• ព័ត៌មានថ្មី

    Wednesday, October 28, 2015

    Chelsea ​ធ្លាក់​ពី​ League Cup ​​ក្រោយ​ចាញ់​ Stoke ឯ​ Costa ចូល​ពេទ្យ

    ​ ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​​ Chelsea បាន​ធ្លាក់​ចេញ​ពី​ League Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ចាញ់​ Stoke City ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៤ ​ក្រោយ​​​បញ្ចប់​លទ្ធផល ១-១ នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ខណៈ​ដែល​ Eden Hazard ជា​អ្នក​ទាត់​ប៉េណាល់ទី​អត់​ចូល​​គ្រាប់​ចុង​ក្រោយ។ រីឯ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​បាន​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។



    ​ក្រុម​ទាំង​២​នេះ នៅ​តង់​ទី​១បញ្ចប់​លទ្ធផល ០-០ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ ទើប​ Jonathan Walters ​ស៊ុត​កាប់​ឲ្យ​​ម្ចាស់​ផ្ទះ​ Stoke នាំ​មុខ​នៅ​នាទី​៥២ ប៉ុន្តែ​ត្រូវ​បាន​ Loic Remy ​ស៊ុត​តាម​ស្មើ​ ១-១ វិញ​នៅ​នាទី​៩០+១ មុន​ពេល​ Phil Bardsley​ របស់​ Stoke ទទួល​​កាត​ក្រហម​នៅ​ចុង​ម៉ោង។ ទោះ​ម្ចាស់​ផ្ទះ​សល់​គ្នា​តែ​១០​នាក់​ ក៏​តោ​ខៀវ​មិន​អាច​ធ្វើ​អ្វី​ Stoke បាន​ដែរ នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។

    បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ ១-១ ក្រុម​ទាំង​២ ត្រូវ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ដើម្បី​រក​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ Stoke ស៊ុត​៥​គ្រាប់​ចូល​ទាំង​៥ ខណៈ​ដែល​ Charlie Adam, Peter Odemwingie, Xherdan Shaqiri, Marc Wilson, Marko Arnautovic ជា​អ្នក​ធ្វើ​បាន​សម្រេច។ រីឯ​ Chelsea វិញ ស៊ុត​ចូល​តែ​៤​គ្រាប់​ទេ ដែល​​ស៊ុត​ដោយ Willian, ​Oscar, Loic Remy, Kurt Zouma ខណៈ​ដែល​ Super Star របស់​ក្រុម​ Hazard ស៊ុត​​​អត់​ចូល​ ក្រោយ​ Jack Butland ​សង្គ្រោះ​​បាន។

    2

    ចំណែក​ខ្សែ​ប្រយុទ្ធ​ Costa ​បាន​ដូរ​ចេញ​នៅ​នាទី​៣២  ​​ក្រោយ​រង​របួស​ទ្រូង​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​កីឡាករ​រូប​នេះ នឹង​អាច​អវត្តមាន​​ពី​ការ​ប្រកួត​ដ៏​សំខាន់​ ប៉ះ​ Liverpool នៅ​ចុង​សប្ដាហ៍​នេះ។

    ​លទ្ធផល​បរាជ័យ​នេះ​មាន​ន័យ​ថា Chelsea នៅ​​តែ​គ្មាន​ប្រវត្តិ​ឈ្នះ​ Stoke City នៅ​ League Cup ដដែល ដោយ​៨​ប្រកួត​ Stoke ឈ្នះ​៥ ​និង​ស្មើ​៣៕

    1

    3

    4

    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ​ធ្លាក់​ពី​ League Cup ​​ក្រោយ​ចាញ់​ Stoke ឯ​ Costa ចូល​ពេទ្យ Rating: 5 Reviewed By: Unknown
    Scroll to Top