• ព័ត៌មានថ្មី

    Monday, August 3, 2015

    “Mission Impossible” របស់ Tom Cruise គ្រង​តំណែង​កំពូល​លើ Box Office

    ខ្សែ ​ភាពយន្ត “Mission: Impossible – Rogue Nation” បាន​ក្លាយ​ជា​ភាពយន្ត​លេខ​មួយ​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ ក្រោយ​រក​ចំណូល​បាន ៥៦លាន​ដុល្លារ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង នៅ​ប្រទេស​កាណាដា និង​អាមេរិក​ខាង​ជើង។


    “Mission: Impossible – Rogue Nation” គឺ​ជា​ប្រភេទ​ខ្សែ​ភាពយន្ត​បាញ់​ប្រហារ ដែល​សម្ដែង​ដោយ​តារា​ល្បី Tom Cruise និង​ដឹកនាំ​ដោយ​លោក Christopher McQuarrie ដែល​ភាពយន្ត​នេះ​បាន​ចេញ​៤វគ្គ​រួច​មក​ហើយ តាំង​ពី​ឆ្នាំ​១៩៩៦​មក។ ចំណាយ​ដើម​ទុន​អស់ ១៥០លាន​ដុល្លារ “Mission Impossible” វគ្គ​ទី​៥​ ​អាច​រក​ចំណូល​បាន ១២១លាន​ដុល្លារ​ហើយ នៅ​សប្ដាហ៍​ទី​មួយ​នេះ​បើ​គិត​ទាំង​ចំណូល​ពី​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ ពិភពលោក។​

    ចំណាត់ថ្នាក់​លេខ​ពីរ​សប្ដាហ៍​នេះ គឺ​ភាពយន្ត​បែប​កំប្លែង “Vacation” ដែល​ទើប​ចាក់​បញ្ចាំង​ក្នុង​សប្ដាហ៍​ទី​មួយ​ដូច​គ្នា។ ៥ថ្ងៃ​ដំបូង ភាពយន្ត​ដែល​សម្ដែង​ដោយ​តារា​ល្បី Chris Hemsworth អាច​រក​ចំណូល​បាន ២១លាន​ដុល្លារ (១៤,៨លាន​ដុល្លារ​សម្រាប់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ) ដែល​ជា​ចំណូល​ដ៏​តិចតួច ​ខុស​ពី​ការ​រំពឹង​ទុក​របស់​ផលិតកម្ម Warner Bros.។​

    ចំណាត់ថ្នាក់​លេខ​៣​គឺ​ខ្សែ​ភាពយន្ត​បុរស​ស្រមោច “Ant-Man” ដែល​បាន​ជាប់​លេខ​មួយ​​ផ្ទួន​គ្នា​កាល​ពី​ពីរ​សប្ដាហ៍​មុន។ នៅ​សប្ដាហ៍​ទី​៣​នេះ​ខ្សែ​ភាពយន្ត​ថ្មី​របស់​ Marvel Studios អាច​រក​ចំណូល​បាន ១២,៦លាន​ដុល្លារ​នៅ​អាមេរិក។ តែ​បើ​គិត​ពី​ចំណូល​សរុប​ទូទាំង​ពិភពលោក​វិញ “Ant Man” អាច​រក​បាន ២៩១លាន​ដុល្លារ​ហើយ​មក​ដល់​ពេល​នេះ។

    ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង​ចំណូល​ភាពយន្ត Box Office នៅ​អាមេរិក​សប្ដាហ៍​នេះ៖

    . ចំណងជើង​ភាពយន្ត ផលិតកម្ម ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    Mission:Impossible 5 Par. ៥៦​លាន​ដុល្លារ ៥៦​លាន​ដុល្លារ
    Vacation WB (NL) ១៤,៨​លាន​ដុល្លារ ២១,១​លាន​ដុល្លារ
    Ant-Man BV ១២,៦​លាន​ដុល្លារ ១៣២​លាន​ដុល្លារ
    Minions Uni. ១២,២​លាន​ដុល្លារ ២៨៧​លាន​ដុល្លារ
    Pixels Sony ១០,៤​លាន​ដុល្លារ ៤៥,៦​លាន​ដុល្លារ
    Trainwreck Uni. ,៧​លាន​ដុល្លារ ៧៩,៧​លាន​ដុល្លារ
    Southpaw Wein. ,៥​លាន​ដុល្លារ ៣១,៥​លាន​ដុល្លារ
    Paper Towns Fox ,៦​លាន​ដុល្លារ ២៣,៨ន​លាន​ដុល្លារ
    Inside Out BV ,៥​លាន​ដុល្លារ ៣២៩​លាន​ដុល្លារ
    ១០ Jurassic World Uni. ,៨​លាន​ដុល្លារ ៦៣១​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Mission Impossible” របស់ Tom Cruise គ្រង​តំណែង​កំពូល​លើ Box Office Rating: 5 Reviewed By: Unknown
    Scroll to Top