• ព័ត៌មានថ្មី

    Friday, August 7, 2015

    Premier League បើក​ឆាក​ស្អែក​នេះ​ហើយ ទាយ​ទាំង​អស់​គ្នា​ក្រុម​ណា​លើក​ពាន?

    រដូវ ​កាល​ថ្មី​នៃ​ English Premier League នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ហើយ។ ក្រុម​ទាំង​អស់ សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​សម្រាប់​​ប្រជែង​យក​ពាន​ពី​ក្រុម​ការពារ​តំណែង​ ជើង​ឯក​ Chelsea។ តើ​ប្រិយមិត្ត​គិត​ថា​ក្រុម​ណា​នឹង​លើក​ពាន​រដូវ​កាល ២០១៥-២០១៦​នេះ? មុន​នឹង​ទាយ សាក​ទៅ​មើល​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​កីឡា​តាម​បណ្ដាញ​សារព័ត៌មាន​នៅ​ អង់គ្លេស​ជា​មុន​សិន ថា​តើ​ពួកគេ​រើស​យក​ក្រុម​ណា?


    តោះ! ទៅ​មើល​តារាង​​ខាង​ក្រោម​ទាំង​អស់​គ្នា៖

    17
      ក្នុង​ចំណោម​ពួក​គេ​៣០នាក់ គឺ​មាន​ដល់​ទៅ​២២នាក់​ទៅ​ហើយ ដែល​គិត​ថា Chelsea នឹង​អាច​ការពារ​តំណែង​ជើង​ឯក​បាន ខណៈ​៤នាក់​ផ្សេង​ទៀត​ទស្សន៍​ទាយ​ថា​ Arsenal, ២នាក់​ថា Manchester United ឯ​២នាក់​ផ្សេង​ទៀត​យក Manchester City។ ចំណែក​ឯ​ Liverpool វិញ បាន​ចូល​ត្រឹម​ជម្រើស​ចំណាត់ថ្នាក់​លេខ​៤​ តែ​មិន​អ្នក​ទាយ​ថា​នឹង​លើក​ពាន​នោះ​ទេ។

    ក្រុម​អ្នក​វិភាគ​ខាង​លើ​បាន​ទស្សន៍ទាយ​ដោយ​សម្អាង​ទៅ​លើ​កីឡាករ​​ដែល​ ក្រុម​នីមួយៗ​មាន បានន័យ​ថា​ពួក​គេ​ទុក​ចិត្ត​លើ​កីឡាករ​របស់ Chelsea ជាង​គេ ខណៈ​​ពួក​គេ​មួយ​ចំនួន​បាន​ប៉ាន់ស្មាន​ថា Man Utd នឹង Man City នឹង​ទិញ​កីឡាករ​ថ្មី​បន្ថែម​មុន​បិទទីផ្សារ​ដោះដូរ។ យ៉ាង​ណា​ក្ដី នេះ​គ្រាន់តែ​ជា​ការ​ទស្សន៍ទាយ​ប៉ុណ្ណោះ។

    ចំណែក​ឯ​ការ​ទស្សន៍ទាយ​ជា​រួម​របស់ BBC វិញ គឺ លេខ​១ Chelsea, លេខ២ Arsenal, លេខ៣ Man Utd និងលេខ៤ Man City។

    ឥលូវ​ ដល់​វេន​ប្រិយមិត្ត​វិញ​ម្ដង​ហើយ សាក​ទស្សន៍ទាយ​ទៅ​មើល​ថា​ក្រុម​ណា​លើក​ពាន? បើ​អាច​ដាក់​ជម្រើស​លេខ​១ ដល់​លេខ​៤​ដូច​ពួកគេ​ក៏​បាន ក្នុង​ប្រអប់ comment ខាង​ក្រោម។ ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ក្រុម​ណា​មាន​អ្នក​ជ្រើស​យក​ច្រើន​ជាង​គេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Premier League បើក​ឆាក​ស្អែក​នេះ​ហើយ ទាយ​ទាំង​អស់​គ្នា​ក្រុម​ណា​លើក​ពាន? Rating: 5 Reviewed By: Unknown
    Scroll to Top