• ព័ត៌មានថ្មី

    Monday, August 3, 2015

    Barca ចាញ់​​៣​ប្រកួត​ជាប់​គ្នា ក្រោម​ថ្វី​ជើង​​ Fiorentina ២-១ យប់​មិញ​ទៀត

    ក្រុម ​ជើង​ឯក​អឺរ៉ុប​ FC Barcelona បាន​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ International Champions Cup បន្ទាប់​ពី​​បរាជ័យ​ ២-១ ក្រោម​​ថ្វី​ជើង​ក្រុម​អ៊ីតាលី ​Fiorentina ​​នៅ​កីឡដ្ឋាន Stadio Artemio Franchi កាល​ពី​យប់​មិញ​ទៀត។

    ​កាល​ពី​ចុង​ខែ​មុន​ ក្រុម​​យក្ស​របស់​អេស្ប៉ាញ បាន​ចាញ់​ក្រុម​​អង់គ្លេស​ Manchester United ៣-១ និង​ចាញ់​ Chelsea ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​ស្មើ​គ្នា​ ២-២ នៅ​ទឹក​ដី​អាមេរិក ហើយ​ក្រោយ​ចាញ់​១​ប្រកួត​នេះ​ទៀត​ គឺ​ជា​រឿង​​មួយ​​មិន​ល្អ​ប៉ុន្មាន​ឡើយ​ សម្រាប់​អ្នកចាត់ការ​ Luis Enrique។

    ងាក​ទៅ​ការ​ប្រកួត​​​​យប់​មិញ​វិញ ​ខ្សែ​ប្រយុទ្ធ​វ័យ​២១ឆ្នាំ​ Federico Bernardeschi ​​រក​បាន​​២​គ្រាប់​តែ​ឯង​ ដោយ​តែត​ចូល​គ្រាប់​ទី​១ នាទី​ទី​៥ និង​ស៊ុត​គ្រាប់​ទី​២ នាទី​ទី​១២ មុន​ពេល​​ Luis Suarez ស៊ុត​បាន​១​គ្រាប់​វិញ នៅ​៥​នាទី​បន្ទាប់។ លទ្ធផល ២-១ នេះ​ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។

    យ៉ាងណាក្ដី ការ​ប្រកួត​នេះ​ Barcelona ពុំ​ទាន់​ដាក់​​តារា​ឆ្នើមៗ​ Lionel Messi ​និង​ Neymar ​ឲ្យ​ចូល​លេង​នៅ​ឡើយ​ទេ ​ដោយសារ​អ្នក​ទាំង​២​ ទើប​តែ​ត្រឡប់​​ពី​ការ​សម្រាក​វិស្សមកាល និង​កំពុង​​ហ្វឹកហាត់។ ក្រុម​​អ្នក​មាន​បុណ្យ នៅ​សល់​ប្រកួត​មិត្តភាព​១​លើក​ទៀត​ ពោល​គឺ​ត្រូវ​ប៉ះ​ Roma ​នៅ​កីឡដ្ឋាន Camp Nou ​នា​ថ្ងៃ​​ពុធ ទី​០៥ ខែ​សីហា​ខាង​មុខ៕

    2

    3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ចាញ់​​៣​ប្រកួត​ជាប់​គ្នា ក្រោម​ថ្វី​ជើង​​ Fiorentina ២-១ យប់​មិញ​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top