុន៖ ៥៩,៤​ពាន់​លាន​ដុល្លារ

    shutterstock_189995174
    ប្រទេស​ជប៉ុន​បាន​បន្ថែម​ថវិកា​ទៅ​លើ​វិស័យ​យោធា​របស់​ខ្លួន​ជា​លើក​ដំបូង​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​បន្ទាប់​ពី​មាន​ជម្លោះ​ជា​មួយ​នឹង​ប្រទេស​ចិន​កាល​ ពី​ពេល​ថ្មី​នេះ​រួច​មក។ ប្រទេស​នេះ​បាន​បង្កើន​ថវិកា​យោធា​របស់​ខ្លួន​ចំនួន​០,៨​ភាគរយ​ ដែល​ការ​បង្កើន​នេះ​ផង​ដែរ​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​​មាន​ការ​ពិបាក​ក្នុង​ ការ​កាត់​បន្ថយ​បំណុល​ជាតិ។

    ៧. ប្រទេស​អង់គ្លេស៖ ៥៦,២​ពាន់​លាន​ដុល្លារ

    shutterstock_83250058
    ​​​​​​កាល​ពី​ឆ្នាំ​​២០១០​ប្រទេស​នេះ​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ត្បិត​ត្បៀត ​ហិរញ្ញវត្ថុ​មួយ​ដោយ​ធ្វើ​ការ​កាត់​បន្ថយ​ថវិកា​ដែល​ចំណាយ​ទៅ​លើ​វិស័យ​ យោធា។ ការ​កាត់​បន្ថយ​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មិន​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​ លើ​ប្រទេស​ជា​មិត្ត​ដទៃ។

    ៨.​ ប្រទេស​អាល្លឺម៉ង់៖ ៤៩,៣​ពាន់​លាន​ដុល្លារ

    germany-reuters
    ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​ប្រទេស​នេះ​បាន​រក្សា​ភាព ​អសកម្ម​ ក្នុង​ជម្លោះ​ពិភពលោក។ គេ​បាន​​ធ្វើ​ការ​នាំ​ចេញ​សព្វាវុធ​ជំនួស​ឲ្យ​ការ​នាំ​ចូល​វិញ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​លំដាប់​ទី​៦​ដែល​នា​ចេញ​សព្វាវុធ​ ច្រើន​ជាង​គេ។ គួរ​បញ្ជាក់​ដែរ​ថា​កាល​ពី​ឆ្នាំ​២០១៣ ​ប្រទេស​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​វិស័យ​ យោធា​ ដោយ​បន្ថយ​ចំនួន​ទាហាន​ដែល​មាន​មក​ត្រឹម​១៨០ ០០០​នាក់។

    ៩. ប្រទេស​ឥណ្ឌា៖ ៤៩,​១​ពាន់​លាន​ដុល្លារ

    shutterstock_132011738
    ប្រទេស​ឥណ្ឌា​ក៏​ជា​ប្រទេស​ដែល​នាំ​ចូល​សព្វាវុធ​ដ៏​ធំ​មួយ​ដែរ​ក្នុង​ ពិភពលោក​ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៣​ប្រទេស​នេះ​បាន​នាំ​ចូល​សព្វាវុធ​ដែល​មាន​តម្លៃ​ ដល់​ទៅ​ ៥,៦​ពាន់​លាន​ដុល្លារ។ ​​​​​
    ​​​​​​​​​​​
    ១០. ប្រទេស​ប្រេស៊ីល៖ ៣៦,២​ពាន់​លាន​ដុល្លារ

    shutterstock_38738224
    ការ​ចំណាយ​ទៅ​លើ​វិស័យ​យោធា​របស់​ប្រទេស​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​ សម្គាល់​នៅ​អំឡុង​ឆ្នាំ​២០០០។ ទោះ​ជា​យ៉ាង​ណា​​រដ្ឋាភិបាល​មិន​បាន​បង្កើន​ពន្ធ​ដើម្បី​យក​​ចំណូល​ទៅ​ផ្គត់ ​ផ្គង់​វិស័យ​យោធា​នោះ​ទេ នេះ​ក៏​ដោយ​សារ​​ចំណូល​​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​ប្រេង​មាន​ការ​កើន​ឡើង។​ ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រទេស​​​ចំនួន​១០​ដែល​ចំណាយ​ទឹក​ប្រាក់​មហាសាល​​​លើ​វិស័យ​យោធា Rating: 5 Reviewed By: Unknown
    Scroll to Top