• ព័ត៌មានថ្មី

    Tuesday, August 25, 2015

    Arsenal និង​​ Liverpool ​​ស៊ុត​គ្នា៣៤​ជើង តែ​​បញ្ចប់​ដោយ​​ស្មើ​គ្នា

    ការ ​ប្រកួត​ធំ​រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និងហង្ស​ក្រហម​​ Liverpool នៅ​កីឡដ្ឋាន​ Emirates យប់​មិញ​នេះ ​គឺជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ក្ដៅ​គគុក ​​ដោយ​ស៊ុត​គ្នា​ដល់​ទៅ​​៣៤​ជើង (Arsenal ចំ​គោលដៅ​៥, Liverpool ចំ​គោលដៅ​៨) ប៉ុន្តែ​បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា ០-០ ទាំង​មិន​គួរ​ឲ្យ​ជឿ។


    ក្រុម​យក្ស​របស់​អង់គ្លេស​២​នេះ គឺ​ធ្វើ​បាន​ល្អ​ម្នាក់​១​តង់ ពោល​គឺ​ Liverpool មាន​ឱកាស​ជា​ច្រើន​គ្រាប់​ជាង​នៅ​តង់​ទី​១ ដោយ​ខ្សែ​ប្រយុទ្ធ​ Christian Benteke ​និង​ខ្សែ​បម្រើ​ Philippe Coutinho ​ស៊ុត​បុក​របារ​ទី​ផង​ដែរ។ ​

    ​ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ ម្ចាស់​ផ្ទះ​ Arsenal បាន​ព្យាយាម​ដាក់​សម្ពាធ​វិញ ខណៈ​ដែល​ Alexis Sanchez ​និង​ខ្សែ​ប្រយុទ្ធ​ Olivier Giroud ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​​ល្អៗ​ជា​ច្រើន​គ្រាប់​ដូច​គ្នា។ រីឯ​​អ្នកចាំទី​ Petr Cech ​បាន​ជាប់​ជា Man of the match ក្នុង​ប្រកួត​នេះ ដោយសារ​ជួយ​សង្គ្រោះ​បាល់​អស្ចារ្យ​ជា​ច្រើន​គ្រាប់ ពី​ការ​ស៊ុត​របស់​កីឡាករ​ Liverpool។

    ​​​លទ្ធ​ផល​នេះ ​មាន​ន័យ​ថា Liverpool នៅ​​មិន​ទាន់​ចាញ់​ទេ សម្រាប់​៣​ប្រកួត​​រដូវ​កាល​ថ្មី​នេះ ​និង​បិទ​ Clean Sheet ទាំង​៣​ប្រកួត​ផង​ដែរ ដោយ​មាន​៧​ពិន្ទុ​ឈរ​នៅ​លេខ​៣ ខណៈ​ដែល​ Arsenal មាន​៤​ពិន្ទុ ស្ថិត​​នៅ​លេខ​៩ ក្នុង​តារាង​ Premier League៕

    1

    2

    3

    4

    6
    • Blogger Comments
    • Facebook Comments
    Item Reviewed: Arsenal និង​​ Liverpool ​​ស៊ុត​គ្នា៣៤​ជើង តែ​​បញ្ចប់​ដោយ​​ស្មើ​គ្នា Rating: 5 Reviewed By: Unknown
    Scroll to Top