• ព័ត៌មានថ្មី

    Wednesday, August 5, 2015

    មនុស្សអច្ឆរិយៈ​​​​៧​នាក់ មាន​សមត្ថភាព​អស្ចារ្យ​​មិន​គួរ​ឲ្យ​ជឿ!

    មាន ​រឿង​ចម្លែក​មិន​តិច​ទេ​ក្នុង​​ពិភព​លោក​​ ហើយ​ធម្មជាតិ​បាន​បង្កើត​ឲ្យ​​មនុស្ស​មួយ​ចំនួន​មាន​ទេពកោសល្យ​ប្លែក​ៗ​​ មិន​គួរ​ឲ្យ​ជឿ។ ខាង​ក្រោម​នេះ​ជា​​មនុស្ស​៧​​នាក់​ដែល​មាន​សមត្ថភាព​ប្លែក​ គ្មាន​អ្នក​ណា​ធ្វើ​ដូច៖

    ១. បុរស​ដែក​ឆក់ ស្បែក​ឆក់​លោហធាតុ​​ដូច​​មេដែក


    1

    លោក Liew Thow Lin ​ជន​ជាតិ​ម៉ាឡេស៊ី​ វ័យ​៧៨​ឆ្នាំ​ ​មាន​​រហស្សនាម​ថា​បុរស​ដែក​ឆក់​ ដោយ​សារ​​​សមត្ថភាព​ចម្លែក​នៃ​ស្បែក​របស់​គាត់​ ដោយ​អាច​បិទ​ជាប់​នៅ​លោហធាតុ​​ជាតិ​ដែក​​បាន​។ ​មិន​តែ​ប៉ុណ្ណោះ​គាត់​ធ្លាប់​​​ប្រើ​សមត្ថភាព​ទាញ​ឡាន​​ដោយ​ប្រើ​ដែក​បិទ​ ជាប់​នឹង​ចង្កេះ​របស់​គាត់។ សូម្បី​តែ​​​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​​​ ក៏​ពុំ​អាច​រក​ឃើញ​ពី​អាថ៌កំបាំង​​ស្បែក​គាត់​បាន​ឡើយ។

    ២. បុរស​គេង​អត់​លក់​រយៈ​ពេល​​​​ជាង​១​ម៉ឺន​ថ្ងៃ តែ​នៅ​អាច​មាន​ជីវិត​បាន​ធម្មតា


    2

    លោក Thai Ngoc ​អាយុ​៦៤​ឆ្នាំ​ ជន​ជាតិ​វៀតណាម។ ចាប់​តាំង​ពី​​​មាន​​ជំងឺ​ផ្តាសាយ​ធំ​ក្នុង​ឆ្នាំ​១៩៧៣​មក លោក​​​​ពុំ​​ដែល​គេង​លក់​អស់​រយៈ​ពេល​បន្ត​បន្ទាប់​គ្នា ដល់​ទៅ​១១៧០០​យប់។ ​យ៉ាង​ណា​ក្ដី ​សុខភាព ​និង​រាង​កាយ​របស់​លោក ​Thai Ngoc នៅ​តែ​ល្អ​ធម្មតា។

    ៣. បុរស​កៅស៊ូ ខ្លួន​ទន់បត់បែន​បាន​ដូច​កៅស៊ូ


    3

    Daniel Browning Smith ​អាយុ​៣៥​ឆ្នាំ ​​ជាប់​ក្នុង​កំណត់​ត្រា​​រាង​កាយ​ទន់​អាច​​ពត់​បត់​​បែន​​​បាន។ Daniel ​អាច​ពត់​ដង​​ខ្លួន​បាន​១៨០​ដឺក្រេ រួម​ទាំង​​អាច​ពត់​​ដៃ​ ជើង​ខុស​ពី​មនុស្ស​ធម្មតា​ធ្វើ​បាន​ទៀត​ផង។

    ៤. បុរស​ទឹកកក​​​​​​ ត្រាំ​ក្នុង​ទឹក​កក​ ដូច​ត្រាំ​ក្នុង​ទឹក​ធម្មតា


    4

    លោក​ Wim Hof ​ជន​ជាតិ​ហុល្លង់​វ័យ​៥០​ឆ្នាំ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុរស​ទឹកកក​។ គាត់​មាន​សមត្ថភាព​មិន​ធម្មតា​ដែល​អាច​ចំណាយ​ពេល​នៅ​ក្នុង​ទឹកកក​អស់​រយៈ​ ពេល​យូរ​ជាង​គេ​ និង​​បំបែក​កំណត់​ត្រា​ពិភពលោក​ដល់​ទៅ​ចំនួន​២០​ឯ​ណោះ។

    ៥. ព្រះសង្ឃ​​ស្បែក​ស្វិត​ ប្រើ​ដែកស្វាន ក៏​​​មិន​ធ្លុះ​



    ព្រះ​សង្ឃ​​​ចិន​ព្រះ​នាម​ Zhao Rui ព្រះជន២៤​វស្សា មាន​សមត្ថភាព​ពិសេស ដោយ​លោក​អាច​យក​​ម៉ាស៊ីន​ស្វាន បើក​ផ្អឹប​នឹង​ព្រះ​កេស ដោយ​ពុំ​មាន​​ឈាម​ឬ​របួស​អ្វី​នោះ​ឡើយ ក្រៅ​ពី​នេះ​ ​ព្រះតេជគុណ​អង្គ​នេះ​ ក៏​​អាច​បត់​បំពង់​ដែក​ទីប​​ដោយ​ប្រើ​ក​ ឬ​សឹង​លើ​ដែក​គោល​បាន​ទៀត​ផង។

    ៦. នារី​ភ្នែក​ទិព្វ​​ មើល​ធ្លុះ​ដល់​ឆ្អឹង​ដូច X-ray


    6

    Natasha Demkina ​ជន​ជាតិ​រុស្ស៊ី​អាយុ​២៦​ឆ្នាំ​ មាន​​ភ្នែក​​ចម្លែក​ពិសេស​ដែល​អាច​មើល​ឃើញ​​ធ្លុះ​ក្នុង​រាង​កាយ​មនុស្ស​ដូច ​នឹង​កាំរស្មី​X។ មនុស្ស​ម្នា និង​អ្នក​កាសែត ​ជា​ច្រើន​ចង់​ឃើញ​ពី​អំណាច​ពិសេស​របស់​នាង។

    ៧. បុរស​ដែក​​ បរិភោគ​ដែក​ដូច​អាហារ​ប្រចាំ​ថ្ងៃ


    7

    Michel Lotito អាច​បរិភោគ​ដែក ឬ​លោហធាតុ​ផ្សេង​ៗ​ជា​ច្រើន​ដែល​គេ​ឲ្យ​គាត់​។ សូម្បី​តែ​ស្បែក​ជើង​ស្គី​ គ្រែ​ដែក ឬ​សូម្បី​តែ​បំណែក​លោហធាតុ​ក៏ Michel​អាច​ទទួល​ទាន​​បាន​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: មនុស្សអច្ឆរិយៈ​​​​៧​នាក់ មាន​សមត្ថភាព​អស្ចារ្យ​​មិន​គួរ​ឲ្យ​ជឿ! Rating: 5 Reviewed By: Unknown
    Scroll to Top