• ព័ត៌មានថ្មី

    Friday, August 21, 2015

    អត្ថប្រយោជន៍​នៃ​សម្លៀកបំពាក់​ក្នុង​ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​ដឹង

    ​ ក្នុង​ចំណោម​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​ខាង​ក្រៅ​របស់​ស្ត្រី ដើម​ទ្រូង​មាន​ភាព​ទាក់ទាញ​ជាង​គេ ។ ដើមទ្រូង​ស្រស់​ស្អាត ធំ​តឹង​ណែន មិន​យារ​ធ្លាក់ គឺ​ការ​ចង់​បាន​របស់​ស្ត្រី​គ្រប់​រូប។ ការ​ជ្រើសរើស និង​ពាក់​អាវ​ក្នុង​បាន​ត្រឹមត្រូវ ​​ជួយ​លើក​សម្រស់​ទ្រូង​របស់​ស្ត្រី។ តើ​គួរ​ជ្រើស​រើស​អាវ​ក្នុង​ប្រភេទ​ណា​ដើម្បី​សក្ដិសម​នឹង​ដើមទ្រូង​របស់​ អ្នក​ ជា​ពិសេស​មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​នៃ​ដើម​ទ្រូង។ ចង់​ដឹង សូម​តាម​ដាន​ខាង​ក្រោម​នេះ៖

    កញ្ញា លី ប៊ុន​ធឿន អ្នក​ឯកទេស​សម្លៀកបំពាក់​ក្នុង​ស្ត្រី​នៃ​ហាង​មី​ណូ​ស្ស៊ី បាន​ឲ្យ​ដឹង​ថា សុខ​ភាព​ដើមទ្រូង​ជា​រឿង​សំខាន់​ដែល​ស្ត្រី​ទាំងអស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ ដាក់ ​និង ចេះ​ជ្រើសរើស ​សម្លៀក​បំពាក់​ក្នុង​ណា​ដែល​សម​ស្រប​ទៅ​នឹង​ទំហំ​ទ្រូង​របស់​ខ្លួន ។ កញ្ញា​បាន​បញ្ជាក់​ថា ស្ត្រី​ជា​ច្រើន​ពុំ​បាន​ដឹង​អំពី​របៀប​នៃ​ការ​ស្លៀកពាក់​ដែល​ត្រឹមត្រូវ​ តាម​ក្បួន​ខ្នាត​គឺ​ពួក​គាត់​ទិញ​យក​មក​ពាក់​តាម​​ទម្លាប់​ដែល​ធ្លាប់​ធ្វើ។ ការ​ធ្វើ​បែបនេះ​មិន​ត្រឹមតែ​នាំ​ឲ្យ​ខូច​ទម្រង់ដើមទ្រូង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ពុំ​មាន​ផាសុកភាព​ទៀត។ «ស្ត្រី​ដែល​ពុំ​បាន​ដឹង​ពី​វិធីសាស្ត្រ​នៃ​ការ​ពាក់ គួរ​តែ​សាក​សួរ​អ្នក​ជំនាញ​ឲ្យ​ច្បាស់​ពី​របៀប​នៃ​ការ​ពាក់​ឲ្យ​បាន​ ត្រឹមត្រូវ​តាម​បទដ្ឋាន»។

    មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ស្ត្រី​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ គឺ​វិធីសាស្ត្រ​នៃ​ការ​ជ្រើស​​រើស​អាវ​ក្នុង​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង ឬ​ក៏​ថោក​ខ្លាំង​ពេក។ ប៊ុនធឿន បាន​បញ្ជាក់​ថា សម្លៀកបំពាក់​ក្នុង​របស់​នារីៗ បើ​គិត​ទៅ​លើ​តម្លៃ​​តែ​ម្យ៉ាង ​មិន​គ្រប់គ្រាន់​ឡើយ។​ អ្វី​ដែល​ត្រូវ​គិត​គូរ​បំផុត​ គឺសុខភាព​ដើមទ្រូង​។ «​​តម្លៃ​ថ្លៃ-​ថោក មិន​សំខាន់​ទេ អ្វី​ដែល​គួរ​គិតដល់ គឺ​ពាក់​ទៅ​ស្អាត ស្រួល មាន​ផាសុកភាព។​ អាវ​ដែល​ល្អ គឺ​ពាក់​ទៅ​ដូចជា​អត់​មាន​ពាក់​អាវ​ក្នុង​ចឹង មាន​អារម្មណ៍​ថា​មាន​សេរីភាព ខ្យល់​ចេញ​ចូល ងាយ​ស្រួល​ដក​ដង្ហើម» ។



