• ព័ត៌មានថ្មី

    Thursday, August 6, 2015

    Maradona ​ឬ Messi ​​ជា​​ស្ដេច​បាល់ទាត់​របស់​អាហ្សង់ទីន​ពិត​ប្រាកដ?

    Diego Maradona ​ជា​វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​អាច​ជួយ​ក្រុម​លើក​ពាន World Cup ​ខណៈ​ដែល Lionel Messi ​វិញ​មិន​ទាន់​បាន​ជួយ​ប្រទេស​ឱ្យ​បាន​លើក​ពាន​អ្វី​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ខ្លាំង​ម្នាក់​ដែរ ព្រោះ​ថា​បាន​ជួយ​ឱ្យ​ប្រទេស​មាន​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ។


    ចុះ​បើ​ប្រិយមិត្ត​ប្រៀបធៀប​គ្នា​វិញ តើ​គិត​ថា​ម្នាក់​ណា​សក្ដិសម​ជា​ស្ដេច​បាល់​ទាត់​របស់​ប្រទេស​អាហ្សង់ទីន​ ពិត​ប្រាកដ? Sabay ​សូម​បង្ហាញ​ស្ថិតិ​មួយ​ចំនួន​ឱ្យ​ប្រិយមិត្ត​បាន​ឃើញ៖

    ១. ចំនួន​គ្រាប់​បាល់

    lfp-1424508600

    Maradona ​គិត​ទាំង​ប្រកួត​ឱ្យ​ជម្រើស​ជាតិ​ និង​ក្លិប​អាជីព​គឺ​រក​គ្រាប់​បាល់​បាន​មិន​តិច​ជាង​៣០០​គ្រាប់​ទេ ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រហែល​ជា​៦០០​ប្រកួត។ ខណៈ​ដែល Messi ​វិញ គិត​ត្រឹម​រដូវ​កាល​នេះ​រូប​គេ​រក​គ្រាប់​បាល់​បាន​ជាង​៤០០​គ្រាប់​ទៅ​ហើយ​ បើ​គិត​ទាំង​ជម្រើស​ជាតិ ​និង​ក្លិប​អាជីព​ដូច​គ្នា​ ហើយ​ចូល​ប្រកួតប្រហែល​ជា​ជិត​៦០០​ប្រកួត​ដែរ។ ឆ្នាំ​ដ៏​​អស្ចារ្យ​បំផុត​សម្រាប់​ Messi ​គឺ​នៅ​ឆ្នាំ​២០១២ ដោយ​​រក​គ្រាប់​បាល់​៩១​គ្រាប់។ ដោយ​ឡែក​បើ​គិត​តែ​ក្នុង​ជម្រើស​ជាតិ​វិញ ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​រក​បាន​៤៦​គ្រាប់ ស្រប​ពេល​ដែល​ Maradona ​រក​បាន​៣៤​គ្រាប់។

    ២. ពាន​រង្វាន់​ជូន​ជាតិ

    0mad-1424458586


    Maradona ​បាន​ជួយ​ឱ្យ​អាហ្សង់ទីន​លើក​ពាន FIFA World Cup ​បាន​នៅ​ឆ្នាំ​១៩៨៦ ចំណែក​ឯ Messi ​វិញ​មិន​ទាន់​បាន​ជួយ​ក្រុម​លើក​ពាន​អ្វី​ឡើយ​ទេ។ កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ កីឡាករ​វ័យ​២៨​ឆ្នាំ​មាន​ឱកាស​ជួយ​ប្រទេស​លើក​ពាន World Cup ​ដែរ ពេល​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​អាល្លឺម៉ង់ តែ​គួរ​ឱ្យ​សោកស្ដាយ​ឱកាស​ល្អ​បាន​បាត់​បង់​ទៅ​វិញ ក្រោយ​ពី​ចាញ់​ដោយ​លទ្ធផល​១-០ ។

