• ព័ត៌មានថ្មី

    Thursday, August 6, 2015

    Facebook ​ប្រកាស​មុខងារ ​វីដេអូ​ផ្សាយ​ផ្ទាល់​​ថ្មី​ តែ​ប្រើ​បាន​តែ​អ្នក​ល្បីៗ


    កាល ​ពី​ថ្ងៃ​ម្សិល​មិញ​​នេះ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​ថ្មី​មួយ​បន្ថែម​ទៅ​លើ​កម្មវិធី​ Facebook Mentions ដែល ​ជា​កម្មវិធី​មួយ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​​ខែ​កក្កដា​ឆ្នាំ ២០១៤។ ប៉ុន្តែ​មុខងារ​ថ្មី​នេះ​ប្រើ​បាន​តែ​បុគ្គល​ល្បី​ៗ​ដូច​ជា​​តារា​សម្ដែង​ តន្ត្រីករ​ ​អត្តពលិក​ ​អ្នក​នយោបាយ​ និង​អ្នក​ល្បី​ៗ​ផ្សេង​ទៀត​​​ដើម្បី​ទាក់​ទង​ជា​មួយ​​អ្នក​គាំ​ទ្រ​របស់​ពួក ​គេ​តែ​ប៉ុណ្ណោះ។




    មុខងារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា Live ​ដែល​​អាច​ឲ្យ​​អ្នកល្បី​ធ្វើ​ការ​ថត​វីដេអូ​ និង​ផ្សាយ​បន្ត​ផ្ទាល់​ (Live) ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ Facebook។ ​សម្រាប់​អ្នក​​គាំទ្រ​ដែល​បាន​ Follow ​អ្នក​ល្បី​ៗ​ទាំង​នោះ​នឹង​​​ទទួល​បាន​ News Feed ឬ Notification ​ពេល​​​អ្នក​ល្បីៗ​ទាំង​នោះ​ចាប់​ផ្ដើម​​ Live​​ ​វីដេអូ​របស់​ពួក​គេ​។ ​អ្នក​គាំ​ទ្រ​​​ក៏​អាច​ Like, Comment ឬ Share វីដេអូ​នោះ​បាន​ផង​ដែរ។
    ​​
    អំឡុង​​​ព្រឹត្តិការណ៍​ប្រកាស​ម្សិល​មិញ​នេះ​​ដែរ ក៏​​មាន​តារា​ល្បី​មួយ​ចំនួន​ដូច​ជា​ Dwayne “The Rock” Johnson, Serena Williams, Michael Buble ,​ Martha Stewart ​និង​​អ្នក​ល្បីៗ​ជា​ច្រើន​ទៀត​​បាន​​ថត​វីដេអូ និង​ Live វីដេអូ​របស់​ពួក​គេ​ទៅ​កាន់​អ្នក​គាំ​ទ្រ​ ក៏​ដូច​ជា​​ដើម្បី​ជួយ​ផ្សព្វផ្សាយ​​នូវ​មុខងារ​ថ្មី​នេះ​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ​ប្រកាស​មុខងារ ​វីដេអូ​ផ្សាយ​ផ្ទាល់​​ថ្មី​ តែ​ប្រើ​បាន​តែ​អ្នក​ល្បីៗ Rating: 5 Reviewed By: Unknown
    Scroll to Top