    ហាង​មីណូស្ស៊ី​បាន​នាំ​ចូល​នូវ​សម្លៀកបំពាក់​ក្នុង​ស្ត្រី​ម៉ាក Pierre Cardin ​ពី​ប្រទេស​សិង្ហបុរី ក្រៅ​ពី​ការ​រចនា​ម៉ូដ​ដ៏​សិចស៊ី ជា​មួយ​ម៉ូដ​ដ៏​ប្លែក​​សក្ដិសម​សម្រាប់​នារី​ដែល​ចូល​ចិត្ត​ភាព​ទាន់​សម័យ ​ស៊ីវិល័យ​របស់​នារី​អាស៊ី​។ មួយ​វិញ​ទៀត​អាវ Pierre Cardin ជា​ប្រភេទសាច់​ក្រណាត់​សុទ្ធ រចនា​ម៉ូដ​បែប​សិចស៊ី​សម្រាប់​នារីៗ​ទាន់​សម័យ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​នៃ​ដើម​ទ្រូង​របស់​អ្នក​នោះ​ឡើយ»។

    ក្រៅ​ពី​ម៉ូដ​សម្លៀកបំពាក់​ក្នុង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ Pierre Cardin បាន​បន្ថែម​នូវ​ម៉ូដ​ចុង​ក្រោយ​សម្រាប់​ឆ្នាំ២០១៥ នេះ​គឺ ​Pierre Cardin sport bra ជា​ម៉ូដ​សម្លៀកបំពាក់​កីឡា​សម្រាប់​នារី​សម័យ​ថ្មី​ដែល​និយម​ហាត់​កីឡា​ ដើម្បី​សុខភាព។ ​Pierre ​Cardin sport bra ផលិត​ពី​សាច់​កាតុង​​យឺត​ទន់ អាច​បត់បែន​គ្រប់​សកម្មភាព​ទាំងអស់​ ថែម​ទាំង​មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម​ទ្រូង​ និង​ការ​រចនា​ម៉ូដ​សិចស៊ី តែ​គួរ​ឲ្យ​ស្រលាញ់​ថែម​ទៀត​ផង។


    ហាង​មីណូស្ស៊ី ជា​ហាង​លក់​សម្លៀកបំពាក់​ក្នុង​ស្ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី​ ផ្ដាច់​មុខ​ម៉ូដ​ទាន់​សម័យ​ សក្ដិសម​នឹង​នារី​ទាន់​សម័យ​ជុំ​វិញ​ពិភព​លោក មាន​លក់​នៅ​

    សាខា​ទី1៖​ មីណូស្ស៊ី ផ្លូវ​ព្រះសីហនុ​,​ លេខ​ទំនាក់ទំនង 093 326 555
    សាខា​ទី​2៖ មីណូស្ស៊ី​ផ្លូវ​កម្ពុជា​ក្រោម, លេខ​ទំនាក់ទំនង 093 755 117
    សាខា​ទី3៖ ​Sorella​​​និង Pierre Cardin ផ្សារ​ទំនើប Aeon, លេខ​ទំនាក់ទំនង 093 655 117






    • Blogger Comments
    • Facebook Comments
    Item Reviewed: អត្ថប្រយោជន៍​នៃ​សម្លៀកបំពាក់​ក្នុង​ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​ដឹង Rating: 5 Reviewed By: Unknown
    Scroll to Top