    ៣. អាកប្បកិរិយា​

    Diego Maradona of Napoli SSC

    Messi ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដោយ​តាំង​ពី​ឈាន​ជើង​ចូល​លេង​នៅ​ឈុត​ធំ​មក រូប​គេ​ធ្លាប់​ទទួល​បាន​កាត​ក្រហម​តែ​១​ដង​គត់ ហើយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​គាំទ្រ​ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​នេះ​ខ្លាំង​ណាស់។ ផ្ទុយ​ទៅ​វិញ Maradona ​ត្បិត​តែ​មាន​សមត្ថភាព​ខ្លាំង​មែន ប៉ុន្តែ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ចរិត​បុរស​ម្នាក់​ នេះ​ទេ។ មូលហេតុ​ដោយ​សារ​តែ អតីត​ឪពុក​ក្មេក​ Aguero ​រូប​នេះ​តែង​តែ​មាន​រឿង​អាស្រូវ​ជា​ច្រើន​នៅ​ក្លិប​អាជីព ​ចូល​ចិត្ត​ដើរ​លេង​យប់​និង​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ទៀត​ផង​ពេល​លេង​ ឱ្យ Barcelona ​នៅ​ឆ្នាំ​១៩៨៣។

    ៤. សមត្ថភាព​ញាក់​បាល់

    001mkess-1424459267

    ​បច្ចុប្បន្ន​កីឡាករ​ដែល​ពូកែ​ញាក់​បាល់​ដាច់​ខ្សែ​ការពារ​ច្រើន​រ​ជាង​ គេ ត្រូវ​បាន​គេ​ដឹង​ថា​ជា Lionel Messi ​ទៅ​ហើយ ព្រោះ​ថា​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ​ និង​ Barcelona ​គេ​ឃើញ​ថា​បុរស​ស្មោះ​ស្នេហ៍​រូប​នេះ​ លេង​បាន​ល្អញាក់​ដាច់​ខ្សែ​ការពារ​ដោយ​ប្រើ​ក្បាច់​ប្រឡោះ​ជើង​បាន​ច្រើន។ ងាក​ទៅ​ខាង Maradona ​វិញ អំឡុង​ពេល​រូប​លោក​នៅ​លេង​បាល់​ក៏​មិន​ណយ​ដែរ ដោយ​ធ្លាប់​ប្រើ​ក្បាច់​ពិសេស​ជា​ច្រើន​ដាក់​ខ្សែ​ការពារ​ដាច់​ចង្កេះ​មិន​ តិច​ដង​នោះ​ទេ។

    ៥. កំណត់​ត្រា

    0messi2-1424459104

    គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ Messi ​កំពុង​តែ​កាន់​កាប់​កំណត់​ត្រា​ជា​ច្រើន​ដូច​ជា FIFA Balon d’Or ​៤​សម័យ​កាល , អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ La Liga , អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Champions League , អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Barcelona ​និង​ជា​អ្នក​ Assists ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ La Liga ​ផង​ដែរ។

    ចំណែក​ឯ Maradona ​វិញ បើ​គិត​ពី​ការ​បំបែក​កំណត់​ត្រា​ធំ​ៗ​វិញ ប្រហែល​ជា​មិន​អាច​ប្រៀប​ជាមួយ Messi ​បាន​ទេ ប៉ុន្តែ​បើ​ចំពោះ​ជាតិ​វិញ រូប​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​ម្នាក់​ផង​ដែរ ព្រោះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ដែល​លោក​បាន​ភាគ​ច្រើន​ចេញ​មក​ពី​លេង​ឱ្យ​ ក្រុម​ជម្រើស​ជាតិ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Maradona ​ឬ Messi ​​ជា​​ស្ដេច​បាល់ទាត់​របស់​អាហ្សង់ទីន​ពិត​ប្រាកដ? Rating: 5 Reviewed By: Unknown
    Scroll to Top