• ព័ត៌មានថ្មី

    Tuesday, August 18, 2015

    នក​ចាំ​ទី​ថ្មី​របស់ Man Utd ​ក្ដៅ​ស្លឹក​ត្រចៀក​រឿង​គេ​ថា​ប្រពន្ធ​ធ្លាប់​​ធ្វើ​អី​ៗ​​ជាមួយ Aguero

    Sergio Romero ​អ្នក​ចាំ​ទី​ថ្មី​របស់​ក្រុម Manchester United ​កំពុង​តែ​ក្ដៅ​ស្លឹក​ត្រចៀក​ខ្លាំង​ហើយ​បាន​បង្ខំ​ឱ្យ​ទូរទស្សន៍​នៅ​ អាហ្សង់ទីន​ចេញ​មក​កែតម្រូវ​​ព័ត៌មាន​ដែល​ពួកគេ​បាន​ចុះ​ផ្សាយ​ថា​ប្រពន្ធ​ របស់​ខ្លួន​ធ្លាប់​បាន​ទៅ​គេង​ជាមួយ​កីឡាករ Sergio Aguero។


    ទូរទស្សន៍​មួយ​នៅ​ប្រទេស​អាហ្សង់ទីន​បាន​បើក​កកាយ​រឿង​កាល​ពី​ឆ្នាំ​២០០៦ ​ថា ប្រពន្ធ​របស់​កីឡាករ Romero ​អ្នក​ស្រី Eliana Guercio ​ធ្លាប់​បាន​គេង​ជាមួយ​កីឡាករ Sergio Aguero ​ជា​ច្រើន​ដង មុន​ពេល​សម្រេច​ចិត្ត​រៀបការ​ជាមួយ​អ្នក​ចាំ​ទី​របស់​បិសាច​ក្រហម​នេះ​នៅ​ ឆ្នាំ​២០០៨។

    ​រឿង​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ Romero ​ខឹង​ជា​ខ្លាំង ហើយ​ឱ្យ​ទូរទស្សន៍​ដែល​ចុះ​ផ្សាយ​នោះ​ចេញ មក​សុំទោស ​និង​កែព័ត៌មាន​​របស់​ខ្លួន​វិញ​ភ្លាម។ “ខ្ញុំ​មាន​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ។ វា​មិនមែន​ជា​រឿង​ល្អ​ទេ ពេល​មាន​អ្នក​មក​និយាយ​ដូច្នេះ។ ខ្ញុំ​ជា​មិត្ត​របស់ Aguero ​ជាង​១០​ឆ្នាំ​មក​ហើយ។ អ្នក​​អាច​ស្រមៃ​មើល​​ ​ថា​ហេតុ​អ្វី​បាន​ជា​គាត់​អាច​ធ្វើ​អីចឹង​ដាក់​ខ្ញុំ​បាន? ច្បាស់​ណាស់ វា​មិន​ពិត​នោះ​ទេ”។ អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​និយាយ។

    ចំណែក​ឯ​ខាង​ស្រី​វិញ បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អ្វី​ជាមួយ Sergio Aguero ​ទេ។ វា​ជា​រឿង​ប្លែក​ខ្លាំង​ណាស់ ដែល​គេ​យក​ខ្ញុំ​ទៅ​ទាក់ទង​ជាមួយ Kun (Aguero)។ នេះ​ជា​រឿង​១០​ឆ្នាំ​មុន ហើយ​កាល​ពី​១០​ឆ្នាំ​មុន​នោះ ខ្ញុំ​មិន​ស្គាល់​គាត់​ផង ” ។

    Sergio Romero ​និង​ Eliana Guercio ​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៨ ​ហើយ​បច្ចុប្បន្ន​ពួកគេ​មាន​កូន​ស្រី​២​នាក់​ហើយ។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Manchester City ​វិញ ​បាន​រៀបការ​ជាមួយ​កូន​ស្រី​របស់​លោក Diego Maradona ​ប៉ុន្តែ​ពួកគេ​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​មុន ដោយ​បន្សល់​ទុក​កូន​ប្រុស​ម្នាក់​ជា​ចំណង​ស្នេហ៍៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: នក​ចាំ​ទី​ថ្មី​របស់ Man Utd ​ក្ដៅ​ស្លឹក​ត្រចៀក​រឿង​គេ​ថា​ប្រពន្ធ​ធ្លាប់​​ធ្វើ​អី​ៗ​​ជាមួយ Aguero Rating: 5 Reviewed By: Unknown
    Scroll to Top