• ព័ត៌មានថ្មី

    Friday, August 7, 2015

    សម្បក​ទូរសព្ទ​ថ្មី​ អាច​ការពារ​ពី​ការ​ងាប់​មេ​ជីវិត​បន្ត​ពូជ​

    អ្នក ​ជំនាញ​ធ្លាប់​បាន​បង្ហាញ​មក​ហើយ​ថា​ ការ​ដាក់​ទូរសព្ទ​នៅ​ក្នុង​ហោប៉ៅ​ខោ ​គឺ​ធ្វើ​ឲ្យ​មេ​ជីវិត​ចុះ​ខ្សោយ​ជា​ ពិសេស​បុរស​ៗ។ ប៉ុន្តែ​ឥលូវ​នេះ​មាន​ការ​បង្កើត​នូវ​សម្បក​ទូរសព្ទ​ថ្មី​ ដែល​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន។


    ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ WaveWall​ បាន​ផលិត​សម្បក​ទូរសព្ទ​មួយ​ប្រភេទ​ ដែល​អាច​ការពារ​មេ​ជីវិត​ពី​ជាតិ​វិទ្យុសកម្ម​ដែល​សាយ​ភាយ​​ពី​ទូរសព្ទ​បាន​ ៨៥​ភាគ​រយ។ ផ្នែក​ម្ខាង​នៃ​សម្បក​ទូរសព្ទ​នេះ​មាន​បំពាក់​នូវ​ស្រទាប់​ការពារ​ពិសេស​​ អាច​ស្រូប​យក​នូវ​ជាតិ​វិទ្យុសកម្ម​ដែល​បញ្ចេញ​ពី​ទូរសព្ទ។

    អ្នក​បង្កើត​សម្បក​ទូរសព្ទ​នេះ​បាន​អះ​អាង​ថា​ សម្បក​ទូរសព្ទ​នេះ​នឹង​មិន​មាន​ផ្ដល់​ផល​ប៉ះពាល់​អ្វី​ចំពោះ​ការ​ចាប់​យក​ សេវា​របស់​ទូរសព្ទ​នោះ​ទេ។ នេះ​ក៏​ដោយ​សារ​តែ​ ក្រៅ​ពី​ផ្នែក​ដែល​ប្រើ​ស្រទាប់​ការពារ​ពិសេស​ គឺ​ផ្នែក​ដទៃ​ទៀត​សុទ្ធ​តែ​ធ្វើ​ឡើង​ពី​​ស្បែក​ធម្មតា​ទាំង​អស់។ ក្រៅ​ពី​ការពារ​ជាតិ​វិទ្យុសកម្ម​ វា​ក៏​អាច​ការពារ​ទូរសព្ទ​ពី​​ការ​ប៉ះ​ទង្គិច​ និង​ការ​ឆ្កូត​បាន​ផង​ដែរ។


    លោក​ Gardiner​ ដែល​ជា​គ្រូពេទ្យ​ជំនាញ​ប្រចាំ​ក្រុមហ៊ុន​ WaveWall​ បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​ផលិតផល​ដ៏​ល្អ​មួយ​សម្រាប់​បុរស​ ប្រសិន​បើ​ពួក​គេ​មិន​ចង់​បាត់​បង់​ឱកាស​មាន​កូន​ទេ​នោះ”។

    សូម​បញ្ជាក់​ថា ​សម្បក​ទូរសព្ទ​នេះ​មាន​បួន​ពណ៌​ឲ្យ​ជ្រើស​រើស​គឺ​ពណ៌​ខ្មៅ​ ពណ៌​ខៀវ​ ពណ៌​បៃតង​ និង​ ពណ៌​ក្រហម​ ចំពោះ​តម្លៃ​វិញ​គឺ​ប្រមាណ​ ៤០​ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សម្បក​ទូរសព្ទ​ថ្មី​ អាច​ការពារ​ពី​ការ​ងាប់​មេ​ជីវិត​បន្ត​ពូជ​ Rating: 5 Reviewed By: Unknown
    Scroll to Top