• ព័ត៌មានថ្មី

    Monday, August 3, 2015

    ដៃ​ទូលាយ​មែន CR7 ​ទិញ​កោះ​មួយ​​ឱ្យ​ភ្នាក់ងារ​របស់​ខ្លួន​ជា​កាដូ​នៅ​ថ្ងៃ​រៀបការ

    Cristiano Ronaldo ​ត្រូវ​បាន​គេ​រាយការណ៍​ពី​ប្រទេស​ព័រទុយហ្គាល់​មក​ថា​បាន​ទិញ​កោះ​មួយ​នៅ​ ប្រទេស​ក្រិក​ ដើម្បី​ធ្វើ​ជា​កាដូ​ក្នុង​ថ្ងៃ​រៀបការ​របស់​ភ្នាក់ងារ Jorge Mendes ​ដែល​តែងតែ​ជួយ​ខ្លួន​ឲ្យ​​ជោគជ័យ​មក​ដល់​បច្ចុប្បន្ន។

    The Greek flag flutters in the village of Meyisti on the Island of Kastellorizo

    លោក Jorge Mendes ​ជា​ភ្នាក់ងារ​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ ពិភព​​បាល់ទាត់។ បុរស​រូប​នេះ​ហើយ​ដែល​បាន​ជួយ​ឱ្យ Ronaldo ​មាន​ភាព​ល្បី​ល្បាញ​ដូច​សព្វថ្ងៃ ពោល​គឺ​រូប​គេ​ជា​អ្នក​ស្វែងរក​ទីផ្សារ​ និង​ជួយ​ឱ្យ CR7 ​បាន​ទៅ​លេង​នៅ Real Madrid ​និង​មាន​តម្លៃ​ខ្លួន​ខ្ពស់។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ថ្ងៃ​រៀបការ​របស់ Mendes ​ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​៣​សម័យ ​បាន​ទៅ​ចូល​រួម​ផ្ទាល់ ហើយ​ថែម​ទាំង​ទិញ​កោះ​មួយ​នៅ​ប្រទេស​ក្រិក​ទុក​ជា​កាដូ​ទៀត​ផង។

    Jorge Paulo Agostinho Mendes is a Portuguese football agent He is registered with the football asso


    ប្រភព​ចេញ​ពី​កាសែត Move Noticias ​របស់​ប្រទេស​ព័រទុយហ្គាល់​បាន​សរសេរ​ថា ដោយសារ​តែ​វិបត្តិសេដ្ឋកិច្ច​បាន​ធ្វើ​ឱ្យ​ប្រទេស​ក្រិក​ប្រកាស​លក់​កោះ​ជា​ ច្រើន។ ភ្លាម​នោះ Ronaldo ​បាន​សម្រេច​ចិត្ត​ដេញ​ថ្លៃ​ទិញ​កោះ​មួយ​ក្នុង​ចំណោម​កោះ​ជា​ច្រើន​នោះ​ ដើម្បី​ទុក​ជា​កាដូ​ជូន​ដល់​លោក Mendes ។ ចំពោះ​តម្លៃ​នៃ​កោះ​ទាំង​នោះ​គឺ​អាច​ចន្លោះ​ពី ៣​លាន​អឺរ៉ូ​ដល់ ៥០​លាន​អឺរ៉ូ។

    ​យ៉ាង​ណា​ក្ដី គេ​មិន​ដឹង​ទេ​ថា​កោះ​ដែល​​អតីត​កីឡាករ Manchester United ​​រូប​នេះ ទិញ​យក ​​មាន​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​បាន​ចុះ​កុងត្រា​ទិញ​រួច​ជា​ស្រេច​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដៃ​ទូលាយ​មែន CR7 ​ទិញ​កោះ​មួយ​​ឱ្យ​ភ្នាក់ងារ​របស់​ខ្លួន​ជា​កាដូ​នៅ​ថ្ងៃ​រៀបការ Rating: 5 Reviewed By: Unknown
    Scroll to Top