• ព័ត៌មានថ្មី

    Thursday, August 27, 2015

    អ្នក​គាំទ្រ Man Utd ​ចង់​បាន Muller ​និង Reus ​ជាង​គេ​មុន​បិទ​រដូវ​កាល​ដោះដូរ

    អ្នក ​គាំទ្រ​ក្រុម​បិសាច​ក្រហម​ Manchester United ​ជាង​៤​ពាន់​នាក់​បាន​បោះឆ្នោត​ចង់​ឱ្យ​ក្លិប​ទិញ​ខ្សែ​ប្រយុទ្ធ​២​នាក់​គឺ Thomas Muller ​និង Marco Reus ​ឱ្យ​បាន​មុន​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​ទី​១​ខែ​ក្រោយ​នេះ។


    អ្នក​គាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​បោះឆ្នោត​ក្នុង​វិបសាយ​ MEN ​ដើម្បី​ឱ្យ​ក្លិប​ Man Utd ​ទិញ​ខ្សែ​ប្រយុទ្ធ​បន្ថែម។ ខណៈ​ដែល​ក្នុង​នោះ​មាន​៥៥​ភាគរយ ចង់​ឱ្យ​ក្លិប​ទិញ​ខ្សែ​ប្រយុទ្ធ​២​នាក់​គឺ Thomas Muller ​និង Marco Reus។  មាន​១​ភាគរយ​គិត​ថា​ ទម្រង់​លេង​បច្ចុប្បន្ន​ពេញ​លេញ​ល្អ​ហើយ និង​២​ភាគរយ​ទៀត​គិត​ថា​លោក Van Gaal ​គួរ​តែ​ទិញ​បន្ថែម​៥​នាក់​ទៀត។ ចំពោះ​ភាគរយ​ដែល​នៅ​សល់​គឺ​ចង់​ឱ្យ​ក្លិប​ចំណាយ​ចន្លោះ​ពី ៧៥​លាន​ផោន​ទៅ​១០០​លាន​ផោន​ទៀត ទើប​អាច​លើក​ពាន Premier League ​បាន។

    ក្នុង​ចំនោម​អ្នក​គាំទ្រ​ទាំង​អស់​នោះ​ គ្មាន​នរណា​ម្នាក់​បោះឆ្នោត​ឱ្យ​ Man Utd ​ទិញ​ខ្សែ​ប្រយុទ្ធ Neymar ​នោះ​ទេ។ ចំណែក​​ឯ​អ្នក​ចាត់​ការ Van Gaal ​វិញ​បែរ​ជា​និយាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា ទម្រង់​របស់​បិសាច​ក្រហម​គឺ​ល្អ​ហើយ មិន​ចាំ​បាច់​ទិញ​កីឡាករ​ណា​ចូល​បន្ថែម​ក៏​បាន​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​គាំទ្រ Man Utd ​ចង់​បាន Muller ​និង Reus ​ជាង​គេ​មុន​បិទ​រដូវ​កាល​ដោះដូរ Rating: 5 Reviewed By: Unknown
    Scroll to Top