• ព័ត៌មានថ្មី

    Friday, August 7, 2015

    កំពូល​តារា​សម្ដែង​ប្រុស​១០​រូប​រក​​ចំណូល​បាន​ច្រើន​ជាង​គេ​​ឆ្នាំ​២០១៥

    នា ​ពេល​ថ្មីៗ​កន្លង​ទៅ​ ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក Forbes បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​តារា​ប្រុស​​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ គេ​ក្នុង​ឆ្នាំ​២០១៥​នេះ។


    ការ​សរុប​ទិន្នន័យ​ចំណូល​របស់​តារា​ទាំង​នោះ​ ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ខែ​មិថុនា​ឆ្នាំ​២០១៤ ដល់ ថ្ងៃ​ទី១​ខែ​មិថុនា​ឆ្នាំ​២០១៥ មុន​ពេល​​កាត់​​ថ្លៃ​ពន្ធ​និង​ការ​គ្រប់គ្រង​ផ្សេង​ៗ​។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ តារា​ហូលីវូដ​តួ “Iron Man” Robert Downey Jr ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ បី​ឆ្នាំ​ជាប់​គ្នា និង​តាម​ពី​ក្រោយ​តារា​ក្បាច់​គុន​ចិន Jackie Chan ។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​តារា​ប្រុស​ទាំង​១០៖

    ១. តារា​សម្ដែង​​អាមេរិក Robert Downey Jr រក​ប្រាក់​សរុប​បាន​ ៨០លាន​ដុល្លារ។ រឿង​ដែល​គាត់​សម្ដែង​ចុង​ក្រោយ​មាន​ដូច​ជា “Avengers: Age of Ultron” និង “The Judge” ។

    robert-downey-jr-650-x-350_080615054626

    ២. តារា​សម្ដែង​ហុងកុងJackie Chan រក​ប្រាក់​សរុប​បាន​ ៥០លាន​ដុល្លារ។ រឿង​”Dragon Blade “​ជា​រឿង​ដែល​​តារា​៦១​ឆ្នាំ​នេះ​សម្ដែង​ចុង​ក្រោយ​បង្អស់។

    jackie-chan-650-x-350_080615054626

    ៣. តារា​សម្ដែង​អាមេរិក Vin Diesel រក​ប្រាក់​សរុប​បាន​ ៤៧លាន​ដុល្លារ។ រឿង​ដែល​តារា​​​លេង​ស្ទីល​គ្មាន​សក់​រូប​នេះ​​សម្ដែង​ចុង​ក្រោយ​គឺ “Furious 7 “។

    vin-diesal-650-x-350_080615054626

    ៤. តារា​សម្ដែង​អាមេរិក Bradley Cooper រក​ប្រាក់​សរុប​បាន​ ៤១,៥លាន​ដុល្លារ។ តារា​កើត​ក្នុង​ទី​ក្រុង​ Philadelphia ​ ​សម្ដែងរឿង​​ចុង​ក្រោយ​មាន​ដូច​ជា “American Sniper” និង “Aloha”។​

    bradley-cooper-650-x-350_080615054626

    ៥. តារា​សម្ដែង​អាមេរិក Adam Sandler រក​ប្រាក់​សរុប​បាន​ ៤១លាន​ដុល្លារ។ រឿង​ចុង​ក្រោយ​របស់​គាត់​មាន​ដូច​ជា “Blended” និង “Pixels”។

    adam-sandler-650-x-350_080615054626

    ៦. តារា​សម្ដែង​អាមេរិក Tom Cruise រក​ប្រាក់​សរុប​បាន​ ៤០លាន​ដុល្លារ។ តារា​វ័យ​៥៣​បាន​សម្ដែង​រឿង​ចុង​ក្រោយ​មាន​ដូច​ជា “Edge of Tomorrow” និង “Mission: Impossible – Rogue Nation”។

    tom-cruise-650-x-350_080615054626

    ៧. តារា​សម្ដែង​ឥណ្ឌា Amitabh Bachan រក​ប្រាក់​សរុប​បាន​ ៣៣,៥លាន​ដុល្លារ។ ក្នុង​ឆ្នាំ​២០១៥​ តារា​ឥណ្ឌា​រូប​នេះ​បាន​សម្ដែង​២​រឿង​រួម​មាន “Piku” និង “Shamitabh”។ ​​​

    amitabh-bacchan-650-x-350_080615054626

    ៨. តារា​សម្ដែង​ឥណ្ឌា Salman Khan រក​ប្រាក់​សរុប​បាន​ ៣៣,៥លាន​ដុល្លារ។ តារា​មាន​រហស្សនាម “The Tiger of Bollywood” បាន​សម្ដែង​ក្នុង​ពីរ​រឿង​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៥​មាន​ដូច​ជា “Bajrangi Bhaijaan” និង “Prem Ratan Dhan Payo”។ ​

    salman-khan-650-x-350_080615054626

    ៩. តារា​សម្ដែង​ឥណ្ឌា Akshay Kumar រក​ប្រាក់​សរុប​បាន​ ៣២,៥លាន​ដុល្លារ។ គាត់​បាន​សម្ដែង​​​៣​រឿង​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន “Gabbar is Back” “Baby” និង “Brothers”។

    akshay-kumar-650-x-350_080615054626

    ១០. តារា​សម្ដែង​អាមេរិក Mark Wahlberg រក​ប្រាក់​សរុប​បាន​ ៣២ លាន​ដុល្លារ។ រឿង​ចុង​ក្រោយ​របស់​គាត់​គឺ “Lone Survivor” និង “Ted 2” ៕

    mark-wahlberg-650-x-350_080615054626
    • Blogger Comments
    • Facebook Comments
    Item Reviewed: កំពូល​តារា​សម្ដែង​ប្រុស​១០​រូប​រក​​ចំណូល​បាន​ច្រើន​ជាង​គេ​​ឆ្នាំ​២០១៥ Rating: 5 Reviewed By: Unknown
    Scroll to Top